Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្លូវក្រាលក្រួសក្រហម មួយខ្សែ នៅក្នុងសង្កាត់ព្រៃតៅហ៊ូ នឹងក្លាយទៅជាផ្លូវបេតុង នាពេលខាងមុខនេះ

Views: 1

ដេាយ ភ្នំសន្ទុក / កំពង់ធំៈ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ព្រមទាំងអភិបាលរងខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យមើលទីតាំង ផ្លូវក្រួសក្រហម មួយខ្សែ ដែលបងប្អូនប្រជាពលរដ្ឋ បានត្អូញត្អែរ លំបាកក្នុងការធ្វើដំណើរ នៅរដូវវស្សា ស្ថិតនៅសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។

លោកអភិបាលខេត្តកំពង់ធំ បានលើកឡើងថាៈ ផ្លូវក្រាលក្រួសក្រហម មួយខ្សែនេះ នឹងប្រែក្លាយទៅជាផ្លូវបេតុង នាពេលខាងមុខនេះ ដើម្បីឲ្យមានសុវត្ថិភាព ជូនបងប្អូន​ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅមក នៅលើផ្លូវសាធារណៈ គ្មានគ្រោះថ្នាក់ និងការដឹកជញ្ជូនកសិផលនានា ទាំងយប់ ទាំងថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ប្រកបដោយការទទួលខុសត្រូវខ្ពស់។

លើសពីនេះទៀត លោកអភិបាលខេត្ត បានបន្ថែមទៀតថាៈ បន្ទាប់ពីក្រុមការងារថ្នាក់ខេត្ត ចុះសិក្សាពីគម្រោងរៀបចំទីតាំង ឲ្យបានច្បាស់លាស់ ហើយរៀបចំជួសជុលកែលម្អ ផ្លូវក្រាលក្រួសក្រហមនេះ ទៅជាផ្លូវបេតុង មានគុណភាព ទៅតាមបច្ចេកទេស នៃសំណង់មួយមានភាពរឹងមាំ។

លោកអភិបាលខេត្តកំពង់ធំ បានជំរុញលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរនៅលើផ្លូវមួយខ្សែនេះ ត្រូវមានការអត់ធ្មត់ មួយរយៈសិន ហើយ អាជ្ញាធរខេត្ត និងបើកការដ្ឋានជួសជុលផ្លូវ នាពេលខាងមុខនេះ។

សូមបញ្ជាក់ថា ផ្លូវមួយខ្សែប្រវែងប្រមាណ ៣.០០០ ម៉ែត្រ ស្ថិតនៅសង្កាត់ព្រៃតាហ៊ូ គម្រោងឈូសឆាយ ទទឹង ១៥ ម៉ែត្រ នឹងធ្វើជាផ្លូវបេតុង ដែលមានទទឹង ៨ ម៉ែត្រ កម្រាស់ ១,៥ ម៉ែត្រ និងរៀបចំចិញ្ចើមផ្លូវលម្អ ដោយផ្កា និងដាំកូនឈើ ឲ្យមានសោភ័ណភាព នៅក្នុងក្រុងផងដែរ៕ V / N

Post navigation