Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្លីង​កិន​ជួប​រដ្ឋមន្ត្រីការបរទេ​ស​ឥណ្ឌា ខណៈ​ជម្លោះ​ការទូត​រវាង​ឥណ្ឌា​និង​កាណាដា​កំពុង​ក្តៅ​ដូ​ចទឹក​ពុះ​

Views: 8

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋមន្ត្រីការបទេស​អាម៉េរិ​ក អាន​ថូ​នី ប្លីង​កិន កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា ចំ​ពេល​មាន​ជម្លោះ​ក្តៅគគុក​រវាង​រដ្ឋាភិបាល​ក្រុង​ញូវដេល្លី​និង​អូតា​វ៉ា​ជុំវិញ​ការចោទប្រកាន់ថា​មាន​ការពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ឥណ្ឌា​ក្នុង​ការសម្លាប់​សកម្មជន​សាសនា​ស៊ី​ក (Sikh) នៅក្នុង​ប្រទេស​កាណាដា​។​

​លោក​ប្លីង​កិន​និង​លោក សូ​ប្រា​ម៉ាន់​យ៉ាម ចៃ​សាន​កា (Subrahmanyam Jaishankar) បាន​ជួបគ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្រសួង​ការបរទេស ខណៈ​ដែល​សហរដ្ឋ​អាម៉េរិក​ព្យាយាម​ស្វែងយល់​ពី​ជម្លោះ​រវាង​អ្នក​ជិតខាង​ភាគ​ខាងជើង​របស់ខ្លួន​និង​ប្រទេស​អាស៊ី​ខាងត្បូង​នេះ ។​

​បុរស​ទាំង​ពីរ​នាក់​មិន​បាន​និយាយ​អំពី​ភាពចម្រូងចម្រាស​ដែល​បាន​រំខាន​ដល់​ទំនាក់ទំនង​កាណាដា​-​ឥណ្ឌា​នៅក្នុង​ការអត្ថាធិប្បាយ​ខ្លីៗ​ទៅកាន់​អ្នកសារព័ត៌មាន​នោះទេ​។ ក្រុមមន្ត្រី​អាម៉េរិក​បាន​និយាយថា ពួក​គេ​រំពឹងថា​ប្រធានបទ​នេះ​នឹង​ត្រូវ​បាន​លើកឡើង​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក ម៉ាត់​ធូ មី​ល​ល័​រ (Matthew Miller) បាន​និយាយថា “​យើង​បាន​ចូលរួម​ជាប់លាប់​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌា​លើ​បញ្ហា​នេះ ហើយ​បាន​ជំរុញ​ឱ្យ​ពួកគេ​សហការគ្នា​”​។​

​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ នាយករដ្ឋមន្ត្រី​កាណាដា លោក ចា​ស្ទីន ទ្រូ​ដូ បាន​និយាយថា លោក​ត្រូវបាន​គេ​ប្រាប់ថា លោក​ប្លីង​កិន​នឹង​ដោះស្រាយ​រឿង​នេះ ហើយ​លើក​ទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល​ឥណ្ឌា​សហការ​ជាមួយនឹង​ការស៊ើបអង្កេត​លើ​ការសម្លាប់​នេះ​។​

​លោក​ទ្រូ​ដូ​បាន​និយាយថា “​អាម៉េរិក​នៅ​ជាមួយ​យើង​ក្នុង​ការនិយាយ​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌា​អំពី​សារៈសំខាន់​ដែល​ថា​ពួកគេ​ចូលរួម​ក្នុង​ការតាមដាន​ការចោទប្រកាន់​ដ៏​គួរ​ឱ្យ​ជឿជាក់ថា​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​ឥណ្ឌា​បានសម្លាប់​ពលរដ្ឋ​កាណាដា​នៅលើ​ទឹកដី​កាណាដា​”​។​

​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ម៉ុងរ៉េអាល់ (Montreal) ថា “​នេះ​គឺជា​អ្វី​ដែល​ប្រទេស​ប្រជាធិបតេយ្យ​ទាំងអស់ ពោលគឺ​ប្រទេស​ទាំងអស់​ដែល​គោរព​ច្បាប់ ត្រូវតែ​យកចិត្តទុកដាក់ ហើយ​យើង​កំពុង​ឆ្ពោះទៅមុខ​ប្រកប​ដោយ​ការគិតគូរ​និង​មាន​ទំនួល​ខុស​ត្រូវ ដោយ​ប្រកាន់ខ្ជាប់​ក្នុង​នីតិរដ្ឋ​ជាមួយ​ដៃគូ​ទាំងអស់ រួម​ទាំង​ក្នុង​វិធីសាស្ត្រ​របស់​យើង​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌា​។​”

​ក្រុមមន្ត្រី​អាម៉េរិក​បាន​ទទួលស្គាល់​ថា ជម្លោះ​ពី​ការចោទប្រកាន់ ដែល​ពួកគេ​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​នោះ អាច​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា ប៉ុន្តែ​បាន​ប្រយ័ត្នប្រយែង​មិន​ហ៊ាន​បន្ទោស​នៅក្នុង​ករណី​សម្លាប់​សកម្មជន​សាសនា​ស៊ី​ក​កាលពី​ខែ​មិថុនា គឺ​លោក ហា​ឌី​ប ស៊ី​ង នី​ចា (Hardeep Singh Nijjar) ដែល​ត្រូវបាន​សម្លាប់​នៅ​ជាយក្រុង​វ៉ាន់ឃូ​វើ (Vancouver) នោះទេ​។

​ត្រូវបាន​សម្លាប់​ដោយ​ក្រុម​ខ្មាន់កាំភ្លើង​ពាក់​ម៉ាស់ លោក​នី​ចា​គឺជា​អ្នកដឹកនាំ​នៅក្នុង​អ្វី​ដែល​ជា​ចលនា​រឹងមាំ​សេសសល់​ចុង​ក្រោយ​ដើម្បី​បង្កើត​ទឹកដី​កំណើត​ស៊ី​ក​ឯករាជ្យ​មួយ ដែល​គេ​ស្គាល់​ថា ខា​លី​ស្ថាន (Khalistan) ហើយ​ឥណ្ឌា​បានកំណត់​គាត់​ថា​ជា​ភេរ​វករ​៕

​លោក​ប្លីង​កិន​និង​លោក សូ​ប្រា​ម៉ាន់​យ៉ាម ចៃ​សាន​កា (​ឆ្វេង​) ជួប​គ្នា​នៅ​ក្រសួងការបរទេស​អាម៉េរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍

Post navigation