Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បំពេញក្តីស្រមៃកូនៗរបស់អ្នកជាមួយកម្មវិធីអាហារូបករណ៍របស់សាលាអន្តរជាតិ Shrewsbury ភ្នំពេញ

Views: 1

ភ្នំពេញ:សាលាអន្តរជាតិ Shrewsbury ភ្នំពេញ បានប្រកាសអំពីថ្ងៃប្រឡង និងការវាយតម្លៃសម្រាប់អាហារូបករណ៍ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែឧសភា។ ព្រឹត្តិការណ៍នេះមានគោលបំណងស្វែងរកកុមារនៅកម្ពុជាដែលមានទេពកោសល្យពិសេស ឬសក្តានុពលក្នុងការសិក្សា សិល្បៈសម្តែង កីឡា និងហែលទឹក។

កម្មវិធីអាហារូបករណ៍គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់សាលាក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់ សម្រាប់កុមារទាំងអស់នៅកម្ពុជាដោយមិនអាស្រ័យលើស្ថានភាពគ្រួសាររបស់ពួកគេ។ កម្មវិធីអាហារូបករណ៍នេះជាកម្មវិធីដ៏ពិសេសធំមួយរបស់សាលាដែលកំពុងត្រូវបានដាក់ដំណើរការ។

ដំណើរការជ្រើសរើសនេះគឺមិនគិតថ្លៃនោះទេ ហើយបើកចំហរសម្រាប់កុមារទាំងអស់នៅប្រទេសកម្ពុជា។ គ្រួសារដែលចាប់អារម្មណ៍ក្នុងការឱ្យកូនៗចូលរួមកម្មវិធីសម្តែងនិងវាយតម្លៃសម្រាប់ការទទួលបានអាហារូបករណ៍សាលា នៅថ្ងៃទី ០៦ ខែឧសភា នឹងត្រូវដាក់ពាក្យសុំចុះឈ្មោះ ដែលត្រូវបានពិនិត្យជ្រើសរើសដោយសាលាមុនពេលកម្មវិធី។ ទម្រង់ពាក្យសុំ និងព័ត៌មានអំពីលក្ខណៈវិនិច្ឆ័យនៃការផ្តល់រង្វាន់មាននៅលើគេហទំព័រ និងទំព័រហ្វេសប៊ុករបស់សាលា ហើយត្រូវដា់ក់ពាក្យឱ្យបានមុនម៉ោង ៥ ល្ងាច ថ្ងៃទី ៣០ ខែមេសា។

ជាមួយនឹងគំនិតផ្តួចផ្តើមថ្មីនេះ សាលាអន្តរជាតិ Shrewsbury ភ្នំពេញបានប្តេជ្ញាចិត្តក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអភិវឌ្ឍទេពកោសល្យរបស់កុមារលើមុខវិជ្ជាជាច្រើន ដើម្បីឱ្យពួកគេក្លាយជាបុគ្គលដែលមានជំនាញច្បាស់លាស់និងអាចបន្តបង្កើតឥទ្ធិពលវិជ្ជមានក្នុងសង្គម។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញកំពុងផ្តល់អាហារូបករណ៍ពេញលេញប៉ុន្មានកន្លែងដែលនឹងនាំកុមារឆ្លងកាត់ផ្នែកទាំងអស់នៃសាលា រហូតដល់រយៈពេលសិក្សាប្រាំមួយឆ្នាំ។ អាហារូបករណ៍ពេញលេញមួយនឹងត្រូវបានផ្តល់ជូនសម្រាប់ការបែងចែកជាបីប្រភេទ។ លើសពីនេះ អាហារូបករណ៍ជាច្រើនទៀតនឹងត្រូវបានផ្តល់ជូនតាមការសំរេចចិត្តរបស់នាយកសាលា និងថ្នាក់ដឹកនាំសាលា ដែលនឹងផ្តល់ផលវិជ្ជមានដល់កុមារមួយចំនួន និងគ្រួសាររបស់ពួកគេផងដែរ។

