ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានសម្រេចបិទកំណាត់ផ្លូវលេខ ២៨៧ចាប់ពីផ្លូវលេខ ៥៦៦ ដល់ផ្លូវលេខ ៦០៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ក្នុងរយៈពេល ៥០ថ្ងៃ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី២៤ខែកញ្ញា ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ ដើម្បីដាក់លូមុខកាត់ទំហំ ១ម៉ែត្រ ប្រវែង៩០០ម៉ែត្រនៅលើកំណាត់ផ្លូវ១ខ្សែនេះ។ រដ្ឋបាលរាជធានីភ្នំពេញក៏បានសូមអោយបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងចរាចរពីទីតាំងកំណាត់ផ្លូវនេះ ដោយសេចក្តីអនុគ្រោះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ការដ្ឋានដាក់លូមុខកាត់ទំហំ ១ម៉ែត្រ ប្រវែង៩០០ម៉ែត្រ នៅក្នុងសាច់ផ្លូវលេខ ២៨៧ ចាប់ពីផ្លូវលេខ៥២៨ ដលផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ក្នុងខណៈពេលនេះបានមកដល់ទីតាំងប្រសព្វផ្លូវលេខ៦១០ និងផ្លូវលេខ៦១៦។

ការដ្ឋាននឹងបិទជាបណ្តោះអាសន្នលើកំណាត់ផ្លូវលេខ២៨៧ ចាប់ពីផ្លូវលេខ ៥៦៦ ដល់ផ្លូវលេខ ៦០៨ មានរយៈពេល ៥០ថ្ងៃ ចាប់ពីថ្ងៃទី២៤ខែកញ្ញា វេលាម៉ោង ៧:០០ព្រឹក ដល់ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២០ ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងចរាចរពីទីតាំងកំណាត់ផ្លូវនេះ តាមផែនទីដោយសេចក្តីអនុគ្រោះ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម