Cambodia

​ផ្សព្វផ្សាយ​ការបង្ការ​សុវត្ថិភាព​ចរាចរណ៍​ឱកាស​មុន​និង​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ​

ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​មន្ទីរ​សាធារណការ​និង​នគរបាល​ចរាចរណ៍​ខេត្តបន្ទាយមានជ័យ​បាន​ផ្សព្វផ្សាយ​ការបង្ការ​សុវត្ថិភាព​ចរាចរណ៍​ឱកាស​មុន​និង​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ​ខែកញ្ញា​ឆ្នាំ​២០២០ ។​

​លោក​សុខ ចាន់ថា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​និង​លោក​វរសេនីយ៍ទោ ឃួន វិបុល​នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បន្ទាយ​មា​ជ័យ​និង​ក្រុមយុវជន​សាខា​កាកបាទក្រហម​ខេត្ត​ជាច្រើន​នាក់​បាន​ចូលរួម​កម្មវិធី​រួមគ្នា​កាលពី​ថ្មីៗ​នេះ ។​

​លោក​បាន​និយាយថា​៖​ច្បាប់​ចរាចរណ៍​ផ្លូវគោក​គឺ​ប្រជាពលរដ្ឋ​និង​អ្នកប្រើប្រាស​ផ្លូវថ្នល់​ទាំងអស់គ្នា​ត្រូវតែ​គោរព​ឱ្យបាន​ផ្ជា​ប់​ផ្ជួ​ន​ដើម្បី​ការពារ​ជីវិត​អ្នក​និង​អ្នក​ដ៏​ទៃ​ក៏​ដូច​ការខូចខាត​បាត់បង់​នានា​។​លោក​សុខ ចាន់ថា​បាន​បន្តថា​គ្រោះថ្នាក់​ចរាចរណ៍​សព្វថ្ងៃ​នៅ​ខេត្តបន្ទាយមានជ័យ​ក៏​ដូច​ក្នុងប្រទេស​មាន​មនុស្ស​ស្លាប់​និង​អ្នករបួស​ពិការ​។​ការខូចខាត​ទ្រព្យសម្បត្តិ​ជាច្រើន​បណ្តាលមកពី​ក​ក្កា​៦​យ៉ាង​ជា​ចម្បង ៖ ទី​១ ,​ការបើក​បើក​ហួស​ល្បឿន​កំណត់​ធ្វើឱ្យ​យើង​បាត់បង់​ម្ចាស់ការ​នៅពេល​ដែលមាន​ឧបសគ្គ​ដោយ​ចៃដន្យ ។​


​ទី​២,​បើក​នៅក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​និង​គ្រឿងញៀន​នៅពេល​អត់ងងុយ​ខ្លាំង​ហេវ​ហត់​ខ្លាំង អនុវត្ត​យុទ្ធនាការ​រឹតបន្តឹង​ការពាក់​មួកសុវត្ថិភាព​។​ទី​៣,​មិន​គោរព​សិទ្ធ​អទិភាព​នៅ​កន្លែង​ផ្លូវ​ប្រសព្វ​ឬ​នៅលើ​ផ្លូវ​ដែលមាន​ប្រសិទ្ធភាព​។​ទី​៤,​បើ​កជែងគ្នា​ដោយ​ខ្វះ​ការ​ប្រុង​បករ​យ័​ត្ន​៥,​មិន​គោរព​ច្បាប់​ចរាចរណ៍​និង​ភ្លើង​សញ្ញា​ចរាចរណ៍​។​ទី​៦,​ការបត់​ឆ្វេង​ឬ​ថយក្រោយ​គ្មាន​ការប្រុងប្រយ័ត្ន​ជាដើម​។​គ្រោះថ្នាក់​ចរាចរ​ណ៌​នេះ​បាន​នឹង​កំពុង​បន្ត​ក្លាយ ជាប​ញ្ហ​ដ៏​ធំ​។​

​ក្រោយពី​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​មន្ត្រីរាជការ​សិស្ស​និង​ប្រជាពលរដ្ឋ​គឺ​អ្នកប្រើប្រាស​ផ្លូវថ្នល់​ត្រូវ​ចូលរួម​គោ​ព​។​ក្នុងនោះ​មន្ត្រី​សាធារណៈការ​មន្ត្រី​ចរាចរណ៍​និង​យុវជន​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​បាន​ចែក​ខិតប័ណ្ណ​ជូន​អ្នកដំណើរ​។​មន្ទីរ​សាធារណៈ​ខេត្តបន្ទាយមានជ័យ​បាន ចែក មួក សុ វត្តិភាព ជូន បងប្អូន អ្នកធ្វើដំណើរ​ដែល​ឆ្លើយ​នឹង​សំនួរ​ត្រូវ​ក្នុង​មួយថ្ងៃ​មាន​ចំនួន​៤០​មួក​។​
​ក្នុង​មួក​មួយ​មានតម្លៃ​៣០​ដុល្លា​និង អប់រំ ពី ច្បាប់ ចរាចរណ៍​ផ្លូវ គោក​ដល់​ប្រជាពលរដ្ឋ​ឱ្យចូល​រួម គោរព ច្បាប់​ចរាចរ​ណ៌​ទាំងអស់គ្នា​ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់ ចរាចរណ៍ ៕S/

​រូបថត ៖ លោក​អ៊ុ រាត្រី លោក​សុខ ចាន់ថា ៖ ផ្សព្វផ្សាយ​ការបង្ការ​សុវត្ថិភាព​ចរាចរណ៍​ឱកាស​មុន ពេល​កំពុង​និង​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ (​រូប​៖​ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Real Madrid beat Barcelona by wins in full-time official matches-97 vs 96
Lampard on the episode with Maguire and Aspilicueta: a Clean penalty in favor of Chelsea
Solskjaer on the draw with Chelsea: Equal game. But I felt that if there is a winner, then Manchester United
Hans-Dieter flick: Bayern played great defense and didn't let Eintracht do much
Ajax with the score 13:0 beat Venlo. This is the biggest win in Eredivisie history
Messi doesn't score for Real Madrid after Ronaldo left for Juve. In the last Clasico before the transfer, they both scored
Sergio Ramos: Clean penalty, I was grabbed. It is unfair to judge the referee