កម្មវិធីអាហារូបករណ៍មិនត្រឹមតែមានអត្ថប្រយោជន៍ដល់សិស្សដែលបានជ្រើសរើសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ភាពចម្រុះនៅក្នុងសាលារៀន ដែលជាទិដ្ឋភាពដ៏សំខាន់នៃពិភពលោកទំនើប និងសកលភាវូបនីយកម្មរបស់យើង។ ដំណើរការជ្រើសរើសគឺមិនគិតថ្លៃទេ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់សាលាចំពោះភាពចម្រុះ និងសមភាព។

អ្នកស្រី ខាន់ សុគុំឆវី អាណាព្យាបាលសិស្សម្នាក់នៅសាលាអន្តរជាតិ Shrewsbury ភ្នំពេញ បានចែករំលែកបទពិសោធន៍របស់គាត់អំពីសាលាដោយនិយាយថា៖« ខ្ញុំបានជ្រើសរើស សាលាដោយកេរ្តិ៍ឈ្មោះរបស់ខ្លួនជាសាលាអន្តរជាតិលំដាប់ខ្ពស់មួយមកពីចក្រភពអង់គ្លេស និងឱកាសអាហារូបករណ៍ដែលផ្តល់ជូនដល់ក្មេងដែលមានសក្តានុពល។ កូនប្រុសទីពីររបស់ខ្ញុំបច្ចុប្បន្នកំពុងសិក្សានៅក្នុងកម្មវិធី Early Years ខណៈដែលកូនប្រុសទីមួយរបស់ខ្ញុំចូលរួមកម្មវិធី Gifted and Talented (GTP) រៀងរាល់ព្រឹកថ្ងៃសៅរ៍។ ខ្ញុំបានកត់សម្គាល់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុង Munin ដែលជាកូនប្រុសទីពីររបស់ខ្ញុំ ដែលកាន់តែមានភាពឯករាជ្យ មានទំនុកចិត្ត និងក្លាហានក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តភ័ក្តិ គ្រូបង្រៀន ឬមនុស្សចាស់ ហើយទទួលបានទំនុកចិត្តក្នុងការរុករក និងធ្វើអ្វីៗដោយខ្លួនឯង ។ »

អាណាព្យាបាលសិស្សម្នាក់ទៀត លោក សែ សុខភក្ត័រក្ស បានបញ្ជាក់ថា៖ « ក្នុងនាមជាឪពុកម្តាយរបស់កូនប្រុសអាយុ ៥ឆ្នាំ ដែលរៀននៅសាលាអន្តរជាតិ Shrewsbury រាជធានីភ្នំពេញ ខ្ញុំមានមោទនភាពក្នុងការនិយាយថា ការអប់រំ និងគ្រូបង្រៀននៅសាលានេះបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់កូន របស់ខ្ញុំ។ កេរ្តិ៍ឈ្មោះអន្តរជាតិ និងស្តង់ដារអប់រំខ្ពស់របស់ Shrewsbury បានផ្តល់ឱ្យកូនប្រុសរបស់ខ្ញុំនូវកម្មវិធីសិក្សាដ៏ល្អ និងគ្រូបង្រៀនដែលមានជំនាញវិជ្ជាជីវៈ និងជនជាតិដើមជាច្រើន ដែលធ្វើឱ្យវាមានភាពងាយស្រួលសម្រាប់គាត់ក្នុងការចាប់យកនិងរៀនជំនាញថ្មីៗ។ គាត់បាន បង្កើត ជំនាញ មូលដ្ឋាន ដូចជា ការ បញ្ចូល ពាក្យ ការ និយាយនិង ការ ស្តាប់ ព្រម ទាំង ជំនាញ ទំនាក់ទំនង និង សង្គម។ ជាងនេះទៅទៀត កម្មវិធីកីឡា នៅសាលាបានជួយកូនប្រុសរបស់ខ្ញុំឱ្យមានសុខភាពល្អ និងមានភាពធូរស្បើយជាងមុន ហើយគាត់អាចហែលទឹកដោយភាពជឿជាក់បានរយៈពេលយូរដោយខ្លួនឯង។ ខ្ញុំពេញចិត្តក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំសប្តាហ៍របស់សាលាអំពីការរីកចម្រើនរបស់កូនខ្ញុំ និងឱកាសផ្សេងៗដែលផ្តល់សម្រាប់ទាំងកូនខ្ញុំ និងខ្ញុំក្នុងការស្វែងយល់បន្ថែមអំពីពិភពលោក និងបរិស្ថាន។ ជាចុងក្រោយ កម្មវិធី Gifted and Talented Program ចុងសប្តាហ៍បានបង្កើនជំនាញសង្កេត និងការគិតរបស់កូនប្រុសខ្ញុំ ហើយបានបង្រៀនគាត់ពីរបៀបដោះស្រាយបញ្ហាផ្សេងៗ។ »

អ្នកស្រី Midori Nakao មកពីប្រទេសជប៉ុន បានមករស់នៅទីក្រុងភ្នំពេញប្រមាណ ១០ឆ្នាំ ហើយកូនប្រុសរបស់គាត់មានអាយុ ៥ឆ្នាំ។ អ្នកស្រីបានចែករំលែកដោយក្តីរីករាយថា « គ្រួសាររបស់ខ្ញុំជ្រើសរើសសាលាអន្តរជាតិ Shrewsbury ភ្នំពេញ ដោយសារតែកម្មវិធីអាហារូបករណ៍ ហើយឥឡូវនេះកូនប្រុសរបស់ខ្ញុំមិនត្រឹមតែសិក្សានៅថ្នាក់បឋមសិក្សាប៉ុណ្ណោះទេ ថែមទាំងនៅក្នុងកម្មវិធី Gifted & Talented នៅថ្ងៃសៅរ៍ផងដែរ។ ខ្ញុំជឿថាកូនប្រុសរបស់ខ្ញុំបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនពីការអប់រំ និងគ្រូបង្រៀននៅ Shrewsbury ពីព្រោះសាលាជួយសិស្សក្នុងការអភិវឌ្ឍជំនាញ និងចំណាប់អារម្មណ៍របស់ពួកគេ ដែលជាការជំរុញជំនាញការគិតប្រកបដោយភាពពិចារណា។ កូនប្រុសរបស់ខ្ញុំចំានប់អារម្មណ៍លើសកម្មភាពមួយចំនួន រួមទាំងសិល្បៈបត់ក្រដាសជារូប ដែលគាត់អាចលេងជាមួយមិត្តភ័ក្តិរបស់គាត់ ក៏ដូចជាការទៅទស្សនានៅគ្លីនិកមួយ។ សរុបមក ខ្ញុំពិតជារីករាយជាមួយនឹងការអប់រំ និងឱកាសដែលបានផ្តល់ដល់កូនប្រុសរបស់ខ្ញុំនៅសាលាអន្តរជាតិ Shrewsbury ភ្នំពេញ»។

កម្មវិធីសម្តែង និងវាយតម្លៃយកអាហារូបករណ៍បង្ហាញពីឱកាសដ៏កម្រមួយសម្រាប់កុមារដែលមានទេពកោសល្យក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានការអប់រំលំដាប់ពិភពលោក។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ ដែលបំពេញតាមសមត្ថភាព និងទេពកោសល្យពិសេសរបស់សិស្សម្នាក់ៗ។

នាយកសាលា លោក Toby Waterson មានប្រសាសន៍ថា “កម្មវិធីប្រឡងយកអាហារូបករណ៍ ដែលរៀបចំដោយសាលាអន្តរជាតិ Shrewsbury ភ្នំពេញ គឺជាឱកាសដ៏រំភើបមួយសម្រាប់កុមារក្នុងប្រទេសកម្ពុជា ដើម្បីបង្ហាញទេពកោសល្យរបស់ពួកគេក្នុងវិញ្ញាសាផ្សេងៗ។កម្មវិធីនេះមានគោលបំណង ដើម្បីកំណត់អត្តសញ្ញាណកុមារពិសេសដែលមានសមត្ថភាព និងសក្តានុពលពិសេស ហើយផ្តល់ឱ្យពួកគេនូវឱកាសដើម្បីបន្តក្តីសុបិនរបស់ពួកគេតាមរយៈការអប់រំលំដាប់ពិភពលោក។ ចំនួនមានកំណត់នៃអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ផ្សេងទៀតដែលត្រូវបានផ្តល់ជូនតាមការសំរេចចិត្តរបស់អ្នកដឹកនាំសាលានឹងធ្វើផ្តល់ផលជាវិជ្ជមានដល់កុមារជាច្រើន និងគ្រួសាររបស់ពួកគេ»។

