Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្ទុះ​ជា​ច្រើន​នៅ​មូលដ្ឋានទ័ព​រុស្ស៊ី​នៅគ្រីម៉េ បង្ហាញ​ថា​អ៊ុយ​ក្រែន​អាចវា​យ​បក​(វីដេអូ)

Views: 2

ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បាន​ថ្កោលទោស​ថា​ជា​អំពើ​វិច្ឆេទកម្ម​និង​រដ្ឋាភិបាល​ទីក្រុង​គៀវ​បាន​ព្រលយ​អំពី​លទ្ធភាព​អំពី​ការផ្ទុះ​ថ្មី​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​សីហា​នៅ​មូលដ្ឋាន​ទ័ព​​មួយ​នៅ​តំបន់​គ្រី​ម៉េ​ដែល​ជា​ផ្លូវ​ផ្គត់ផ្គង់​ដ៏​សំខាន់​សំរាប់​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​។​

​ការផ្ទុះ​បាន​បំផ្លាញ​ឃ្លាំង​គ្រាប់​នៅ​មូលដ្ឋាន​យោធា​មួយ​នៅ​ខាងជើង​ឧបទ្វីប​គ្រី​ម៉េ ដោយ​រារាំង​រថភ្លើង​និង​បង្ខំ​អោយ​ជម្លៀស​មនុស្ស​ប្រមាណ​២.០០០​នាក់​ពី​ភូមិ​នៅ​ក្បែរ​នោះ​មួយ​។​

​កាសែត​កុំ​មែរ​សង់ត៍​(Kommersant)​របស់​រុស្ស៊ី​បាន​និយាយថា កំសួល​ផ្សែង​ក្រោយមក​ត្រូវបាន​គេ​មើលឃើញ​ហុយ​ចេញពី​មូលដ្ឋាន​យោធា​នៅគ្រីម៉េ​ភាគកណ្តាល នៅពេល​ការផ្ទុះ​កើត​មាននៅ​ទីតាំង​មួយ​​ទៀត​នៅ​ភាគ​ខាងលិច​កាលពី​សប្តាហ៍​មុន​។​

​ការផ្ទុះ​នេះ​នាំអោយ​គេ​នឹក​ដល់​របត់​ថ្មី​នៃ​នៃ​សង្គ្រាម​ចំណាស់​ប្រាំមួយ​ខែ​មកនេះ បើសិនជា​អ៊ុយ​ក្រែន​មាន​លទ្ធភាព​វាយប្រហារ​ចូល​កាន់តែ​ជ្រៅ​ទៅក្នុង​ទឹកដី​ដែល​រុស្ស៊ី​កាន់កាប់ ឬ​ក្រុមគាំទ្រ​អ៊ុយ​ក្រែន​មាន​​លទ្ធភាព​វាយប្រហារ​ស្ទីល​ឧទ្ទាម​។​

​សូមបញ្ជាក់​ថា រុស្ស៊ី​ប្រើប្រាស់​គ្រី​ម៉េ ដែល​ខ្លួន​ចាប់​យក​និង​ដាក់​ជា​ឧបសម្ពន្ធ​នៅ​ឆ្នាំ​២០១៤​សំរាប់​បន្ថែម​កម្លាំង​ទាហាន​និង​គ្រឿង​បរិក្ខា​យោធា​ទៅ​ចូលរួម​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែន​ជា​អ្វី​ដែល​រដ្ឋាភិបាល​ទីក្រុង​​គៀវ​ចង់​រារាំង​ជា​យូរ​មក​ហើយ​។​

​គ្រី​ម៉េ ជា​មូលដ្ឋាន​កង​នាវា​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី និង​ក៏​ជា​រមណីយដ្ឋាន​រដូវក្តៅ​ដ៏​ពេញនិយម​មួយ​ផងដែរ​។​

​ក្នុង​ការផ្ទុះ​កាលពី​ថ្ងៃ​អង្គារ ក៏បណ្តាលអោយអនុ​ស្ថានីយ​ចែកចាយ​ចរន្តអគ្គិសនី​មួយ​ក៏​បាន​ផ្ទុះ​ឆេះ​។​រថភ្លើង​ចំនួន​ប្រាំពីរ​ត្រូវ​បាន​ពន្យារ​ពេល​ចេញ​ដំណើ​រ​និង​សេវា​រថភ្លើង​នៅ​ខ្សែ​ខាងជើង​ត្រូវបាន​ផ្អាក នេះ​បើ​តាម​សារព័ត៌​​មាន​រុស្ស៊ី​។​

​អ៊ុយ​ក្រែន​នៅ​មិន​ទាន់​ប្រកាស​ទទួលស្គាល់​ឬ​បដិសេធ​ការជាប់ពាក់ព័ន្ធជា​ផ្លូវការ​ចំពោះ​ការផ្ទុះ​នេះ​នៅឡើយ​ទេ តែ​មន្ត្រី​អ៊ុយ​ក្រែន​បាន​អបអ​រវា​៕

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា ការផ្ទុះ​នៅ​ឃ្លាំង​គ្រាប់​នៅគ្រីម៉េ​ជា​លទ្ធផល​នៃ​ការធ្វើ​វិច្ឆេទកម្ម​

Post navigation