Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុមានបីគន្លងទៅ និង បីគន្លងមក

Views: 2

ដោយៈ សុផល / ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញលក្ខខណ្ឌគួរយល់ដឹងអំពី “ការប្រើប្រាស់គន្លងផ្លូវ និងរបៀបវ៉ាជែង” លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ។

ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ត្រូវបានបែងចែកជាបីគន្លងទៅ និងបីគន្លងមក ដែលក្នុងនោះរួមមាន

-គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាៈ
អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវបើកបរតាមគន្លងផ្លូវខាងស្ដាំ នៃផ្លូវល្បឿនលឿន ដែលជាគន្លងផ្លូវ សម្រាប់ចរាចរណ៍ធម្មតា។

-គន្លងផ្លូវសម្រាប់ជែងៈ
ក្នុងករណីសុំជែង អ្នកបើកបរយានយន្ត ត្រូវឱ្យសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច ៥ វិនាទី ហើយត្រូវងាកទៅគន្លងផ្លូវខាងឆ្វេង នៃផ្លូវល្បឿនលឿន ដែលជាគន្លងផ្លូវសម្រាប់ជែង។ នៅពេលជែងផុត អ្នកបើកបរ ត្រូវឱ្យសញ្ញាប្ដូរទិសខាងស្ដាំ ដើម្បីងាកចូលគន្លងផ្លូវ សម្រាប់ចរាចរណ៍ធម្មតាវិញ។

*ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបរយានយន្ត អាចប្រើប្រាស់គន្លងផ្លូវទាំង២ បាន ដោយឡែក រថយន្តធុនធ្ងន់ ត្រូវប្រកាន់យកគន្លងផ្លូវ សម្រាប់ចរាចរណ៍ធម្មតាដដែល។ ក្នុងករណីនេះ យានយន្តនៅតាមគន្លងផ្លូវណាមួយ បើកបរលឿនជាង មិនចាត់ទុកជាការជែងឡើយ ហើយយានយន្តដែលស្ថិតនៅក្រោយគេ ត្រូវប្រើភ្លើងសញ្ញាអាសន្នជាដំណឹង។

-គន្លងផ្លូវសម្រាប់ឈប់បន្ទាន់
ជាគន្លងផ្លូវសម្រាប់ឈប់ ក្នុងករណីយានយន្តខូច ឬមានបញ្ហាផ្សេងៗប៉ុណ្ណោះ។

សូមជម្រាបជូនផងដែរថាៈ “ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ” នឹងបើកឱ្យប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ តទៅ៕/V/សរន

Post navigation