Views: 5
ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សា នៅខេត្តកំពង់ធំ ដើម្បីជ្រើសរើសជើងឯក ទៅប្រកួតថ្នាក់ជាតិ ត្រូវបានបញ្ចប់ ហើយ នាថ្ងៃទី៣១ មីនា ម្សិលមិញនេះ។
លោក ឃឹម សេង ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ បានបញ្ជាក់ថាៈ លើកនេះ ការប្រកួតនេះ មានកីឡាករ សរុបចំនួន ៧១០ នាក់ ក្នុងនោះ ៣១៤ នាក់ ប្រភេទកីឡា ដែលដាក់ឲ្យប្រកួត មានបាល់ទាត់មាន ១៧ក្រុម កីឡាបាល់ទះមាន ១៥ក្រុម, កីឡាបាល់បោះមាន ៦ក្រុម, កីឡាអត្តពលកម្មមាន ១៨ក្រុម ៥៤នាក់ និងកីឡាប៉េតង់មាន ១១ក្រុម ។

ជាលទ្ធផលបាល់បោះនារីលេខ១ បានទៅលើក្រុងស្ទឹងសែន, បាល់បោះបុរស បានទៅលើស្រុកបារាយណ៍, បាល់ទះនារី បានទៅលើក្រុងស្ទឹងសែន, បាល់ទះ បុរសបានទៅលើស្រុកសន្ទុក, បាល់ទាត់នារី បានទៅលើក្រុងស្ទឹងសែន និងបាល់ទាត់បុរស បានទៅលើក្រុងស្ទឹងសែន។
សម្រាប់ប្រភេទកីឡាប៉េតង់ វិញ្ញាសាវាយទោលនារី លេខ១ បានទៅលើវិទ្យា ល័យ តាអោក ស្រុកប្រាសាទសំបូរ, វាយទោលបុរស បានទៅលើវិទ្យាល័យ ទួលក្បិល ស្រុកកំពង់ស្វាយ, ៣នាក់ទល់នឹង៣នាក់នារី បានទៅលើវិទ្យាល័យតាអោក ស្រុកប្រាសាទសំបូរ និង ៣នាក់ទល់នឹង៣នាក់បុរស បានទៅលើ វិទ្យាល័យទួលក្បិល ស្រុកកំពង់ស្វាយ៕
សូមបញ្ជាក់ថាពិធីបិទការប្រកួតនេះមានការចូលរួមពីសំណាក់លោកលោក លី វេត អភិបាលរងខេត្តកំពង់ធំ៕ V / N
