ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ម្នាក់​ជា​សន្តិសុខ​ក្រុមហ៊ុន​ឯកជន ក្រោយពី​ស្រវឹងស្រា​ជោគជាំ ត្រូវបាន​គេ​ប្រទះឃើញ​ដេក​ត្រាំ​ក្នុង​ទឹក​ស្រែ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ នៅក្នុង​ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​បុរស​ខាងលើ​មិនទាន់​ស្គាល់ឈ្មោះ​នៅឡើយ​ទេ មាន​អាយុ​ជាង​៥០​ឆ្នាំ ជា​សន្តិសុខ​ក្រុមហ៊ុន​ឯកជន នៅក្នុង​បា​ឡូ ឃើញ​មាន​ខោអាវ រូបថត​២​សន្លឹក ។​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា រាល់ថ្ងៃ​គេ​ឃើញ​បុរស​ខាងលើ ស្លៀកពាក់​ឯកសណ្ឋាន​ជា​កងសន្តិសុខ ដើរកាត់​ក្នុងភូមិ ហើយ​ស្រវឹងស្រា​រាល់​តែ​ថ្ងៃ ។​


​ស្រាប់តែ​មកដល់​ព្រឹក​ថ្ងៃទី​២៥ នេះ​គេ​ឃើញ បុរស​រូបនេះ​ដើរ​មាន​ស្ពាយ​បា​ឡូ​ក្នុង​សភាព​ស្រវឹងស្រា​តែ​គ្មាន​អ្នកណា​ចាប់អារម្មណ៍​។​លុះ​មកដល់​វេលា​ម៉ោង​ខាងលើ ឃើញ​ស្លឹកឈើ​រង្គើរៗ​ដើរទៅ​មើល​ស្រាប់តែ​ប្រទះឃើញ​គាត់​ដេក​ត្រាំ​ទឹក​ស្រែ​ទៅវិញ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម