Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្សព្វផ្សាយសេចក្តីណែនាំរបស់ អគ្គស្នងការនគរបាលជាតិ លេខ០០៩.សណន ផែនការការពារសន្តិសុខ ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ២០២២-២០២៣

Views: 3

ដោយៈ .ជ័យ / បន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ផ្សព្វផ្សាយសេចក្តីណែនាំ របស់អគ្គស្នងការនគរបាលជាតី លេខ ០០៩. សណនផែនការការពារសន្តិសុខ ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ២០២២២០២៣

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរងផែន ទាំង១៣ លោក នាយការិយាល័យជំនាញទាំង៣១ លោកវរសេនីយ៍ អធិការ នៃអធិការដ្ឋាននគរបាល ក្រុងស្រុក ទាំង៩ លោកវរសេនីយ៍ មេបញ្ជាការការពារព្រំដែនគោកទាំង៤

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរងផែនការងារសេនាធិការ បានឡើងអានរបាយ កាណ៍ផ្សព្វផ្សាយ ផែនការការពារបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ការពារប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ និងផ្សព្វផ្សាយសេចក្តីណែនាំ របស់អគ្គស្នងការនគរបាលជាតិលេខ ០០៩.សណន ស្តីពីការបង្កើតប្រសិទ្ធភាពការងារលិខិតស្នាមរដ្ឋបាល

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់គោលការណ៍ និងជំរុញ ដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីទាំងអស់ដូចជា៖

ត្រូវរៀបចំកសាងផែនការសកម្មភាព ផែនការយុទ្ធសាស្ត្រការងារ ប្រកបដោយប្រសិទ្ធ ភាព តាមសេចក្តីណែនាំនេះ (កម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងសមត្ថភាព ចំណេះ ជំនាញវិជ្ជាជីវ: ច្បាប់ បច្ចេកទេស និងការប្រែប្រួលបច្ចេកវិទ្យា ដើរឱ្យទាន់យុទ្ធសាស្ត្រ បញ្ចកោណ ទាំង៥ ចំណុច កត្តាមនុស្ស ទឹក ភ្លើង ផ្លូវ បច្ចេកវិទ្យា របស់ប្រមុខរាជរដ្ឋាភិបាល )

កម្លាំងទូទាំងខេត្ត និងបណ្តាអធិការក្រុងស្រុក ត្រូវត្រៀមកម្លាំង ២៤ ម៉ោងលើ២៤ ម៉ោង ដើម្បីទ្រោលសភាពការណ៍ ក្នុងកិច្ចការពារ និងត្រូវយកចិត្តទុកដាក់ចំពោះ បេសកកម្មរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវ និងធានាឲ្យបានទាំងស្រុង នូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយល្អ ជូនថ្នាក់ដឹកនាំ បណ្តាឥស្សរជន សំខាន់ៗ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមកម្មវិធីបុណ្យ  នៅតាមមូលដ្ឋាន ទីរមណីយដ្ឋាន វត្តអារាមនានា និងការប្រឡង ប្រកបដោយ បរិយាកាសសប្បាយរីករាយ និងមានកោកក្តៅ

ផ្សព្វផ្សាយសេចក្តីណែនាំ របស់អគ្គស្នងការនគរបាលជាតិ លេខ០០៩.សណន ស្តីពីការបង្កើតប្រសិទ្ធភាពការងារលិខិតស្នាមរដ្ឋបាល ជូនដល់ថ្នាក់ដឹកនាំស្នងការដ្ឋាន នគរបាល ទៅតាមឋានុក្រម ឱ្យបានត្រឹមត្រូវ សម្រាប់អនុវត្តការងារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

បញ្ជាក់តួនាទីភារកិច្ច របស់ស្នងការនគរបាលខេត្ត អធិការនគរបាលក្រុង/ស្រុកទាំង៩ មេបញ្ជាការ ការពារព្រំដែនគោកទាំង៤ ទៅតាមឋានុក្រម

កងកម្លាំងទាំងអស់ ត្រូវឈរលើគោលការណ៍គោរពច្បាប់ គោរពបទបញ្ជា គោរពវិន័យ តួនាទី ភារកិច្ចរបស់ខ្លួន ពេលបំពេញការងារ ត្រូវស្លៀកពាក់ឯកសណ្ឋាន ឲ្យបានត្រឹមត្រូវ ត្រូវមានសម្តីទន់ភ្លន់ ក្រមសីលធម៌ និងវិជ្ជាជីវៈ

ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាថ្លុងមួយដើម្បីសម្រេច លើកិច្ចការងារផ្សេងៗ របស់ថ្នាក់ដឹកនាំដាក់ជូន /V-PC

Post navigation