លោកបានបន្តថា៖ « ការចែករំលែកពីអាណាព្យាបាលសិស្សដូចជា ឆវី បង្ហាញពីឥទ្ធិពលវិជ្ជមានរបស់សាលាលើជីវិតរបស់សិស្សរបស់ខ្លួន ហើយកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងនាមជាសាលាអន្តរជាតិលំដាប់ខ្ពស់មួយមកពីចក្រភពអង់គ្លេសធ្វើឱ្យវាក្លាយជាជម្រើសកំពូលសម្រាប់គ្រួសារដែលស្វែងរកការអប់រំដែលមានគុណភាពខ្ពស់។»

ដើម្បីចុះឈ្មោះឱ្យបានត្រឹមត្រូវ និងអនុវត្តដោយជោគជ័យសម្រាប់ថ្ងៃប្រឡងអាហារូបករណ៍ មាតាបិតាត្រូវបានលើក ទឹកចិត្តឱ្យយោងតាមការណែនាំខាងក្រោម៖

ជំហានទី ១:ពិនិត្យមើលសិទ្ធិក្នុងការដាក់ពាក្យកម្មវិធីអាហារូប ករណ៍នេះគឺបើកចំហដល់កុមារទាំងអស់នៅក្នុងប្រទេសកម្ពុជាដែលមានអាយុចន្លោះពី ៤ ទៅ ១២ ឆ្នាំ (១២ឆ្នាំ បន្ទាប់ពីខែកញ្ញា ឆ្នាំ ២០២២)។ កម្មវិធីនេះគ្របដណ្តប់លើផ្នែកបីផ្សេងគ្នា – ការសិក្សា សិល្បៈសម្តែង (តន្ត្រី ល្ខោន និងរបាំ) និងកីឡា និងហែលទឹក។

ជំហានទី ២: ពិនិត្យមើលកាលបរិច្ឆេទនៃការដាក់ពាក្យ ថ្ងៃផុតកំណត់សម្រាប់ការដាក់ពាក្យអាហារូបករណ៍គឺថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ៥ ល្ងាច។ ត្រូវប្រាកដថាដាក់ពាក្យសុំរបស់អ្នកមុនថ្ងៃផុតកំណត់ ដើម្បីធានាឱ្យមានការចូលរួមរបស់កូនអ្នក។

ជំហានទី ៣: ទទួលយកទម្រង់ពាក្យសុំអ្នកអាចស្វែងរកទម្រង់ ពាក្យសុំ និងព័ត៌មានលក្ខណៈវិនិច្ឆ័យនៃការផ្តល់រង្វាន់នៅលើគេហទំព័រ និងទំព័រហ្វេសប៊ុករបស់សាលា។ ទាញយក និងបំពេញទម្រង់បែបបទឲ្យបានត្រឹមត្រូវ ព្រោះពាក្យសុំមិនពេញ លេញនឹងមិនត្រូវបានពិចារណាឡើយ។

ជំហានទី ៤: បំពេញផ្នែកព័ត៌មានអ្នកចូលរួមបំពេញផ្នែកព័ត៌មាន អ្នកចូលរួមនៃទម្រង់បែបបទ។ អ្នកនឹងត្រូវផ្តល់ឈ្មោះពេញលេខ ទំនាក់ទំនង និងអាសយដ្ឋានអ៊ីមែលរបស់អ្នក។

