Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បី​នាក់​ទៀត​ស្លាប់ រាប់រយ​នាក់​របួស​ដោយ​ព្យុះ​ប្រមោយដំរី​​រាប់សិប​វាយប្រហារ​សហរដ្ឋ​អាម៉េរិក​

Views: 4

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មនុស្ស​បី​នាក់​បាន​ស្លាប់​បន្ទាប់ពី​ព្យុះ​ប្រមោយ​ដំរី​(​ខ្យល់កួច​យក្ស​)​ជាច្រើន​វាយប្រហារ​រដ្ឋ​មួយចំនួន​នៅ​តំបន់​មី​ដ​វ៉េ​ស​(Midwest)​រួម​មាន​រដ្ឋ​អា​កាន់​សាស់​(Arkansas) ​អ៊ី​លីណ​យ​(Illinois)​ថិ​ន​ណេ​ស៊ី​(Tennessee)​និង​អា​អូ​វ៉ា​(Iowa)​។​

​ក្នុង​ការវាយប្រហារ​ខ្លាំង​បំផុត​មួយ ខ្យល់កួច​យក្ស​មួយ​បាន​វាយប្រហារ​ទីក្រុង លី​តថល​រ៉ុក​(Little Rock)​ក្នុង​រដ្ឋ​អា​កាន់​សាស់​។​ព្យុះ​នេះ​កើត​ឡើង​តែ​មួយ​សប្តាហ៍​បន្ទាប់ពី​ខ្យល់កួច​ពិឃាត​ជាង​ម្ភៃ​​បាន​បោះពួយ​កាត់​រដ្ឋ​មី​ស៊ី​ស៊ី​ពី​(Mississippi)​និង​ផ្នែក​នៃ​រដ្ឋ​អា​ឡា​បា​ម៉ា​(Alabama)​ដោយ​សម្លាប់​មនុស្ស​យ៉ាង​តិច​២៦​នាក់​។​

​កាលពី​ល្ងាច​ថ្ងៃ​សុក្រ មន្ទីរពេទ្យ​មូលដ្ឋាន​មួយ​បាន​រាយការណ៍​អំពី​ការ​ព្យាបាល​មនុស្ស​២១​នាក់​ដែល​របួសធ្ងន់​។​ពួក​គេ​រង​របួស​ដោយ​សារ​ព្យុះ​នៅ​តំបន់​លី​តថល​រ៉ុក​។​

​ព្យុះ​បាន​បំផ្លាញ​ផ្ទះ​និង​វាយ​កំទេច​ភូមិ​ទាំងមូលៗ ដោយ​បំប៉ើង​រថយន្ត​អោយ​ក្រឡាប់​ផ្ងារ​និង​បក់​រំលើង​ដើមឈើ​និង​កំទេចកំទី​ទៅ​លើ​ផ្លូវថ្នល់ ហើយ​មនុស្ស​នាំគ្នា​រក​ជម្រក​ខណៈ​ដំបូល​និង​ជញ្ជាំង​ផ្ទះ​ត្រូវបាន​​ខ្យល់ចាប់​ហែក​។​

​មាន​សេចក្តីរាយការណ៍​អំពី​ព្យុះ​ប្រមោយដំរី​ពីរ​ទៀត​នៅ​រដ្ឋ​អាយ​អូ​វ៉ា និង​ព្យុះ​ព្រិល​ធ្លាក់​នៅក្នុង​រដ្ឋ​អ៊ី​លីណ​យ ព្រមទាំង​ភ្លើង​ឆេះ​ស្មៅ​នៅក្នុង​រដ្ឋ​អូ​ក្លា​ហូ​ម៉ា​(Oklahoma)ជា​ផ្នែក​នៃ​ប្រព័ន្ធ​ព្យុះ​ធំ​មួយ​ដែល​​គំរាម​មួយ​ផ្នែក​ធំ​នៃ​ប្រទេស​ដែល​ជា​ជម្រក​សំរាប់​មនុស្ស​ប្រមាណ​៨៥​លាន​នាក់​នៅ​អាម៉េរិក​។​។​

​យោង​តាម​សេវា​វេជ្ជសាស្ត្រ​គ្រាអាសន្ន មនុស្ស​យ៉ាង​តិច​៦០០​នាក់​បាន​រងរបួស​ពី​ព្យុះ​កាលពីថ្ងៃសុក្រ។​

​ក្នុងពេល​ជាមួយគ្នា​មាន​សេចក្តីរាយការណ៍​អំពី​ការវាយប្រហារ​ដោយ​ព្យុះ​ទី​ពីរ​នៅ​ក្រុង ដេស ម៉​យស៍​(Des Moines)​ក្នុង​រដ្ឋ​អា​យអូ​វ៉ា​។​

​សេវា​អាកាសធាតុ​ក៏​បាន​ព្យាករណ៍​ថា ព្យុះ​មួយក្រុម​ទៀត​នឹង​លេច​ចេញ​ឡើង​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​នៅ​តំបន់​ដែល​ព្យុះ​បាន​វាយប្រហារ​កាលពី​សប្តាហ៍​មុន ហើយ​យ៉ាង​ហោច​ណាស់​ដប់​ថ្ងៃ​ដំបូង​នៃ​ខែ​មេ​​សា អាម៉េរិក​នឹង​ជួប​ព្យុះ​កំណាច​ជាច្រើន​។​

​រំលឹកថា កាលពី​យប់​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ព្យុះ​ប្រមោយដំរី​មួយ​បាន​វាយប្រហារ​រដ្ឋ​មី​ស៊ី​ស៊ី​ពី ដោយ​បាន​សម្លាប់​មនុស្ស​ជាង​ម្ភៃ​នាក់ និង​រាប់សិប​នាក់​រងរបួស ដោយ​សហគមន៍​ទាំងមូលៗ​ត្រូវ​ខ្យល់​វាយបំផ្លាញ​​រាប​ដល់​ដី​៕

​ផ្ទះ​នៅ​ក្រុង​លី​តថល​រ៉ុក ត្រូវ​បំផ្លាញ​ដោយ​ព្យុះ​

​ខ្យល់កួច​យក្ស​បក់​កំទេច​តំបន់​នៅតាម​ផ្លូវ​របស់​វា​ក្នុង​រដ្ឋ​អា​កាន់​សាស់ នៅ​ពេល​តែ​មួយ​សប្តាហ៍​បន្ទាប់ពី​ព្យុះ​រាប់សិប​វាយប្រហារ​រដ្ឋ​មី​ស៊ី​ស៊ី​ពី​និង​អា​ឡា​បា​ម៉ា​

Post navigation