Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្ទេរប្រាក់​-ទទួល​ប្រា​ក់បាន​ភ្លាមៗ​ទូទាំង​ពិភពលោក​តាម MoneyGram នៅលើ​អេស៊ីលីដា​ម៉ូ​បាល​

Views: 1

​ដោយៈ​សុផល​/ភ្នំពេញ​៖ កាន់តែ​ងាយស្រួល រហ័ស និង​សុវត្ថិភាព​ខ្ពស់ ក្នុងការ​ផ្ទេរប្រាក់​ទៅ​-​មក ក្រៅប្រទេស នៅ​ទូទាំង​ពិភពលោក តាមរយៈ ម៉ាន់​នី​ក្រាម (MoneyGrame) ។​

​លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ​នៃ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​បាន​មានប្រសាសន៍ថា​៖ ចាប់ពីពេលនេះ​តទៅ​លោកអ្នក​អាចធ្វើ​ការផ្ទេរ​ប្រាក់ ឬ​ទទួល​ប្រាក់ បាន​ភ្លាមៗ​នៅ​ទូទាំង​ពិភពលោក តាមរយៈ​ម៉ាន់​នី​ក្រាម​(Money Gram )​នៅលើ​អេស៊ីលីដា​ម៉ូ​បាល​បាន​យ៉ាង​ងាយស្រួល​និង​មាន​សុវត្ថិភាព​ខ្ពស់​។​

​លោកស្រី សុខ សោភា បាន​បន្តថា​ក្នុងនោះ​លោកអ្នក​អាច​ផ្ទេរប្រាក់​ចេញទៅ​ក្រៅប្រទេស ជាមួយ​អេស៊ីលីដា​ម៉ូ​បាល នៅក្នុង​ទូរស័ព្ទដៃ​របស់លោក​អ្នក ដើម្បី​ទូទាត់​ថ្លៃទំនិញ​នាំចូល សាលារៀន ឬ​ផ្ញើជូន​ក្រុមគ្រួសារ​ទូទាំង​ពិភពលោក​បាន​ភ្លាមៗ​គ្រប់ពេលវេលា​តាម​ធនាគារ​អន្តរការី​ដែលមាន​ស្លាក​សញ្ញា​ម៉ាន់​នី​ក្រាម​ទូទាំង​ពិភពលោក​។​ករណី​រូបិយប័ណ្ណ​នៃ​គណនី​ផ្ទេរចេញ​ជា​ប្រាក់​ផ្សេង​នោះ​ប្រព័ន្ធ​នឹង​ប្តូរ​ដោយ​ស្វ័យប្រវត្តិ​ទៅជា​ដុល្លារ​អាមេរិក​។​

                                                                               លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ​នៃ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​

​លោកស្រី​នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ បាន​បន្តទៀតថា​លោកអ្នក​អាច​ផ្ទេរប្រាក់​ចេញទៅ​ក្រៅប្រទេស បាន​ដោយ​ខ្លួនឯង តាម​អេស៊ីលីដា​ម៉ូ​បាល គ្រប់ពេលវេលា ដោយ​បញ្ចូល​ព័ត៌មាន​នៃ​ការផ្ទេរ​ប្រាក់ និង​ព័ត៌មាន​អ្នកទទួល ឱ្យបាន​ត្រឹមត្រូវ​។​

​លោកស្រី សុខ សោភា បានឱ្យដឹង​ទៀតថា​៖ លោកអ្នក​ក៏​អាច​ទទួល​ប្រាក់​ដែល​ផ្ទេរ​ចូល​គណនី​ធនាគារ អេស៊ីលីដា ពី​ក្រៅប្រទេស ទូទាំង​ពិភពលោក បាន​ភ្លាមៗ​គ្រប់ ពេលវេលា ដោយ​មិន​អស់ថ្លៃ​សេវា​ផងដែរ​ហើយ​អ្វីដែល​ពិសេស​នោះ​ទទួល​ប្រាក់​ផ្ទេរ​ចូល​ជា​ដុល្លារ ឬ​រៀល តាម​ប្រភេទ​រូបិយប័ណ្ណ​នៃ​គណនី​របស់លោក​អ្នកទទួល ហើយ​អាច​ដក​ប្រាក់​បាន​ភ្លាមៗ​នៅតាម​ម៉ាស៊ីន​អេ​ធី​អឹម របស់​ធនាគារ អេស៊ីលីដា គ្រប់​ទីកន្លែង​ហើយ ថ្លៃ​សេវា​ផ្ទេរប្រាក់ គិតតែ​ពី​អ្នក​ផ្ទេរ​តែប៉ុណ្ណោះ ចំពោះ​អ្នកទទួល​មិន​គិតថ្លៃ​សេវា​ទេ​។​

សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ អេស៊ីលីដា ឬ​ព័ត៌មាន​ផ្សេងៗ សូម​ទាក់ទង​ទូរស័ព្ទ​លេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ (​បម្រើ​២៤​ម៉ោង​)៕​

Post navigation