Cambodia

បក្ខពួកក្រុមចោរប្លន់ប្រដាប់អាវុធម្នាក់ទៀត ត្រូវបង្ក្រាបបាន នៅស្រុកមុខកំពូល ខេត្តកណ្ដាល, សមត្ថកិច្ចសម្រេចផ្ទុះអាវុធទើបចាប់ជនដៃដល់បាន ក្រោយព្យាយាមបើកឡានរត់ និងបុកសមត្ថកិច្ច

បក្ខពួកក្រុមចោរប្លន់ប្រដាប់អាវុធម្នាក់ទៀត ត្រូវបង្ក្រាបបាន នៅស្រុកមុខកំពូល ខេត្តកណ្ដាល, សមត្ថកិច្ចសម្រេចផ្ទុះអាវុធទើបចាប់ជនដៃដល់បាន ក្រោយព្យាយាមបើកឡានរត់ និងបុកសមត្ថកិច្ច

(ភ្នំពេញ-កណ្ដាល)៖ បក្ខពួកក្រុមចោរប្លន់ប្រដាប់អាវុធម្នាក់ទៀត ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបាន នៅស្រុកមុខកំពូល ខេត្តកណ្ដាល ខណៈជនដៃដល់កំពុងព្យាយាមបើករថយន្ដរត់គេចខ្លួន ពីការតាមប្រមាញ់របស់កម្លាំងនគរបាលជំនាញ។ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះថា ជនដៃដល់ត្រូវបាន ចាប់ខ្លួននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ម្សិលមិញ នៅចំណុចភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។ ប្រតិបត្តិការនេះធ្វើឡើងដោយសហការណ៍ជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងអធិការដ្ឋាននគរបាលស្រុកមុខកំពូល ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល និងរាជធានីភ្នំពេញ។

បើតាមលោកឧត្តមសេនីយ៍ទោ ជាវ វិបុល នៅពេលកំពុងបំពេញប្រតិបត្តិការជនដៃដល់មិនព្រមប្រគល់ខ្លួននោះទេ ពោលបានព្យាយាមបើករថយន្ដរត់គេច និងបានបើកបំបុករថយន្ដរបស់សមត្ថកិច្ច ទើបកម្លាំងជំនាញសម្រេចផ្ទុះអាវុធប៉ុន្មានគ្រាប់ ដើម្បីបាញ់បំបែកកង់រថយន្ដរបស់ជនសង្ស័យ ហើយជនសង្ស័យក៏រងរបួសផងដែរ។ លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ជនដៃដល់ឈ្មោះ ទូច ប៊ុនហាន ហៅ ហុង ត្រូវបានចាប់ខ្លួនតាមដីការបស់លោក ឯក ប៉ូលីហ្វីស ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញដកហូតបាន រថយន្ដមួយគ្រឿង ម៉ាក Lexus RX330 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2A-5705, អាវុធខ្លីមួយដើម, អាយកូម២គ្រឿង និងវត្ថុតាងមួយចំនួនទៀត។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ គួរជម្រាបថា មុខសញ្ញាប្លន់ប្រដាប់អាវុធ សកម្មក្នុងរាជធានីភ្នំពេញ និងធ្លាប់បាញ់ដើម្បីរំដោះខ្លួនពេលជនរងគ្រោះតាមទាន់ ដែលជាបក្ខពួករបស់ជនសង្ស័យខាងលើ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបាននៅស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ ជនសង្ស័យធ្លាប់ធ្វើសកម្មភាព៩ដង នៅខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ។

ជនសង្ស័យដែលកម្លាំងជំនាញ បង្ក្រាបបានឈ្មោះ ពេជ្រ ធា ហៅ ជា ធា ហៅ ពែ អាយុ៤០ឆ្នាំ ស្នាក់នៅភូមិយស ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តកណ្តាល ពាក់ពន្ធ័ករណី លួចមានស្ថានទម្ងន់ទោស (លួចប្រដាប់អាវុធ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំទ្បុងឆ្នាំ២០២០។ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល បានរៀបរាប់អំពីដំណើររឿងថា កាលពីអំទ្បុងឆ្នាំ២០២០ មានករណីលួចមានស្ថានទម្ងន់ទោស ប្រដាប់ដោយអាវុធ (កាច់សោកម៉ូតូ) បង្កដោយជនល្មើស មិនស្គាល់អត្តសញ្ញាណ ប្រដាប់ដោយអាវុធខ្លីមួយដើមមិនស្គាល់ម៉ាក ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ បានធ្វើសកម្មភាពដើរលួចកាច់សោកម៉ូតូនៅតាមភូមិសាស្រ្តខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ រាជធានីភ្នំពេញ យ៉ាងសកម្ម និងបានបាញ់បោះខណៈពេលជនរងគ្រោះទាន់ ដើម្បីរំដោះខ្លួន។

ក្រោយចាប់ខ្លួនឈ្មោះ ពេជ្រ ធា ហៅ ជា ធា ហៅ ពែ បានសារភាពថា ខ្លួននិងបក្ខពួក ពិតជាបានធ្វើសកម្មភាពលួចកាច់សោកម៉ូតូ នៅក្នុងភូមិសាស្រ្តខណ្ឌដង្កោ, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ប្រាកដមែន ក្នុងនោះពួកខ្លួនបានធ្វើសកម្មភាពលួចចំនួន០៩លើក បានសម្រេច០៧លើក និងមិនសម្រេច០២លើក មានដូចខាងក្រោម៖

*ទី១៖ នៅថ្ងៃមិនចាំ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចការ៉ាសសាំង តូតាល់ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ បានធ្វើសកម្មភាពលួចកាច់សោកម៉ូតូ មួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ មិនចាំសេរី មិនចាំស្លាកលេខ ដែលម្ចាស់ទុកចោលនៅក្នុងការ៉ាសសំាង បានសម្រេចដោយរូបខ្លួនជាអ្នកចូលកាច់កដោយផ្ទាល់។

*ទី២៖ នៅថ្ងៃមិនចាំ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្ទះជួល ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បានធ្វើសកម្មភាពលួចកាច់សោកម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ មិនចាំសេរី មិនចាំស្លាកលេខ ដែលម្ចាស់គេចតទុកចោលនៅមុខបន្ទប់ជួល បានសម្រេចដោយរូបខ្លួនជាអ្នកចូលលួចកាច់កដោយផ្ទាល់។

*ទី៣៖ នៅថ្ងៃមិនចាំ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានធ្វើសកម្មភាពចូលទៅកាច់សោកម៉ូតូ ដែលគេចតចោលនៅមុខផ្ទះ ហើយក៏ត្រូវបានម្ចាស់គេទាន់ស្រែកចោៗ ក៏នាំគ្នាជិះម៉ូតូគេចខ្លួន។ តែពេលជិះគេចខ្លួននោះមានប្រជាពលរដ្ឋស្រែកចោៗ ហើយបក្ខពួកខ្លួន បានដកអាវុធខ្លីមួយដើមមិនស្គាល់ម៉ាក បាញ់ទៅលើចំនួន០២គ្រាប់ ដើម្បីរំដោះខ្លួន តែខ្លួនមិនបានដឹងថា ការបាញ់នោះមានត្រូវគេ ឬអត់នោះទេ។

*ទី៤៖ នៅថ្ងៃមិនចាំ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានធ្វើសកម្មភាពកាច់សោកម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ មិនចាំសេរី មិនចាំស្លាកលេខ ដែលម្ចាស់គេទុកចោលក្នុងឌឿងហែម បានសម្រេចដោយរូបខ្លួនជាអ្នកចូលទៅលួចដោយផ្ទាល់។

*ទី៥៖ នៅថ្ងៃមិចាំ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១០០៣ ភូមិទំនប់១ សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ បានធ្វើសកម្មភាពចូលលួចកាច់សោកម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ មិនចាំសេរី មិនចាំស្លាក ដែលម្ចាស់គេចតចោលបានសម្រេច ដោយរូបខ្លួនជាអ្នកចូលទៅលួចដោយផ្ទាល់។

*ទី៦៖ នៅថ្ងៃមិនចាំ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចការដ្ឋានសំណង់ ក្រុមទី៤ ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បានធ្វើសកម្មភាពលួចកាច់សោកម៉ូតូ មួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ មិនចាំសេរី មិនចាំស្លាកលេខ បានសម្រេច។

*ទី៧៖ នៅថ្ងៃមិនចាំ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្នុងវត្តជម្ពូវន្ត័ ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បានធ្វើសកម្មភាពលួចកាច់សោកម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ មិនចាំសេរី មិនចាំស្លាកលេខ បានសម្រេច ដោយរូបខ្លួនជាអ្នកចូលលួចដោយផ្ទាល់។

*ទី៨៖ នៅថ្ងៃមិនចាំ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខផ្សារត្រពាំថ្លឹង ក្រុម៦ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានធ្វើសកម្មភាពលួចកាច់សោកម៉ូតូ ម៉ាកសេ១២៥ ពណ៌ខ្មៅ តែមិនបានសម្រេច ដោយម្ចាស់គេទាន់ហើយឈ្មោះ ទូច ប៊ុនហាន ហៅ ហុង បានបាញ់ចំនួន០២គ្រាប់ ដើម្បីរំដោះខ្លួន។

*ទី៩៖ នៅថ្ងៃមិនចាំ ខែតុលា ឆ្នាំ២០២០ នៅចំណុចត្រពាំងថ្លឹង៣ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បានធ្វើសកម្មភាពលួចកាច់សោកម៉ូតូ ម៉ាកសេ១២៥ ពណ៌ខ្មៅ មិនចាំសេរី មិនចាំស្លាកលេខ បានសម្រេច។ រាល់ពេលលួចម៉ូតូបានសម្រេចម្តងៗ ពួកខ្លួនបានជិះទៅឈប់នៅម្តុំលូ៥ ហើយបក្ខពួកជាអ្នកយកទៅលក់ភ្លាមៗ ដោយឲ្យខ្លួនអង្គុយចាំលើម៉ូតូនៅតាមដងផ្លូវ តែមិនដឹងថាយកទៅលក់កន្លែងណាទេ៕ ផ្តល់សិទ្ធដោយ៖ Freshnews

Football news:

Kiknadze and Meshcheryakov-out! Rabiner after Loko's defeat by Red bull
Real Madrid conceded 9 goals in 5 rounds of the Champions League group stage for The first time
Flick about 1:1 with Atletico: after Muller and Gnabry came on as substitutes, Bayern added to the movement
Muller scored his 47th goal in the Champions League and moved into 10th place ahead of Inzaghi. Zlatan and Shevchenko have 48 goals each
Liverpool and Porto broke into the Champions League play-offs - there are already 8 teams. Which ones? And who is about to be added to them?
Now Liverpool are also without Alisson. The group was won by his 22-year-old substitute with 0 minutes in the Premier League and the Champions League
Diego Simeone: In three games where there were draws, we deserved more