Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្នែកជលផលស្ទឹងស្លូត ចាក់លែងកូនត្រីចម្រុះ ៧០ គីឡូក្រាម ចូលបឹងធម្មជាតិវិញ

Views: 1

ដោយៈ ប.ខុន / ភ្នំពេញៈ ក្រុមការងារផ្នែករដ្ឋបាលជលផលស្ទឹងស្លូត រួមសហការជាមួយ គណៈបញ្ជាការឯកភាពស្រុកពាមជរ ចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យទប់ស្កាត់បទល្មើស ជលផល បានមួយករណី ដោយធ្វើការរុះរើ និងបំផ្លាញចោល លូស្បៃមុងចំនួន ១៧មាត់  របាំងព្រួលស្បៃមុង ប្រវែង ៧០០ម៉ត្រ បង្គោលចម្រឺងចំនួន ៣៥0 ដើម និងបានចាក់ លែងកូនត្រីចម្រុះ ចូលបឹងធម្មជាតិវិញ ចំនួន ៧០ គីឡូក្រាម។

លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែង បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារផ្នែករដ្ឋបាលជលផលស្ទឹងស្លូត សហការជាមួយ គណៈបញ្ជាការឯកភាពស្រុកពាមជរ កាលពីថ្ងៃទី៧ ខែកញ្ញា បានចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសជលផល បានមួយករណី ដោយក្រុមការងារ សម្រេចធ្វើការរុះរើ និងបំផ្លាញចោល នៅនឹងកន្លែង នៅក្នុងភូមិសាស្ត្រ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។

នាយខណ្ឌរដ្ឋបាលជលផលខាងលើ បានបញ្ជាក់ថា វត្ថុតាងដែលត្រូវបានធ្វើការរុះរើ និងបំផ្លាញចោល រួមមាន លូស្បៃមុងចំនួន ១៧ មាត់ របាំងព្រួលស្បៃមុង ប្រវែង ៧០០ ម៉ែត្រ បង្គោលចម្រឹងចំនួន ៣៥០ ដើម បានចាក់លែងកូនត្រីចម្រុះ ទម្ងន់ ៧០ គីឡូក្រាម៕ V / N

Post navigation