Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផលប៉ះពាល់ខូចខាតពីទឹកជំនន់ ជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យ រីកធំឡើង ពលរដ្ឋជាង ៧.០០០ គ្រួសាររងគ្រោះ, ៤នាក់ស្លាប់

Views: 6

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ យោងរបាយការណ៍របស់គណ:កម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយ ខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការនេះ បានឱ្យដឹងកាលពីថ្ងៃទី២៨ ខែកញ្ញាថាៈ គ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀង កន្លងមក ដល់ថ្ងៃនេះ (ដោយបាតុភូតវិសម្ពាធ,​ រដូវវស្សា, ទឹកធ្លាក់មកពីខ្សែទឹក ខាងលើ តាមប្រព័ន្ធផ្លូវទឹកធម្មជាតិ និងប្រព័ន្ធធារាសាស្ត្រ នានា ក្នុងភូមិសាស្ត្រ ,ទឹកធ្លាក់មកពីខេត្តឧត្តរមានជ័យ ,ទឹកធ្លាក់មកពីប្រទេសថៃ និង ចុងក្រោយនេះ ទឹកភ្លៀង បង្កពីឥទ្ធិពលនៃព្យុះមូស្សុងណូរូ) បានប៉ះពាល់លើក្រុង-ស្រុក ចំនួន៥ រួមមាន ស្រុកសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ និងស្រុកម៉ាឡៃ ក្នុងនោះបង្កប្រជាពលរដ្ឋជាង ៧.០០០ គ្រួសាររងគ្រោះ និងមនុស្ស ៤ នាក់ បានស្លាប់ ។

របាយការណ៍ បានបន្តថាៈ ទឹកជំនន់នេះ ប៉ះពាល់ពលរដ្ឋសរុបចំនួន ៧.៤៩១ គ្រួសារ ស្មើនឹងប្រមាណ ៣៣.០០០ នាក់ លង់ទឹកស្លាប់ ៤ នាក់ និងត្រូវបានជម្លៀសទៅទីទួល សុវត្ថិភាព ចំនួន ២៩៧ គ្រួសារ , បង្កប៉ះពាល់ស្រូវជាង ២៦.០០០ ហិកតា, ដំឡូងមី ជាង ៩០០ ហិកតា, វត្តអារាមចំនួន២២, សាលារៀន៤១, មណ្ឌលសុខភាព ចំនួន៣ និងផ្លូវគ្រប់ប្រភេទចំនួន ២៧៣ កន្លែង / ខ្សែ ស្មើនឹងប្រវែង ១៧២,២៣៣ ម៉ែត្រ។

លោក អ៊ុំ រាត្រី បានជម្រាបជូន ក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកជំន ន់និងផ្តល់ស្បៀង អាហារ ជាអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ជន់លិច នៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ របស់លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធនានា កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ។

លោកបានប្រាប់ប្រជាពលរដ្ឋថាៈ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានណែនាំឱ្យត្រៀម លក្ខណៈរួចហើយ ក្នុងការជួយពលរដ្ឋ ដើម្បីស្តារការខូចខាតឡើងវិញ ក្រោយពេលទឹក​ស្រកទៅវិញ ។ តែពេលនេះ ត្រូវការយកចិត្តទុកដាក់ គឺបងប្អួនរក្សាសុខភាព និងអាយុជីវិត ពីគ្រោះទឹកជំនន់។ ចំណែកមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំង ត្រូវចុះ ជួយសង្គ្រោះពលរដ្ឋ ពីគ្រោះទឹកជំនន់ ហើយបើចាំបាច់ត្រូវបញ្ជូនឱ្យបានទាន់ពេលវេលា ទៅកាន់ទីទួលសុវត្ថិភាព៕ V / N

Post navigation