Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បិទសិក្ខាសាលា ស្តីពីការដោះស្រាយវិវាទដូប៉ា

Views: 1

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ វគ្គសិក្ខាសាលា ស្តីពីការដោះស្រាយវិវាទដូប៉ា (សារធាតុលើកកម្លាំង ដែលហាមមិនឲ្យប្រើក្នុងកីឡា) ដែលមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី២០ និង ២១ មីនានោះ​ បានបញ្ចប់ហើយ។ នេះជាសិក្ខាសាលាកម្រិតតំបន់មួយ ដែលមានប្រទេសចំនួន៥ ចូលរួមគឺ កម្ពុជា ព្រុយណេ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និង វៀតណាម។

គោលបំណងនៃសិក្ខាសាលានេះ គឺរៀបចំឡើងដើម្បីត្រៀមខ្លួនដោះស្រាយវិវាទដូប៉ា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលព្រះរាជាណា ចក្រកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រ។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាធំៗ តែងតែកើតមានវិវាទដូប៉ានេះ ដោយសារតែមានអត្តពលិកខ្លះ បានលួចប្រើប្រាស់សារធាតុលើកកម្លាំង ដែលហាមមិន ឲ្យប្រើប្រាស់ ក្នុងវិស័យកីឡា។

កន្លងមក ក៏មានអត្តពលិកមួយចំនួន បន្ទាប់ពីយកឈ្នះលើគូប្រកួត ឬបានមេដាយហើយនោះ ក៏ត្រូវបានគេដកមេដាយយកវិញ ដោយសារតែគេ រកឃើញអត្តពលិក រូបនោះ មានប្រើសារធាតុលើកកម្លាំង ដែលហាមឃាត់។ អត្តពលិករូបនោះ ត្រូវបាន ដាក់ក្នុងបញ្ជីខ្មៅរួមជាមួយនឹងការហាម មិនឲ្យចូលរួមក្នុងព្រឹត្តិការណ៍កីឡានានា ទៀតផង៕ V / N

Post navigation