ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​រយៈពេល​បី​ថ្ងៃ​នៃ​បុណ្យ​ភ្ជុំបិណ្ឌ គឺ​ពី​ថ្ងៃទី​១៦-១៧-១៨ ខែកញ្ញា ឆ្នាំ​២០២០ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន ៣០​លើក បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន ១៥​នាក់ និង​របួស​ចំនួន ៦២​នាក់​។​ក្នុងនោះ​រងរបួស​ធ្ងន់​ចំនួន ៤១​នាក់ និង​របួសស្រាល​ចំនួន ២១​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។

​របាយការណ៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​បានឱ្យដឹងថា នៅ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ទី​១ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០ មាន​មនុស្ស​ចំនួន ៨​នាក់ (​ស្រី​៤​នាក់​) បាន​ស្លាប់ និង​របួស​ចំនួន ២៥​នាក់ ។​ក្នុងនោះ​របួសធ្ងន់​១៧​នាក់ (​ស្រី​១០​នាក់​) និង​របួសស្រាល​៨​នាក់ (​ស្រី​ម្នាក់​) នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​នៅ​ទូទាំងប្រទេស​។

​នៅ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ទី​២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ មាន​មនុស្ស​ចំនួន ៦​នាក់ បាន​ស្លាប់ និង​របួស​ចំនួន ២១​នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន ១២​នាក់ និង​របួសស្រាល​ចំនួន ៩​នាក់​។ នៅ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ទី​៣ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ មាន​មនុស្ស​ចំនួន ១​នាក់ និង​របួស​ចំនួន ១៦​នាក់ ក្នុងនោះ​ធ្ងន់ ១២​នាក់ និង​ស្រាល ៤​នាក់​។​

​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បញ្ជាក់ថា​គ្រោះថ្នាក់​ដែល​បង្កឱ្យមាន​មនុស្ស​និង​របួស​គឺ​កើតឡើង​ដោយសារ​ល្បឿន​មិន​ប្រកាន់​ស្តាំ​ស្រវឹង​និង​ងងុយ​រួមទាំង​កត្តា​មួយចំនួនទៀត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម