Cambodia

បិទ​ខ្ទប់​អគារ​មួយ របស់​រោងចក្រ​ពូ​ចិន បន្ទាប់ពី​រកឃើញ កម្មករ មាន​វិជ្ជមាន​កូ​វីដ​១៩

ដោយៈ បូកគោ / កំ​ពតៈ អាជ្ញាធរ​បានសម្រេច​បិទ​ខ្ទប់ អគា​មួយ​របស់​រោងចក្រ កាត់ដេរ ស្បែកជើង ពូ​ចិន ស្ថិត​ក្នុងភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រក​កំពង់ត្រាច ក្រោយពេល​រកឃើញ ករណី​វិជ្ជមាន​កូ​វីដ​១៩ លើ​កម្មករ​ម្នាក់ កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ ពាក់ព័ន្ធ​កាស៊ីណូ ក្បែរ​ច្រកទ្វារ​ទ្វេភាគី ទាន់ហន់​។ ការ​ឃ្លុំ​អគារ​មួយ​ខ្នង​នោះ ដើម្បី​យក​សំណាក​កម្មករ និង​បុគ្គលិក​ធ្វើ​វិភាគ រក​មេរោគ​កូ​វីដ​១៩​។ ទោះជា​មានការ​ឆ្លង ទៅ​កម្មករ មួយចំនួនទៀត​ក្តី មន្ត្រី​ជំនាញ អះអាងថា ស្ថានភាព អាច​គ្រប់គ្រង​បាន​។​

​លោក​វេជ្ជបណ្ឌិត ហេង ចន្ថា ប្រធាន​ក្រុមការងារ ឆ្លើយតប​បន្ទាន់​កូ​វីដ​១៩ ខេត្តកំពត បាន​ប្រាប់​ឱ្យដឹងថាៈ កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ កម្មករ បម្រើ​ការងារ ក្នុង​រោងចក្រ​ពូ​ចិន​ម្នាក់ មានការ​សង្ស័យ ក៏​ទៅ​ផ្តល់​សំណាក នៅ​មណ្ឌល​ព្យាបាល វិទ្យាល័យ​ព្រះបិតា​ជាតិ​។ ក្រោយ​ធ្វើតេស្ត ក្រុមគ្រូពេទ្យ បាន​រកឃើញ​វិជ្ជមាន កូ​វីដ​១៩ ចំពោះ​កម្មករ​រូបនោះ​។​

​លោក​វេជ្ជបណ្ឌិត បាន​បន្តថា រដ្ឋបាលខេត្ត មានការ​ព្រួយបារម្ភ យ៉ាងខ្លាំង ក្រោយពេល​បានទទួល​ដំណឹង ព្រោះ​រោងចក្រ​ពូ​ចិន មាន​កម្មករ ប្រមាណ​ជាង ៥ ពាន់​នាក់ ភាគច្រើន ជា​ស្ត្រី​។ ម្ល៉ោះហើយ ទើប​អាជ្ញាធរ និង​គ្រប់ផ្នែក​ពាក់ព័ន្ធ បាន​ចុះទៅ​កាន់​រោងចក្រ​ផ្ទាល់ ដើម្បី​តម្រូវឱ្យ​ម្ចាស់ សហការ​បិទ​ខ្ទប់​អគារ ដែល​បុគ្គល​វិជ្ជមាន បម្រើ​ការងារ​។​

​លោក ហេង ចន្ថា បានបញ្ជាក់​ថាៈ រហូតមកដល់​ល្ងាច​ថ្ងៃទី​១៣ ខែមិថុនា មន្ត្រី​ជំនាញ បាន​យក​សំណាក និង​ធ្វើតេស្ត​រហ័ស រកឃើញ​អ្នក​វិជ្ជមាន មួយចំនួន ដែល​បាន​ប៉ះពាល់​ផ្ទាល់ ជាមួយ​កម្មករ ផ្ទុក​កូ​វីដ​១៩ ម្នាក់​នោះ​។ ប៉ុន្តែ​ក្រុមការងារ មិនទាន់​អាច​បញ្ជាក់ ប្រាប់​ពី​អត្តសញ្ញាណ និង​ចំនួន អ្នក​វិជ្ជមាន​ជាក់លាក់ បាន​នៅឡើយ​ទេ ពោលគឺ​ត្រូវ​រង់ចាំ​មើល លទ្ធផល​ពិនិត្យ PCR ចេញពី​ក្រសួង សុខាភិបាល​សិន​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ល្ងាច ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១ អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ទូទាំង​ខេត្តកំពត ពាក់ព័ន្ធ​ហេតុការណ៍ នៅកាស៊ី​ណូ សុខ គឹម​ម៉េង ស្ថិត​ក្នុងភូមិ ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ក្បែរ​ច្រកទ្វារ​ទ្វេភាគី​ទាន់ហន់ មាន​ចំនួន ៧៩២ នាក់ ក្នុងនោះ កំពុង​សម្រាក​ព្យាបាល ៥០៧ នាក់ អ្នកជា​សះស្បើយ ២៨០ នាក់ និង​ស្លាប់​ចំនួន ៥ នាក់​៕/V​-PC

Football news:

Lewandowski admits that he will leave Bayern in a year. The striker has a contract until 2023
Kochenkov on moving to Arsenal: Shamov, Levashov are excellent goalkeepers, we will compete
Neville about Kane: He seems to be very annoyed, but this is not an excuse. It is impossible to justify a player missing training
Kovac about hooting at Tchuameni: We are devastated that this is still happening in the XXI century. We won the match against racism
Chelsea will offer Inter 120-130 million euros for Lukaku. The striker will be given a contract for 12 million euros a year
Umtiti has fully recovered from his knee problems. The Barca defender is ready to play at the top level
Ex-England goalkeeper Hart moved to Celtic from Tottenham