Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្លូវប្រវែង ៧៥ គីឡូម៉ែត្រ ត្រូវបានជួសជុលឲ្យរលោងស្អាត គ្មានជង្ហុក និងអំពូលសូឡា ជាង ២ ពាន់អំពូល បានដាក់បំភ្លឺ នៅស្រុកអូររាំងឪ

Views: 8

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ផ្លូវប្រវែងប្រមាណ ៧៥ គីឡូម៉ែត្រ ត្រូវបានឈូសឆាយ ឲ្យរលោងស្អាត នៅស្រុកអូររាំងឪ ដើម្បីសម្រួលការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងដឹកជញ្ជូនកសិផលនានា ពិសេសការចូលរួមអបអរសាទរ ទទួលទេវតា ក្នុងរដូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងនៅពេលខាងមុខ។

យុទ្ធនាការផ្លូវរលោងស្អាត គ្មានជង្ហុក នៃមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃុំ អនុវត្តន៍បានប្រមាណជាង ៩០ ភាគរយ នៃគម្រោងសរុប។

បន្ថែមពីនេះ កម្មវិធីសូឡាបំភ្លឺផ្លូវ បានតម្លើងអំពូលសូឡា ជាង ពាន់បង្គោល រួចជាស្រេច និងបានកំពុងបំភ្លឺផ្លូវ តាមមូលដ្ឋាន និងក្បែរផ្ទះប្រជាពលរដ្ឋ។ជាមួយ យុទ្ធនាការផ្លូវស្អាត គ្មានជង្ហុក និងការបំពាក់អំពូលសូឡាបំភ្លឺផ្លូវ បានដាក់ចេញ ដោយក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកអូររាំងឪ សហការជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ។

លោក អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកអូររាំងឪ បានបញ្ជាក់ថាៈ យុទ្ធនាការផ្លូវស្អាត គ្មានជង្ហុក នៅទូទាំងស្រុកអូររាំងឪ និងការ បំពាក់អំពូលសូឡាបំភ្លឺផ្លូវ បានរៀបចំឡើង ដើម្បីឱ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅវត្ត អារាម យកចង្ហាន់ទៅប្រគេនព្រះសង្ឃ ឬទៅកន្លែងកម្សាន្តផ្សេងៗទៀត នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ប្រកបដោយសុវត្ថិភាពមានភាពងាយស្រួល និងជួយបង្កើនជីវភាព និងការរស់នៅប្រកបដោយភាព សុខដុមរមនា

ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន បានសម្តែងការសប្បាយរីករាយ ជាមួយកិច្ចខិតខំ ប្រឹងប្រែង របស់ក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ ដែលបានអភិវឌ្ឍមូលដ្ឋាន ទៅតាមការសន្យា នាពេលកន្លងមក ក៏ដូចជាបានកសាងសមិទ្ធផលថ្មី សម្រាប់ ស្វាគមន៍ឆ្នាំថ្មី ជូនដល់ប្រជាពលរដ្ឋប្រុសស្រី មកលែងស្រុកកំណើត បានទទួល និងរីករាយ ក្រោមម្លប់សន្តិភាព។

លោក អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមថាៈ ការអភិវឌ្ឍ នាពេលនេះ មិនត្រឹមតែ បានបង្ហាញពីការអនុវត្ត យ៉ាងមានប្រសិទ្ធភាព នូវគោលនយោបាយអាទិភាពមួយ របស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ វាក៏បានឆ្លើយតបទាន់ពេលវេលា ទៅនឹងការប្រែ ប្រួលអាកាសធាតុ។ ជាពិសេសទៀត ការរៀបចំរមណីយដ្ឋានទន្លេស្ងាយជាគំរូ អព្យាក្រឹតកាបូន ដែលមានការដាំដើមឈើ រាប់រយដើមដាំផ្កាស្បៃរឿង លានគុម្ព និងការរៀបចំហេដ្ឋរចនាសម្ព័ន្ធនានា ប្រើឲ្យទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍ ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា ស្រុកអូររាំងឪ មានឃុំចំនួន និងមានភូមិចំនួន ១៤២ ភូមិ ព្រមទាំងមានតំបន់ទេសចរណ៍ ប្រវត្តិសាស្ត្រ និងធម្មជាតិមួយចំនួន ជាពិសេស តំបន់ប្រវត្តិសាស្រ្តទន្លេស្ងួត ដែលនឹងក្លាយជារមណីយដ្ឋានធម្មជាតិមួយកន្លែង ដែលមានស្រស់ស្អាតតាមរយៈការដាំផ្កាស្បៃរឿង លានគុម្ព  បានដាំលម្អដើម ឈើជាច្រើនដើម។ ឆ្នាំនេះ ពិតជាពិសេស ក្រុមការងារ បានរៀបចំសង្រ្កាន្ត សម្រាប់អបអរសាទរ ទទួលទេវឆ្នាំថ្មី និងទេវតា យាងមកគ្រប់គ្រងមាតុភូមិកម្ពុជា នៅពេលខាងមុខ នៅតំបន់ទន្លេស្ងួតដែលបានផ្តល់ជាកន្លែងកម្សាន្តរបស់ ប្រជាពលរដ្ឋក្នុងស្រុក និងក្រៅស្រុក ចូលមកទស្សនាកម្សាន្ត នាឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក .ស២៥៦៦៕/V-PC

Post navigation