Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បៃ​ដិន ម៉ូ​ឌី​និង​អ៊ី​យូ ប្រកាស​គំរោង​ផ្លូវ​ដែក​និងរបៀង​ដឹកជញ្ជូន​ដែល​ភ្ជាប់​ឥណ្ឌា​ទៅកាន់​មជ្ឈិមបូ​ព៌ានិ​ងអឺរ៉ុប​

Views: 1

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិន និង​សម្ពន្ធមិត្ត​របស់លោក​កាលពី​ថ្ងៃ​សៅរ៍​ទី​៩​កញ្ញា​បាន​ដាក់ចេញ​ផែនការ​សំរាប់​ផ្លូវ​ដែក​និង​របៀង​ដឹកជញ្ជូន​មួយ​ដែល​នឹង​ភ្ជាប់​ឥណ្ឌា​ទៅ​មជ្ឈិមបូព៌ា​និង​អឺរ៉ុប ជា​ការផ្លាស់ប្តូរ​ល្បែង​មួយ​សំរាប់​ពាណិជ្ជកម្ម​សកល​។​

​គំរោង​នេះ​នឹង​រួមមាន​អាម៉េរិក ឥណ្ឌា អា​រ៉ាប៊ីសាអូឌីត សហភាព​អារ៉ាប់​រួម សហភាព​អឺរ៉ុប​(​អ៊ី​យូ​)​និង​ប្រទេស​ដទៃ​ទៀត​នៅក្នុង​ក្រុម​G20 នេះ​បើ​តាម លោក​ហ្សុន ហ្វី​នឺ​( Jon Finer)​ទីប្រឹក្សា​សន្តិសុខ​រង​របស់​លោកបៃ​ដិន​។​

​លោកបៃ​ដិន នាយករដ្ឋមន្ត្រី​ឥណ្ឌា ណា​រ៉េ​នដ្រា ម៉ូ​ឌី និង​ប្រធាន​គណៈកម្មាធិការ​សហភាព​អឺរ៉ុប​លោក​ស្រី អឺ​ស៊ូ​ឡា វ៉ុន ដឺ ឡេ​យេន មាន​ផែនការ​ប្រកាស​គំរោង​នេះ ជា​ផ្នែក​នៃ​ផែនការ​មួយ​ហៅថា​«ភាព​ជា​ដៃគូ​សំរាប់​ការវិនិយោគ​ហេដ្ឋារចនាសម្ពន្ធស​ក​ល​(Partnership for Global Infrastructure Investment)»​។​

​ផ្លូវ​ដែក​និង​របៀង​ដឹក​ជញ្ជូន​នេះ​នឹង​អាច​អោយមាន​ការធ្វើ​ពាណិជ្ជកម្ម​កាន់តែ​ធំ​ឡើង​ក្នុងចំណោម​ប្រទេស រួមមាន​ផលិតផល​ថាមពល​។​វា​ក៏​ជា​ផែនការ​មួយ​សំរាប់​ទប់ទល់​នឹង​កម្ម​វិធី​ហេដ្ឋារចនាសម្ពន្ធ​យក្ស​របស់​ចិន នៅពេល​មហាអំណាចអាស៊ីមួយនេះ​ព្យាយាម​ភ្ជាប់​សេដ្ឋកិច្ច​របស់​ខ្លួន​ទៅកាន់​ប្រទេស​ជាច្រើន​នៅ​អាស៊ី​និង​អឺរ៉ុប​។​

​បើ​តាម​លោក​ហ្សុន ហ្វី​នឺ ផ្លូវ​នេះ​នឹង​បង្កើន​ភាពសំបូរ​សប្បាយ​ក្នុងប្រទេស​ពាក់ព័ន្ធ ដោយសារតែ​លំហូរ​ថាមពល​និង​ទូរគមនាគមន៍​ឌីជីថល​។​វា​ក៏​នឹង​ជួយ​ដោះស្រាយ​កង្វះ​ហេដ្ឋារចនាសម្ពន្ធ​ដែល​ត្រូវការ​ចាំបាច់​សំរាប់​កំណើន​នៅក្នុង​បណ្តា​ប្រទេស​មាន​ចំណូល​ទាប​និង​មធ្យម និង​ជួយ​បន្ថយ​«​ភាពវឹកវរ​និង​អសន្តិសុខ​»​នៅ​មជ្ឈិមបូព៌ា​។​

​នាយក​រដ្ឋ​ម​​ន្ត្រី​ឥណ្ឌា ស្វាគមន៍​ប្រធានាធិបតី​អាម៉េរិក​និង​ប្រធាន​គណៈកម្មាធិការ​សហភាព​អឺរ៉ុប​នៅ​ជំនួប​G20​នៅ​ក្រុង​ដែលី​កាលពី​ថ្ងៃ​៩​កញ្ញា

​ប្រធាន​គណៈកម្មាធិការ​សហភាព​អឺរ៉ុប​លោក​ស្រី វ៉ុន ដឺ ឡេ​យេន​បាន​ពណ៌នា​គំរោង​នេះ​ថា​«​សំខាន់​ជា​ប្រវត្តិសាស្ត្រ​»​ជា​«​របៀង​សេដ្ឋកិច្ច​ឥណ្ឌា​-​មជ្ឈិម​បូព៌ា​-​អឺរ៉ុប​»​មួយ​ដែល​នឹង​ធ្វើអោយ​ពាណិជ្ជកម្ម​រវាង​ឥណ្ឌា​និង​អឺរ៉ុប​មានភាពលឿនឡើង​៤០​ភាគរយ​។​

​គំរោង​នេះ​រួមមាន ផ្លូវដែក​មួយ​ព្រមទាំង​ខ្សែ​ក្លា​ប្លិ៍អ​គ្គិ​ស​នីមួយ បំពង​បង្ហូរ​អ៊ីដ្រូហ្សែន​មួយ និង​ខ្សែ​កាប្លិ៍​ទិន្នន័យ​ល្បឿន​លឿន​មួយ ៕

Post navigation