ជំហានទី ៥: ការដាក់ស្នើអាហារូបករណ៍បំពេញផ្នែកបញ្ជូន អាហារូបករណ៍នៃទម្រង់បែបបទសម្រាប់កុមារម្នាក់ៗដែលអ្នកកំពុងដាក់ពាក្យ។ អ្នកនឹងត្រូវផ្តល់ព័ត៌មានដូចខាងក្រោមៈ

ក. ព័ត៌មានកុមារ ផ្តល់ឈ្មោះពេញ និងថ្ងៃខែឆ្នាំកំណើតរបស់កូនអ្នក។ ជ្រើសរើសប្រភេទអាហារូបករណ៍ដែលអ្នកកំពុងដាក់ពាក្យ។ ប្រភេទ ដែល អាច ប្រើ បាន គឺ ការ សិក្សា សិល្បៈ សម្ដែង (តន្ត្រី ល្ខោន និង របាំ) និង កីឡា និង ហែលទឹក។ ជាចុងក្រោយ សូមបង្ហាញថាតើកូនរបស់អ្នកបានចូលរួមក្នុងព្រឹត្តិការណ៍អាហារូបករណ៍ IQ របស់យើងកាលពីខែមិថុនា ឆ្នាំ ២០២២ ហើយផ្តល់ឈ្មោះសាលា និងថ្នាក់បច្ចុប្បន្នរបស់ពួកគេ (ប្រសិនបើមាន)។

ខ. បញ្ជូនឯកសារពាក់ព័ន្ធ ភ្ជាប់ឯកសារភស្តុតាងដែលគាំទ្រការដាក់ពាក្យរបស់កូនអ្នកសម្រាប់ប្រភេទអាហារូបករណ៍ដែលពួកគេកំពុងដាក់ពាក្យ។ នេះអាចរួមបញ្ចូលវិញ្ញាបនបត្រ ពានរង្វាន់ និងឯកសារពាក់ព័ន្ធផ្សេងទៀត។

ជំហានទី ៦: ដាក់ស្នើពាក្យសុំរបស់អ្នក។ នៅពេលដែលអ្នកបានបញ្ចប់ទម្រង់ពាក្យសុំ សូមចុចប៊ូតុង “ដាក់ស្នើ” ដែលមានទីតាំងនៅផ្នែកខាងឆ្វេងខាងក្រោមនៃទម្រង់ Google ។ ពាក្យស្នើសុំដែលបានដាក់ជូនក្រោយកាលបរិច្ឆេទកំណត់នឹងមិនត្រូវបានទទួលយកទេ។

ជំហានទី ៧: រង់ចាំការជូនដំណឹង សាលានឹងទាក់ទងបេក្ខជនដែលទទួលបានជោគជ័យនៃដំណាក់កាលដំបូងនៃដំណើរការពាក្យសុំត្រឹមថ្ងៃទី ២ខែឧសភា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ជ្រើសរើសនៅថ្ងៃទី ៦ខែឧសភា។

ជំហានទី ៨: ចូលរួមកម្មវិធីប្រឡងអាហារូបករណ៍ និងថ្ងៃវាយតម្លៃ ប្រសិនបើកូនរបស់អ្នកជោគជ័យក្នុងដំណាក់កាលដំបូង ពួកគេនឹងត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីអាហារូបករណ៍ និងវាយតម្លៃថ្ងៃ។ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ ១:០០ រសៀល។ រៀបចំកូនរបស់អ្នកសម្រាប់ព្រឹត្តិការណ៍នេះ ហើយត្រូវប្រាកដថាមកទាន់ពេល។

ប្រសិនបើអ្នកមានចម្ងល់ ឬត្រូវការព័ត៌មានបន្ថែម អ្នកអាចទាក់ទងមកសាលាតាមរយៈលេខ 012 53 75 11 ឬតាមរយៈ Telegram ។ កុំឲ្យឱកាសនេះកន្លងផុតទៅ ដើម្បីផ្តល់ឱកាសឱ្យកូនលោកអ្នករីកចម្រើន និងជោគជ័យ!

Post navigation