Cambodia

ផ្ទុះ​គ្រាប់បែក​នៅ​សិក្ខាសាលា​មួយ​នៅ​ប៉ា​គី​ស្ថាន​សម្លាប់​និស្សិត​៧​នាក់ របួស​១១២​នាក់​

ចែករម្លែក

​ការផ្ទុះ​គ្រាប់បែក​ខ្លាំង​មួយ​នៅ​សិក្ខាសាលា​អ៊ីស្លាម​មួយ​នៅ​ជាយក្រុង​ប៉េសា​វ៉ា​របស់​ប៉ា​គី​ស្ថាន​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៧​តុលា បានសម្លាប់​និស្សិត​យ៉ាងតិច​៧​នាក់ និង​របួស​១១២​នាក់​ទៀត​។​

​ការផ្ទុះ​គ្រាប់បែក​នេះ​បាន​កើតឡើង​នៅពេល​គ្រូ​សាសនា​អ៊ី​ស្លាប់​សំខាន់​មួយ​រូប​ឡើង​ធ្វើ​បាឋកថា​អំពី​ការ​ប្រៀនប្រដៅ​នៃ​សាសនា​អ៊ីស្លាម នៅ​សាល​ធំ​នៃ​សាលា​សាសនា​មួយ​។​

​ប៉ូលិស​បាន​និយាយថា ការស៊ើបអង្កេត​បង្ហាញ​ថា ការផ្ទុះ​បាន​កើតឡើង​បន្ទាប់ពី​មាន​នរណា​ម្នាក់​ទុកចោល​ស្បោង​មួយ​នៅក្នុង​សាលា​នោះ ហើយ​គ្រាប់បែក​ទម្ងន់​ប្រមាណ​៥​គីឡូក្រាម​ត្រូវ​បាន​ប្រើ​ក្នុងការ​វាយ​​ប្រហារ​នេះ​។​

​គ្រូ​និង​និយោជិត​នៃ​សាលា​នេះ​ក៏​រងរបួស ហើយ​អាជ្ញាធរ​មន្ទីរពេទ្យ​បារម្ភ​ថា​ចំនួន​ស្លាប់​នឹង​កើនឡើង ដោយសារ​និស្សិត​រងរបួស​ជាច្រើន​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​។

​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ក្នុងពេល​ជាមួយគ្នា​បាន​ចេញមក​ថ្កោលទោស​ការវាយប្រហារ​និង​បាន​ស្នើសុំ​អាជ្ញាធរ​យកចិត្តទុកដាក់​មើលថែ​អ្នករងរបួស​។​

​ការវាយប្រហារ​នេះ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​ផ្នែក​ចារកម្ម​ប៉ា​គី​ស្ថាន​បាន​ព្រមាន​ថា ពួក​សកម្មប្រយុទ្ធ​អាច​ផ្តោត​ការវាយប្រហា​រលើ​ទី​សាធារណៈ​និង​អាគារ​សំខាន់ៗ រួម​មាន​សិក្ខាសាលា​និង​ព្រះវិហារ​​នៅ​ទូទាំង​ប៉ា​គី​ស្ថាន​។​

​នៅ​មិនទាន់មាន​ក្រុម​ណាមួយ​ចេញមក​អះអាង​ទទួលខុសត្រូវ​ការវាយប្រហា​រ​នេះ​នៅឡើយ​ទេ តែ​វា​បាន​កើត​ឡើង​តែ​២​ថ្ងៃក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​មួយ​នៅ​ទីក្រុង​ក្វេត​តា ដែល​បាន​សម្លាប់​មនុស្ស​៣​នាក់​។​កន្លងមក ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន បាន​ផ្តោត​ការវាយប្រហា​រលើ​ទីសាធារណៈ សាលារៀន ព្រះវិហារ​និង​យោធា​នៅ​ទូទាំង​ប្រទេស​ប៉ា​គី​ស្ថាន​៕

​រូបភាព​ទូរទស្សន៍​បង្ហាញ​ការខូចខាត​ក្នុង​សាល​នៃ​សាលា​សាសនា​មួយ​នៅ​ជាយក្រុង​ប៉េ​សាវ៉ា​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Barcelona have 14 points after 10 rounds - the worst start in La Liga in 33 years
The same goal Monday in the Euro 1960 final: did not see the ball fly into the net, and says that he had no right not to score
Monday's last name appeared by accident - because of a drunk person. He entered the day of the week in the documents
Messi is the only one in the top 5 European leagues not to score after 10 + shots in a championship game this season
Lampard on 3-1 with Leeds: I'm absolutely thrilled. On another day we could have scored 5-6
Koeman on 1:2 with Cadiz: the Mood was not too good. Lost because of an error
Mbappe scored his 100th goal for PSG and shares 4th place in the club's goalscoring list