Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បេក្ខជន៥រូប ឈ្នះជ័យលាភី និង ២៥រូប ទទួលបានបណ្ណសរសើរ ក្នុងការប្រកួតគំនូរស្តីពី ”ការប្រែប្រួលអាកាសធាតុ សម្រាប់កុមារ និងយុវជន”

Views: 1

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងបរិស្ថាន និងដៃគូ បានរៀបចំពិធីប្រគល់ជ័យលាភី បណ្ណសរសើរ មេត្រីបរិស្ថាន ដល់សិស្សានុសិស្ស ដែលបានចូលរួមប្រកួតគូរគំនូរ ស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជា ដែលក្នុងនេះ គេឃើញមានបេក្ខជនចំនួន ៥រូប បានឈ្នះជ័យលាភី និង ២៥ រូបផ្សេងទៀត ទទួលបានបណ្ណសរសើរ។

ពិធីប្រគល់ជ័យលាភីនេះ បានរៀបចំឡើង នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន។

យុវតី សំមុនី រចនា រៀននៅសាលាមីគីវ៉េ សាខាទី១៧ ក្នុងរាជធានីភ្នំពេញ បានទទួល ចំណាត់ថ្នាក់លេខ១ ទទួលបានបណ្ណជ័យលាភី និងរង្វាន់លើកទឹកចិត្ត,លេខ២ បានទៅយុវតី ឆាយពេជ ជេស៊ីកា រៀននៅសាលាវេស្ទឡាញន៍ សាខាសន្ធរម៉ុក និងទទួលបានបណ្ណជ័យលាភី និងរង្វាន់លើកទឹកចិត្ត, លេខ៣បានទៅយុវតី ព្រាប សុដាលីយ៉ា រៀននៅសាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាសែនសុខ និងទទួលបាន បណ្ណជ័យលាភី និងរង្វាន់លើកទឹកចិត្ត, លេខ៤ បានទៅយុវជន កូឡា សុវណ្ណដុល្លា រៀននៅសាលាអន្តរជាតិ ស៊ីអាយអេ ហ្វឺសត៍ ក្នុងរាជធានីភ្នំពេញ ទទួលបានបណ្ណ ជ័យលាភី និងរង្វាន់លើកទឹកចិត្ត និងលេខ៥ បានទៅយុវតី ហុង រ័ត្នឆាដាភា រៀនៅសាលាសុវណ្ណភូមិ សាខាទី១ ក្នុងរាជធានីភ្នំពេញ និងទទួលបានបណ្ណជ័យលាភី និងរង្វាន់លើកទឹកចិត្ត។

សូមបញ្ជាក់ថា សម្រាប់ជ័យលាភី លេខ១ បានទទួលទឹកប្រាក់សរុប ១លានរៀល រួមជាមួយលិខិតសរសើរ, ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ៨០ ម៉ឺនរៀល រួមជាមួយលិខិតសរសើរ និងជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់សរុប ៦០ ម៉ឺនរៀល រួមជាមួយលិខិតសរសើរ។

លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថាៈ ការប្រកួតគំនូរស្តីពី ”ការប្រែប្រួលអាកាសធាតុ សម្រាប់កុមារ និងយុវជន” នេះបង្ហាញឱ្យឃើញថា សិស្សានុសិស្សកម្ពុជា បច្ចុប្បន្ន មានចំណេះដឹងទូលំទូលាយ ប្រកបដោយគំនិត ច្នៃប្រឌិតខ្ពស់ ក្នុងនេះតាមរយៈស្នាដៃបង្កប់ទៅដោយអត្ថន័យ ស្តីពីបរិស្ថាន។ ក្រៅពីនេះ ស្នាដៃរូបគំនូររបស់គាត់ ស្អាតប្រហាក់ប្រហែលមនុស្សចាស់ និងខ្លះអាចល្អ ជាងមនុស្សចាស់ថែមទៀត។

លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា៖ ក្មេងៗជំនាន់ក្រោយ មានចំណេះដឹងច្រើន ហើយយើងសង្ឃឹមថា ថ្ងៃខាងមុខទៅ ប្រទេសយើង នឹងទទួល បានធនធានមនុស្សល្អៗ ដើម្បីចូលរួមកសាងសេដ្ឋកិច្ចប្រទេសជាតិ”។

ទន្ទឹមជាមួយគ្នានេះ លោកបានបញ្ជាក់បន្ថែមថា៖ ”ក្រោមការដឹងនាំរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលមានទស្សនៈវិស័យវែងឆ្ងាយ និងប្រកបដោយភាពឆ្លាតវៃ យើងបានដាក់ចេញនូវយុទ្ធសាស្រ្ត អព្យាក្រិតកាបូន ដែលជាប្រទេសបានដាក់រឿងនេះលើកទី១ កាលពីឆ្នាំមុន ដែលធ្វើឱ្យពិភពលោក បានស្គាល់ និងយល់ដឹងពីយើងយ៉ាងជាក់លាក់”។

លោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា បានថ្លែងថាៈ ការរៀបចំកម្មវិធីនេះឡើង ដើម្បីឱ្យពលរដ្ឋកម្ពុជា ពិសេសកុមារជំនាន់ក្រោយ ចូលរួម កិច្ចការពារបរិស្ថាន ពិសេសការប្រែប្រួលអាកាធាតុ ហើយការចូលរួមរបស់ សិស្សានុសិស្ស មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍន៍ប្រទេសយើងឡើយ។

គួរបញ្ជាក់ថា៖ យុវជនចំនួន ៤៤៤ រូប បានដាក់ពាក្យចូលរួម និងបានសម្រេចធ្វើការ ជ្រើសរើសផ្ទាំងគំនូរ ដែលលេចធ្លោចំនួន ៣០ ផ្ទាំង ដែលបានបំពេញលក្ខណៈ វិនិច្ឆ័យសំខាន់ ចំនួន ៣ គឺៈ ទី១. រូបគំនូរ គូរដោយដៃ ដែលទាក់ទងនឹងការប្រែប្រួល អាកាសធាតុ, ទី២. ភាពទាក់ទាញ និងគំនិតច្នៃប្រឌិតរបស់ផ្ទាំងគំនូរ និងទី៣. សេចក្តីអធិប្បាយរបស់រូបគំនូរ៕/V

Post navigation