Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បិទ​ផ្លូវ​និង​ត្រៀមប៉ូលីស​៣៦.០០០​នាក់​សំរាប់​ការបង្ហាញខ្លួនរបស់​ត្រាំ​នៅតុលាការនា​សប្តាហ៍​ក្រោយ​

Views: 12

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ មន្ត្រី​នៅ​ក្រុង​ញូវយ៉ក​មាន​ផែនការ​បិទ​ផ្លូវ​សំខាន់ៗ​នៅ​សង្កាត់​ឡូ​វើ ម៉ាន់​ហាត​ថា​ន់​(Lower Manhattan) ជា​វិធានការ​សន្តិសុខ​នៅពេល​អតីត​ប្រធានាធិបតី​​ដូ​ណា​ល់ ត្រាំ ឡើង​តុលាការ​នៅ​ថ្ងៃ​អង្គារ នេះ​បើ​តាម​ការទម្លាយ​អោយដឹង​ពី​អ្នកដឹង​រឿង​ម្នាក់​។​

​វិថី​ជាច្រើន​នៅ​ជុំវិញ​តុលាការ​ម៉ាន់​ហាត​ថា​ន់ រួម​មាន​វិថី​Centre Street និង Baxter Street​ត្រូវ​រំពឹងថា​នឹង​ត្រូវ​បិទ​មិន​អោយ​ធ្វើចរាចរណ៍ នៅពេល​ផ្លូវ​ជុំវិញ​នោះ​ក៏​នឹង​ត្រូវ​បិទ​ម្តងម្កាល​ផង​​ដែរ​។​

​ក្នុងពេល​ជាមួយគ្នា នាយកដ្ឋាន​ប៉ូលីស​ក្រុង​បាន​បញ្ជា​អោយ​ប៉ូលីស​របស់ខ្លួន​៣៦.០០០​នាក់​ត្រៀមខ្លួន​សំរាប់​ការ​ដាក់​ពង្រាយ​នៅ​សប្តាហ៍​ក្រោយ នេះ​បើ​តាម​សារព័ត៌មាន​NBC News បាន​រាយការណ៍​​កាលពី​ថ្ងៃ​សុក្រ​។​

​អ្នកនាំពាក្យ​នាយកដ្ឋាន​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មា​ន​បារាំង​ថា «​ប៉ូលីស​កំពុង​ដាក់​អោយ​ស្ថិតក្នុង​ស្ថានភាព​ប្រុង​ជើងការ​ខ្ពស់​»​ដើម្បី​ធានា​ថា​គ្រប់​គ្នា​អាច​អនុវត្ត​សិទ្ធិ​របស់​គេ​ដោយ​អហិង្សា​។​

​ត្រាំ វ័យ​៧៦​ឆ្នាំ ត្រូវ​បង្ហាញខ្លួន​ដើម្បី​ផ្តិត​ម្រាមដៃ​និង​ថតរូប នៅ​តុលាការ​សង្កាត់​ម៉ាន់​ហាត​ថា​ន់​នៅ​រសៀល​ថ្ងៃ​អង្គារ មុន​បង្ហាញ​ខ្លួន​នៅ​ចំពោះមុខ​ចៅក្រម​។​

​បណ្តឹង​ប្តឹង​ដោយ​រដ្ឋអាជ្ញា​សង្កាត់​ញូវយ៉ក លោក អាល់​វីន ប្រ៊ែក​(Alvin Bragg )​ដែល​គេ​ជឿ​ថាជាប់​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់ថាលោកត្រាំបានបង់លុយ​១៣០.០០០​ដុល្លារ​ដើម្បី​កុំ​អោយ​តារា​សិច​ម្នាក់​និយាយថា​នាង​ធ្លាប់​​បាន​ដេក​ជាមួយ​លោក​ នៅមុន​ការជាប់ឆ្នោត​របស់​លោក​ជា​ប្រធានាធិបតី​អាម៉េរិក​ក្នុង​ឆ្នាំ​២០១៦​។​

​អតីត​ប្រធានាធិបតី​រូប​នេះ​និង​អ្នកគាំទ្រ​លោក​ចាត់​ទុក​បណ្តឹង​នេះ​ថា​ជា​«​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​នយោបាយ​»​មុន​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២៤ និង​ការប្រឆាំង​តវ៉ា​ពី​អ្នកគាំទ្រ​របស់លោក​​នាំអោយ​មាន​ការព្រួយបារម្ភ​អំពី​ចលាចល​។​

​ពួក​អ្នកគាំទ្រ​លោក​ត្រាំ រួមមាន​សមាជិក​សភា ថៃល័​រ ហ្គ្រី​ន (Taylor Greene)​បានប្រកាស​ផែនការ​ធ្វើ​ការតវ៉ា​ក្នុងពេល​លោក​ត្រាំ​ឡើង​តុលាការ​៕

​ប៉ូលីស​ក្រុង​ញូវយ៉ក​ត្រៀមខ្លួន នៅពេល​ត្រាំ​ត្រូវ​ឡើង​តុលាការ​នៅ​ថ្ងៃ​០៣​មេសា​។​ភ្នាក់ងារ​សម្ងាត់​រួមជាមួយ​ប៉ូលីស​ចុះ​ពិនិត្យ​ទីតាំង​ជុំវិញ​អាគារ​តុលាការ​ក្រុង​ញូវយ៉ក​

ត្រាំ​បាន​ព្រមាន​រួចហើយ​ថា​អាច​ផ្ទុះ​អំពើហិង្សា​បើសិនជា​លោក​ត្រូវបាន​ចោទប្រកាន់​ផ្លូវការ ជុំវិញ​ការអះអាង​របស់​នាង​ស្តម​មី ដា​នៀ​លស៍​

Post navigation