Views: 6
ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ លោកបណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករងកីឡា អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសិក្ខាសាលា ស្តីពីតួនាទីភារកិច្ច មជ្ឍមណ្ឌលអន្តរជាតិ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

ពិធីនេះ ក៏មានការចូលរួមពីលោក TEZUKA Koji ប្រធានគម្រោងអង្គការ ក្រៅរដ្ឋាភិបាល បេះដូងមាស ប្រចាំកម្ពុជា លោកស្រីនាយិកា លោកអនុប្រធាន លោកប្រធាន អនុប្រធានការិយាល័យ និងលោកគ្រូ–អ្នកគ្រូ នៃវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា ។


សិក្ខាសាលានេះ មានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៩–៣១ ខែមីនា ឆ្នាំ២០២៣ ដែលធ្វើឡើង ក្នុងគោលបំណង៖ ដើម្បីបញ្ជាក់អំពីសមាជិកពាក់ព័ន្ធនឹងមជ្ឈ មណ្ឌលអន្តរជាតិ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ ដើម្បីបញ្ជាក់ អំពីកាតព្វកិច្ច និងភារកិច្ច ដែលចង់បាន សម្រាប់មជ្ឈមណ្ឌលអន្តរជាតិ ក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ ដើម្បីបញ្ជាក់ឲ្យច្បាស់ ពីតួនាទី និង ភារកិច្ចនៃមជ្ឈមណ្ឌលអន្តរជាតិ នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លទ្ធផល នៃសិក្ខាសាលា។ យល់ដឹងពីមជ្ឈមណ្ឌលអន្តរជាតិ ដែលមាននៅក្នុងសាកល វិទ្យាល័យនានា និងខ្លឹមសារ ដែលបានចែង ក្នុងអនុស្សរណៈ នៃការយោគយល់ គ្នា ជាមួយសាកលវិទ្យាល័យនានា។ យល់ដឹងពីការិយាល័យ ដែលទទួលខុស ត្រូវ លើមជ្ឈមណ្ឌលអន្តរជាតិ និងរចនាសម្ព័ន្ធរបស់មជ្ឈមណ្ឌលអន្តរជាតិ។យល់ដឹងពីបេសកកម្ម កិច្ចការដែលត្រូវអនុវត្ត ជាប្រចាំសកម្មភាពលម្អិត និងជំហានបន្តបន្ទាប់ ដែលត្រូវធ្វើ ដើម្បីដំណើរការមជ្ឈមណ្ឌលអន្តរជាតិ៕/V-PC