Cambodia

ប៉ះទង្គិចគ្នាមួយប្រ៉ាវនៅប្រទេសបេឡារុស្ស បន្ទាប់ពីមានការអះអាងថាការបោះឆ្នោតត្រូវបានបន្លំ

ប៉ូលីសនៅក្នុងប្រទេសបេឡារុស្សបានបំបែកក្រុមអ្នកតវ៉ាដោយប្រើគ្រាប់បែកដៃ និងកាណុងបាញ់ទឹកនៅពេលមេដឹកនាំលោក Alexander Lukashenko បានប្រកាសពីការទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតប្រធានាធិបតី ខណៈដែលគូប្រជែងរបស់គាត់និយាយថាត្រូវបានគេបន្លំ ។

ក្រុមបាតុកររាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវនៃរដ្ឋធានី បន្ទាប់ពីការបោះឆ្នោតរបស់រដ្ឋបានបង្ហាញថា លោក Lukashenko បានទទួលជ័យជម្នះតិចជាង ៨០ ភាគរយនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ខណៈដែលគូប្រជែងដ៏សំខាន់គឺលោកស្រី Svetlana Tikhanovskaya ឈរនៅលំដាប់ទីពីរដោយមានសម្លេងឆ្នោតប្រហែល ៧ ភាគរយ ។

អ្នកយកព័ត៌មានរបស់ AFP និងសាក្សីបាននិយាយថា នៅរដ្ឋធានី Minsk ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅក្បែរវិមានកណ្តាលមួយកាលពីល្ងាចថ្ងៃអាទិត្យជាកន្លែងដែលពួកគេបានប្រឈមមុខជាមួយប៉ូលិសរាប់រយនាក់ដែលមានខែលការពារ ។

វីដេអូផ្សាយផ្ទាល់ដែលផ្តល់ដោយវិទ្យុសេរីភាព RL ដែលឧបត្ថម្ភថវិកាដោយសហរដ្ឋអាមេរិកបានបង្ហាញថា ប៉ូលីសបានគប់គ្រាប់បែកដៃ ហើយបានបំបែកហ្វូងមនុស្ស និងបណ្ដាលមនុស្សជាច្រើនបានរត់គេចខ្លួន ។ ប៉ុស្តិ៍វិទ្យុនេះបានបង្ហោះរូបភាពរបស់ក្រុមអ្នកតវ៉ាវ័យក្មេងដែលមុខរបស់ពួកគេពោរពេញដោយឈាម ។

ក្រុមបាតុករនៅទីក្រុង Minsk ប្រឈមមុខជាមួយប៉ូលិសកុបកម្មអំឡុងពេលតវ៉ា ។ (រូប AFP)

ទន្ទឹមនោះបណ្តាញព័ត៌មានរបស់ក្រុមប្រឆាំងបានរាយការណ៍អំពីការប៉ះទង្គិចគ្នា និងបានបង្ហាញវីដេអូនៃរថយន្តប៉ូលីសមួយគ្រឿងបើកបុកអ្នកតវ៉ា ។

បន្ថែមពីនេះវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គមបានបង្ហាញទៀតពីកាណុងបាញ់ទឹកកំពុងត្រូវបានប្រើ ហើយមានសេចក្តីរាយការណ៍អំពីគ្រាប់កាំភ្លើងជ័រកំពុងត្រូវបាញ់ ។

បន្ទាប់ពីភាពច្របូកច្របល់អស់ជាច្រើនម៉ោងទីភ្នាក់ងារព័ត៌មានរដ្ឋ Belta បានដកស្រង់សម្តីក្រសួងមហាផ្ទៃថា “ប៉ូលីសកំពុងគ្រប់គ្រងស្ថានការណ៍” ។

ចំណែកក្រុមប្រឆាំងបាននិយាយថា លោក Lukashenko ដែលបានកាន់អំណាចតាំងពីឆ្នាំ ១៩៩៤ បានបន្លំការបោះឆ្នោត ហើយនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីការបោះឆ្នោតបានបិទលោកស្រី Tikhanovskaya បាននិយាយថា លោកស្រីមិនទុកចិត្តលទ្ធផលនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ AFP

Football news:

Klopp on 2-0 with Chelsea: Mane was rewarded for Kepa's pressure. Perfect start for Tiago
Liverpool and Everton scored 6 points after 2 rounds of the Premier League. This is the first time since 1993
Lampard on 0:2 with Liverpool: a Serious mistake by Kepa. Without red and with a penalty scored, it would have been 1-1
Mane on Kepa's mistake: Knew he would have few options when he got the ball. He made a mistake, I scored
Will bale be revived at Tottenham?
Tiago broke the Premier League record with 75 assists per half - time-more than any Chelsea player in the entire match
Kroos on captains: Ramos is the best possible option