Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បិទការប្រកួតកីឡាមធ្យមសិក្សាជ្រើសរើសថ្នាក់ខេត្ត​បន្ទាយមានជ័យ ឆ្នាំ២០២២-២០២៣

Views: 1

ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ: មន្ទីរ​អប់រំយុវជននិងកីឡា​ខេត្ត​បន្ទាយមានជ័យ​ កាលពីល្ងាចថ្ងៃទី២៦ខែមីឆ្នាំ២០២៣ បានរៀបចំពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សាមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំខេត្ត ឆ្នាំ២០២២-២០២៣ ដែលប្រារព្ធនៅទីលានបាល់ទាត់សិប្បនិម្មិតវិទ្យាល័យហ៊ុន សែនខ្លាកូន ក្រុងសិរីសោ​ភ័ណ​ ក្រោមអធិបតី​ភាព លោក ហ៊ឹម សំណាង អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីប្រធាន-អនុប្រធានមន្ទីរអប់រំខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រតិភូដឹកនាំកីឡាករ កីឡា​ការនី និនិងសិស្សានុសិស្សជាច្រើន ។

លោកឈូ ប៊ុនរឿង ប្រ​ធាន​មន្ទីរអប់រំយុវជន និងកីឡាខេត្ត​បន្ទាយ​មានជ័យ បានឱ្យដឹងថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើស រើស ជើងឯកប្រចាំខេត្ត ឆ្នាំ​២០២២-​២០២៣នេះ ប្រព្រឹត្តទៅមានរយៈពេល ៤​ថ្ងៃ គឺចាប់ពីថ្ងៃទី២២ដល់ ថថ្ងៃទី២៦ខែមីនាឆ្នាំ​២០២២។​

ជាលទ្ធផលនៃការប្រកួតប្រភេទវិញ្ញាសាអត្តពលកម្ម៖
-រត់ល្បឿន៨០ម៉ែត្រ នារី លេខ១ បានទៅលើរឿន ស្រីប្រាំង ស្រុកថ្មពួក លលេខ២បានទៅលើជា សុម៉ាវត្តី ស្រុកម៉ាឡៃ លេខ ៣ បានទៅលើរ៉ី សារុំ ស្រុកភ្នំស្រុក។
-រត់ល្បឿន៨០ម៉ែត្រ បុរស លេខ១ បានទៅលើមាស ម៉ៅ ស្រុកកថ្មពួក លលេខ២បានទៅលើជុំយ៉ុងហូ ស្រុកភ្នំស្រុកលេខ ៣ បានទៅលើមឿន សុផៃ ស្រុកមង្គលបូរី ។
-លោតកម្ពស់នារី លេខ១ បានទៅលើសេង ស្រីនុត ស្រុកអូរជ្រៅ លេខ២ បានទៅលើសៃនី ណៃ ស្រុកមង្គលបូរីលេខ ៣ បានទៅលើណាង សូណា ស្រុកម៉ាឡៃ ។
– លោតកម្ពស់បុរស លេខ១ បានទៅលើហួត ហេងលីហុង ស្រុកម៉ាាឡៃ លេខ ២ បានទៅលើឆាត ស៊ាឆុង ស្រុកព្រះនេត្រព្រះ លេខ ៣ បានទៅលើស៊ុន សឹង ស្រុកភ្នំស្រុក ។
– លោតចម្ងាយនារី លេខ១ បានទៅលើធឿង នារតី ស្រុកព្រះនេត្រព្រះ លេខ២ បានទៅលើម៉ុញ បូផា ស្រុកថ្មពួកលេខ ៣ បានទៅលី ដារ៉ាស្រុកមង្គលបូរី ។
– លោតចម្ងាយបុរស លេខ១ បានទៅលើ រើន ប៊ុនរេ ស្រុកព្រះនេត្រព្រះ លេខ ២ បានទៅលើណុច ប៊ុនណា ស្រុកមង្គលបុរី លេខ​៣ បានទៅលើឈឿម ឈិតសានុត ស្រុកថ្មពួក
– ចោលដុំដែកនារី លេខ១ បានទៅលើលឹមលីហ្សា ស្រុកអូរជ្រៅ លេខ២ បានទៅលើឃុច ជីវ៉ា.ស្រុកព្រះនេត្រព្រះលេខ ៣ បានទៅលើភ្លឿយ សុផាត ស្រុកថ្មពួក
– ចោលដុំដែកបុរស លេខ១ បានទៅលើបឺ តុលា.ស្រុកព្រះនេត្រព្រះ លេខ ២ បានទៅលើស្រស់ វុទ្ធី ស្រុកថ្មពួក លេខ ៣ បានទៅលើឌឿង សារ៉ា ស្រុកមង្គលបូរី ។
– ដើរចម្ងាយ ៣គ.ម នារី លេខ១ បានទៅលើភាព រដ្ឋា ស្រុកម៉ាឡៃ លេខ២ បានទៅលើយ៉ុង សុជាតា ក្រុងសិរីសោភ័ណ លេខ ៣ បានទៅលើឡម គឹមហុង ស្រុកអូរជ្រៅ.។
-ដើរចម្ងាយ៦គ.ម បុរស លេខ១ បានទៅលើវង្ស គឹមហោ ស្រុកម៉ាឡៃ លេខ ២ បានទៅលើម៉ាត ច័ន្ទលេង ស្រុកអូរជ្រៅ លេខ ៣ បានទៅលើនាង មិសិង្ហវណ្ណ ស្រុកមង្គលបូរី ។

លោក ឈូ ប៊ុនរឿង បានបន្តថា ចំពោះលទ្ធផលកីឡា :
– បាល់ទះនារី លេខ ១ បានទៅលើស្រុក​ព្រះនេត្រព្រះលេខ២ បានទៅលើក្រុងប៉ោយប៉ែត លេខ ៣ បានទៅលើស្រុកមង្គលបូរី ។
– បាល់ទះបុរស លេខ១ បានទៅលើស្រុកព្រះនេត្រព្រះលេខ២ បានទៅលើក្រុងសេរីសុភ័ណលេខ ៣ បានទៅលើស្រុកមង្គលបុរី

– បាល់បោះនារី លេខ១ បានទៅលើក្រុងប៉ោយប៉ែត លេខ ២ បានទៅលើស្រុកព្រះនេត្រព្រះលេខ ៣ បានលើក្រុងសិរីសោភ័ណ ។
– បាល់បោះបុរស លេខ១ បានទៅលើក្រុងសិរីសោភ័ណ(វិទ្យាល័យហ៊ុនសែនខ្លាកូន) លេខ២ បានទៅលើស្រុកថ្មពួក.លេខ ៣ បានទៅលើក្រុងមង្គលបូរី។
ចំណែក ឯ.- បាល់ទាត់បុរស លេខ ១ បានទៅលើក្រុងសិរីសោភ័ណ(វិទ្យាល័យហ៊ុនសែនខ្លាកូន) លេខ២ បានទៅលើស្រុកថ្មពួក និងលេខ៣ បានទៅលើស្រុកមង្គលបូរី ។
-បាល់ទាត់នារី (គ្មាន) ។

នាឱកាសនោះ លោកយឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា :កីឡា​ទទួលបាន​នូវ​សុខភាព​ល្អ មាន​ទំនាក់ទំនង មាន​មេត្រីភាព និង​មាន​សាមគ្គីភាព ។
ហើយការប្រកួតកីឡាជ្រើសរើសជើងឯកនៅក្នុងពេលនេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធ​ន៍ ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅ​មក។

ទន្ទឹមនេះដែរវិស័យកីឡាបានរួមចំណែកកាត់បន្ថយភាពអសកម្ម អំពើអបាយមុខក្នុងសង្គម ដូចជាការសេពគ្រឿងញៀននិងបទល្មើសផ្សេងៗក្នុងសង្គម​ជាតិ។

លោកយឹម សំណាង បានថ្លែងអំណរគុណនិងកោតសសើរចំពោះមន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រមទាំងគណៈកម្មការប្រកួតកីឡាគណៈ​ប្រតិ​ភូកីឡាទាំង៩ ស្រុក/ក្រុង ទីលានប្រកួតតាមមន្ទីរ និងសាលារៀន ដែលបានសហ​ការគ្នាបានយ៉ាង​ល្អក្នុងការប្រកួតកីឡាមធ្យមសិក្សាក្នុងពេលនេះ ឱ្យទទួលបានជោគជ័យ លទ្ធផលល្អ និងសម្រាប់ផ្តល់កិត្តិយស ឱ្យក្រុង/ស្រុកនីមួយៗរបស់ខ្លួនផងដែរ។

លោកក៏បានអំពាវនាវដល់សិស្សា​នុសិស្ស លោកគ្រូអ្នកគ្រូ មន្ត្រីអប់រំ មន្ត្រីរាជការ កងកម្លាំងនិងមហាជនអញ្ជើញចូលរួមលើកកម្ពស់កីឡានិងទស្សនាដោយផ្ទាល់ឬតាមរយ:ប្រព័ន្ធផ្សព្វផ្សាយនូវទស្សនាព្រឹត្តិការណ៍ការប្រកួតកីឡានៃស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែល​កម្ពុជាត្រូវ​ធ្វើម្ចាស់​ផ្ទះលើកដំបូង​ ជា​ប្រវត្តិថ្ងៃទី០៥-១៥ខែឧសភាឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានមរតកតេជោ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ ៕សរន / N

Post navigation