Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បៃ​ដិន​ប្រាប់​អោយ​ប្រទេស​នានា​បញ្ឈប់​លំហូរ​ជន​ចំណាកស្រុក​ខុសច្បាប់​

Views: 3

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន បាន​វាយប្រហារ​ការធ្វើ​ចំណាកស្រុក​ខុសច្បាប់​នៅក្នុង​សុន្ទរកថា​នៅ​ជំនួប​កំពូល​អាម៉េរិក​កន្លែង​ដែល​លោក​និង​មេដឹកនាំ​ដទៃ​​ទៀត​ប្តេជ្ញា​បង្ក្រាប​ការរត់ពន្ធ​និង​ជួញដូរ​មនុស្ស នៅ​ពេល​ពួក​លោក​បាន​ប្រកាស​កិច្ចព្រមព្រៀង​ថ្មី​មួយ​។​

​លោក​បាន​និយាយ​ខ្លាំងៗ​ចំ​ពេល​មាន​ការហូរចូល​ជន​ចំណាកស្រុក​ខុសច្បាប់​កើនឡើង​ខ្លាំង​បំផុត ជា​បញ្ហា​ដែល​បង្ក​ជា​បញ្ហា​នយោបាយ​សំរាប់​រដ្ឋាភិបាល​របស់​លោក​ចាប់​តាំងពី​ថ្ងៃ​ចូលកាន់​តំណែង​ដំបូង​​មកម្ល៉េះ​។​

​លោក​បាន​និយាយ​ដូច្នេះ​ថា «​យើង​ត្រូវ​បញ្ឈប់​វិធី​ដែល​មនុស្ស​ធ្វើ​ចំណាកស្រុក​ខុសច្បាប់​ដ៏​គ្រោះថ្នាក់​នេះ​។​ទេសន្តរប្រវេសន៍​ខុសច្បាប់​មិន​អាច​ទទួលយក​បាន​ឡើយ​»​។​

​លោក​ក៏​បាន​ចេញ​ការព្រមាន​ដ៏​ខ្លាំង​ដល់​ពួក​រត់ពន្ធ​និង​ជួញដូរ​មនុស្ស​ថា «​យើង​នឹង​តាម​រក​អ្នក​ឯង​។​បើ​អ្នក​រកស៊ី​កេង​រក​ផលចំណេញ​ពី​ជនអន្តោប្រវេសន៍​ដ៏​អស់សង្ឃឹម​និង​ងាយ​រងគ្រោះ យើង​នឹង​តាម​​ប្រមាញ់​អ្នកឯង​»​។​

​តែ​លោក​បាន​ព្យាយាម​បង្ហាញ​កិច្ចសហការ ក្រោយ​ពី​អ្នក​កាន់​តំណែង​មុន​របស់​លោក​គឺ​លោក​ដូណាល់ ត្រាំ បាន​ឈ្លោះ​ជាមួយ​ប្រទេស​ក្បែរ​ខាង​រឿង​សង់​ជញ្ជាំង​ព្រំដែន ។​លោក​បាន​និយាយ​ដូច្នេះ​ថា «​យើង​​នឹង​ធានា​សន្តិសុខ​ព្រំដែន​របស់​យើង បូក​រួម​ទាំង​សកម្មភាព​បែប​សម្របសម្រួល​គ្នា​ជាមួយ​ដៃគូ​តំបន់​របស់​យើង​។​យើង​ត្រូវ​បញ្ឈប់​វិធី​ធ្វើ​ចំណាកស្រុក​ដ៏​គ្រោះថ្នាក់​និង​ខុសច្បាប់​នេះ​»​។​

​បៃ​ដិននិយាយ​អំពី​ក្បួន​ជន​ចំណាកស្រុក​មួយទៀត​តម្រង់​មកកាន់​អាម៉េរិក ចំ​ពេល​មាន​បញ្ហា​បន្ត​នៅ​ព្រំដែន​ខាងត្បូង​

​ប្រជាជាតិ​ដែល​ចូលរួម​ក្នុង​ជំនួប​កំពូល​នេះ ភាគច្រើន​មក​ពី​ក្រុម​ត្រីកោណ​ខាងជើង បានប្រកាស​ការសន្យា​ដោះស្រាយ​លំហូរ​ជន​ចំណាកស្រុក​នេះ​។​ម៉ិក​ស៊ិច ក្វាតេ​ម៉ាឡា កាណាដា និង​អេ​ស្ប៉ា​ញក៏​បាន​ប្តេ​​ជ្ញា​ពង្រីក​ផ្លូវ​ចូល​សំរាប់​ជន​ចំណាកស្រុក​ប្រភេទ​នេះ​ផង​ដែរ​។​

​រដ្ឋាភិបាល​អាម៉េរិក​ដែល​កំពុង​ជួប​បញ្ហា​ជន​ចំណាកស្រុក​ខុស​ច្បាប់​នៅ​ព្រំដែន​ខាងត្បូង​របស់ខ្លួន បាន​សន្យា​ជួយ​ប្រាក់​រាប់រយ​លាន​ដុល្លារ​ដល់​ជន​ចំណាកស្រុក​វេនេ​ស៊ុយអេ​ឡា​នៅ​ទូទាំង​តំបន់ បន្តដំណើរ​​ការផ្តល់​ទិដ្ឋាការ​សំរាប់​ជនជាតិ​គុយបា​និង​ហៃ​ទី ព្រមទាំង​បន្ធូរបន្ថយ​ការជួល​កម្មករ​ទៅ​ពី​អាម៉េរិក​កណ្តាល​៕

Post navigation