Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បេក្ខជន​ប្រឡង​បាក់​ឌុប​មួយចំនួន​ជួប​បញ្ហា​សុខភាព​នៅក្នុង​ថ្ងៃទី​២ និង​ខណៈ​ការប្រឡង​ស្ងប់ស្ងាត់​

Views: 1

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅថា​បាក់​ឌុប ថ្ងៃទី​២ ដែល​ត្រូវ​នឹង​ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ​២០២២ នេះ ក្នុងអំឡុង​ដំណើរ​សំណេរ​ការប្រឡង បេក្ខជន​មួយចំនួន​បាន​ជួប​បញ្ហា​សុខភាព ខណៈ​ការប្រឡង​ប្រព្រឹត្តិ​ទៅ​រលូន និង​មាន​របៀបរៀបរយ​ល្អ​។​

​បើតាម​ក្រសួង​អប់រំ​បានឱ្យដឹងថា​៖ នា​ព្រឹក​ថ្ងៃទី​២​នេះ មាន​បេក្ខជន​មកពី​បណ្ដា​ខេត្ត​មួយចំនួន ដែលមាន​បញ្ហា​សុខភាព​នៅក្នុង​ដំណើរ​សំណេរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ០៥ ធ្នូ ២០២២​។ ក្នុងនោះ​បេក្ខជន​មួយចំនួន បាន​បន្ត​ការប្រឡង​ឡើងវិញ​ក្រោម​ការយកចិត្តទុកដាក់​មើលថែ​ពី​ក្រុមគ្រូពេទ្យ បន្ទាប់ពី​មាន​អា​ការៈធូរស្រាល​។
ទាក់ទិន​ក្នុងការ​ប្រឡង​បាក់​ឌុប​ថ្ងៃទី​២​នេះដែរ​ក្រសួង​បានឱ្យដឹងថា​មាន​ភាពស្ងប់ស្ងាត់​តាម​មណ្ឌល​សំណេរ​ក្នុង​ម៉ោង​ទី​១ ថ្ងៃទី​២​នេះ​។

​ជាមួយគ្នានេះ​ក្រសួង​អប់រំ យុវជន និង​កីឡា ជំរុញ​លើក​ចិត្ត​ឱ្យ​បេក្ខជន​ប្រឡង​ទាំងអស់​ត្រូវ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ សម្រាក និង​បរិភោគ​អាហារ​ឱ្យបាន​គ្រប់គ្រាន់​ប្រកបដោយ​អនាម័យ ដើម្បី​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ក្នុងការ​ប្រឡង​។​

​គួរ​បញ្ជាក់ថា​វិញ្ញាសា​សម្រាប់​ម៉ោង​ទី​១ ព្រឹក​ថ្ងៃទី​២​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ពី​ម៉ោង ៧:៣០ ដល់ ៩:០០ គឺ​អក្ស​សាស្ត្រ​ខ្មែរ​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ និង​គណិតវិទ្យា​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។ នា​ព្រឹក​ថ្ងៃទី​២​នេះដែរ ស្ថានភាព​ក្នុង​ដំណើរការ​ប្រឡង មាន​ភាពស្ងប់ស្ងាត់ និង​មាន​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ល្អ​ទាំង​នៅក្នុង និង​ក្រៅ​មណ្ឌល​ប្រឡង ដោយ​ការប្រឡង​បាន​ប្រព្រឹត្ត​ទៅតាម​ពេលវេលា​ដែល​បានកំណត់​៕​/R

Post navigation