Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្លូវក្រាលគ្រួស៤ខ្សែរប្រវែង២០.៧១១ម៉ែត្រនៅក្នុងឃុំបេងស្រុកបន្ទាយអម្ពិលត្រូវបានជួសជុល

Views: 4

ដោយ : .ជ័យអូរស្មាច់ / ឧត្តរមានជ័យ: ផ្លូវក្រាលគ្រួសក្រហមចំនួន៤ខ្សែរប្រវែង២០.៧១១ម៉ែត្រ ស្ថិតនៅក្នុងឃុំបេង ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យត្រូវបានបើកការដ្ឋានជួសជុលឡើងដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ដឹកកសិផលនានារបស់បងប្អូនប្រជាពលរដ្ឋ

លោក ញឺក គួន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យ បានឲ្យដឹងកាលពីថ្ងៃទី ២៥ខែ ឧសភា ថា ការបើកការដ្ឋានជួសជុលផ្លូវនាពេលនេះគឺដើម្បីសម្រួលរាល់បញ្ហាលំបាកនានាកន្លងមកជូនពលរដ្ឋឲ្យមានភាពល្អប្រសើរឡើងក្នុងការធ្វើដំណើរនិងដឹកកសិផលឆ្លងកាត់។

ពាក់ព័ន្ធនឹងផ្លូវនេះ លោក ប៉ែន កុសល្យអភិបាលខេត្តឧត្តរមានជ័យបានឲ្យដឹងថា ផ្លូវទាំងនេះ បានខូចខាតកន្លងមកនិងមានសភាពលំបាកខ្លាំងដល់អ្នកប្រើប្រាស់

លោកបន្តទៀតថា  ការជួសជុលមានកម្រឹតសម្រាប់ប្រើប្រាសក្នុងគ្រា ពិសេសក្នុងអំឡុងពេលពីនេះទៅបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រ ដោយចំណាយថវិការអស់ជាង៥ម៉ឺនដុល្លារប៉ុណ្ណោះ ដោយថវិកាគឺ គឺមានការចូលរួមចំណែកពីសប្បុរសជននានាផ។

សូមបញ្ជាក់ថា ផ្លូវខ្សែរទី១តភ្ជាប់ទៅ ភូមិវល្លិ៍យាវឃុំបេងស្រុកបន្ទាយអម្ពិល ទៅឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ខ្សែទី២តភ្ជាប់ទៅភូមិប្រាសាទបីឃុំបេងឆ្ពោះទៅកាន់ទីរួមស្រុកបន្ទាយអំពិល

ខ្សែទី៣ ពីឃុំបេងម្តុំកងពលតូចលេខ៤ តភ្ជាប់ទៅកាន់ផ្លូវយុទ្ធសាស្ត្រនិងទៅស្រុកចុងកាល់ និងខ្សែរទី៤ពីឃុំបេងឆ្ពោះទៅកាន់ភូមិក្រឡសែនជ័យ ឃុំដដែល

លោកបន្តថា : ការជួសជុលនឹងធ្វើអោយរួចរាល់ទាំងស្រុងឆាប់ៗ៕/PC

Post navigation