Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បេក្ខសមណ បេក្ខជននិងបេក្ខនារី១៥៧អង្គ/នាក់ ប្រឡងចូលរៀន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ២០២២-២០២៣ នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំង

Views: 5

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣ នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង មានកាត់វិញ្ញាសារប្រឡងវិញ្ញាប្រឡងចូលរៀន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ២០២២-២០២៣ នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំង ស្ថិតក្នុងវត្តអារញ្ញិការាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ក្រោមព្រះអធិបតីភាពព្រះទេពមុនី សុខ ថាន ព្រះរាជាគណៈថ្នាក់ចត្វាព្រះធម្មវង្សាធិបតី ព្រះមេគណខេត្តកំពង់ឆ្នាំង និង ជាព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំងដោយមានការនិមន្ត និង អញ្ជើញចូលរួម លោក ផាន់ សំបឿន ព្រះសរណមង្គល ប៉ុណ្យ ប៊ុនជីង លោក សាន សាំង អនុប្រធានសាខា លោក ខុន សុខនី និង លោក រី រិតធីប្រធាអនុប្រធានប្រតិភូថ្នាក់ជាតិ ថ្នាក់ដឹកនាំការិយាល័យសាខានិងមន្រ្តីអនុរក្ស ចូលរួមផងដែរ។

ព្រះទេពមុនី សុខ ថាន បានមានសង្ឃដីកាថាៈការប្រឡង ចូលរៀន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ២០២២-២០២៣ នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំងត្រូវអនុវត្តអោយស្របតាម គោលការណ៍របស់ អគ្គារធិការដ្ឋានពុទ្ធិកសិក្សាជាតិ និង ក្រសួងធម្មការ និង សាសនា បានណែនាំ ដើម្បី ធានារក្សា អោយបាន ការប្រឡងនេះអោយប្រព្រឹត្ត ទៅដោយរលូន ប្រកបដោយ សន្តិសុខ សណ្ដាប់ធ្នាប់ និង សុវត្ថិភាព តម្លាភាព ប្រសិទ្ធភាព និង យុត្តិធម៌ បេក្ខជនដែលបេក្ខសមណបេក្ខជននិងបេក្ខនារីទាំងអស់មានសមត្ថ
ភាពផ្ទាល់ខ្លួនគឺជាប់។

ព្រះទេពមុនី សុខ ថាន បានមាសង្ឃដីកាផ្តាំផ្ញើដល់គណៈកម្មការគ្រប់គ្រងការប្រឡង និងបេក្ខសមណបេក្ខជននិងបេក្ខនារីដែលមកប្រឡងទាំងអស់ត្រូវអនុវត្តអោយបាននូវវិធានការរបស់ក្រសួងសុខាភិបាល និង អនុវត្ត តាមអនុសាសន៍របស់អនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ៣ការពារ និង ៣កុំ អោយបានជាប់ជាប្រចាំដើម្បីខ្លួនយើង អ្នកជិតខាងយើង និង សហគមន៍យើងជៀសផុតពីការឆ្លងជំងឺឆ្ងងផ្សេងៗ។

ព្រះសរណមង្គល ប៉ណ្យ ប៊ុនជីង អនុប្រធានសាខាបានមានសង្ឃដីកាអោយដឹងថាៈការប្រឡងចូលរៀន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ២០២២-២០២៣ នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំងមានមួយមណ្ឌលស្មើនិង៩បន្ទប់បេក្ខសមណ បេក្ខជន និង បេក្ខនារី សរុប១៥៧អង្គនាក់ក្នុងនោះ-បេក្ខសមណចំនួន៨អង្គ,បេក្ខជនចំនួន៤៧នាក់ និង បេក្ខនារី៩៧នាក់៕ សរន / N

Post navigation