Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បច្ចុប្បន្ន ដំរីអាស៊ី ប្រមាណ ៤០០ ទៅ ៦០០ ក្បាល មានវត្តមាន នៅកម្ពុជា

Views: 1

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា ដំរីអាស៊ី មានចំនួនប្រមាណ ចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ដែលភាគច្រើនរស់នៅ ក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើង បឹងទន្លេសាប និងតំបន់ខ្ពង់រាប ភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី រតនគិរី និង ខេត្តស្ទឹងត្រែង។

បើតាមទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន បានឱ្យដឹងថា៖ តំបន់ខេត្តដែលដំរីអាស៊ី ចូលចិត្តរស់នៅទាំងនេះ សម្បូរទៅដោយជីវៈចម្រុះ ប្រព័ន្ធអេកូទ្បូស៊ី ដែលមានសក្តានុ​ពលខ្ពស់ និងមានទីជម្រាលអំណោយផល ដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃ ផ្សេងៗទៀត។ ចំណែកដំរីស្រុក ត្រូវបានប៉ាន់ស្មានថា មានចំនួនជាង ៧០ ក្បាល។

គួរបញ្ជាក់ថា ដំរីអាស៊ី ត្រូវបានចាត់ទុកថា ជាប្រភេទសត្វបង្គោលដ៏សំខាន់ ដោយសារ សារៈសំខាន់ ផ្នែកវប្បធម៌ តួនាទី ក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពល ដែលអាចការ ពារដល់ការរស់រាន នៃប្រភេទសត្វផ្សេងៗទៀត នៅក្នុងដែនជម្រករបស់វា។

ដំរីមានតួនាទី ជាសត្វពង្រាយគ្រប់ពូជ ក្នុងប្រពន្ធ័អេកូឡូស៊ី។ វាបើកកកាយដីច្រាប អំណោយផល ដល់សត្វដទៃទៀតប្រើប្រាស់។

ដំរីអាស៊ី កំពុងតែទទួលរងការគំរាមកំហែងធ្ងន់ធ្ងរ នៅទូទាំងដែនជម្រករបស់វា នៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូល ជាប្រភេទជិតផុតពូជ នៅក្នុងបញ្ជី ក្រហមរបស់ អង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN)៕ V / N

Post navigation