Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បៃ​ដិ​ន​និង​ម៉ូឌី ពិភាក្សាគ្នា​អំពី​ផ្លូវ​ដែក​និង​លទ្ធិប្រជាធិបតេយ្យ

Views: 1

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​ក្រោយ​ការអញ្ជើញ​ទៅដល់​ឥណ្ឌា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​G20 ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិន បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណា​រ៉េ​នដ្រា ម៉ូ​ឌី អស់​ពេល​ប្រមាណ​ជិត​មួយ​ម៉ោង​កាលពី​ថ្ងៃ​សុក្រ​ដោយ​ផ្តោត​លើ​ផែនការ​រួមគ្នា​ស្តីពី​បច្ចេកវិទ្យា ហេដ្ឋារចនាសម្ពន្ធ​និង​សារសំខាន់​នៃ​លទ្ធិប្រជាធិបតេយ្យ​ដ៏​មាន​សុខភាព​ល្អ​មួយ ។​

​មេដឹកនាំ​ទាំងពីរ​បាន​សន្យា​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​នាវា​ចាប់តាំងពី​តំលៃ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ដល់​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈីប​និងបច្ចេកវិទ្យា​ក្វា​ធឹ​ម​ ខម​ភ្យូ​ធីង​(quantum computing)​។​

​ឃឺត ខាំ​បែ​ល មន្ត្រីជាន់ខ្ពស់​អាម៉េរិក​សំរាប់​គោលនយោបាយ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា « យើង​មក​ទៅ​នេះ​ជាមួយនឹង​ភាពស្មោះត្រង់​។​វា​អស្ចារ្យ​ណាស់​ដែល​ឃើញ​ប្រជាជន​ឥណ្ឌា​​រីករាយ​នឹង​វត្តមាន​របស់​យើង​»​។​

​ខាំ​បែ​ល​បាន​បន្តថា មេដឹកនាំ​ទាំង​ពីរ​នឹង​ធ្វើការ​លើ​ការ​ទម្លុះ​ភាព​ទាក់​ច្រក​ធំ​មួយ​ពាក់ព័ន្ធ​នឹង​ហេដ្ឋារចនាសម្ពន្ធ​និង​ទូរគមនាគមន៍ ដែល​ភ្ជាប់​ឥណ្ឌា​ជា​មួយ​មជ្ឈិមបូព៌ា​និង​អឺរ៉ុប ។​

​សូមបញ្ជាក់​ថា អាម៉េរិក ឥណ្ឌា​និង​បណ្តា​ប្រទេស​នៅតំបន់ឈូង​សមុទ្រ​បាន​និង​កំពុង​ជជែក​គ្នា​អំពី​ផ្លូវដែក​ថ្មី​មួ​យ​និង​បណ្តាញ​កំពង់ផែដែលត​ភ្ជាប់​តំបន់​ទាំងនេះ ដើម្បី​ទប់ទល់​នឹង​គំរោង​ហេដ្ឋារចនាសម្ពន្ធ​«​ខ្សែក្រវាត់​និង​ផ្លូវ​»​របស់​ចិន​។​

​ឥណ្ឌា​និង​អាម៉េរិក​ក៏​សហការ​គ្នា​នៅ​ឆ្នាំ​២០២៤​លើ​ស្ថានីយ​អវកាស​អន្តរជាតិ បច្ចេកវិទ្យា​5G និង 6G ព្រមទាំង​មីក្រូ​ឈីប​៕

​បៃ​ដិន ជួបពិភាក្សា​ជាមួយ​ម៉ូ​ឌី ពេល​លោក​ទៅដល់​ទីក្រុង​ញូ​វដែល​លី​ភ្លាម​កាលពី​ថ្ងៃ​សុក្រ​

Post navigation