Cambodia

បន្ទាប់​ពី​ត្រាំ​និង​សកម្មជន​បរិស្ថាន ឥឡូវ​ប្រធានាធិបតី​រុស្ស៊ី​ជាប់​ឈ្មោះ​សំរាប់​ប្រជែង​យក​រង្វាន់​ណូបែល​សន្តិភាព​

ចែករម្លែក

​ វ្ល៉ាឌី​មៀ ពូ​ទីន ត្រូវបានតែងតាំង​សំរាប់​រង្វាន់​ណូបែល​សន្តិភាព​។​បើ​តា​ទីភ្នាក់ងារ​សារព័ត៌មាន​TASS​របស់​រុស្ស៊ី មេដឹកនាំ​រុស្ស៊ី​រូបនេះ​ត្រូវបាន​ក្រុម​អ្នកនិពន្ធ​រុស្ស៊ី​មួយក្រុម​បញ្ជូន​ឈ្មោះ​ស្នើសុំ​រង្វាន់​ដ៏​មាន​​តិ​ត្យា​នុ​ភាព​បំផុត​នេះ​។​ពួកគេ​បាន​បញ្ជូន​សំណើ​ទៅ​កាន់​គណៈកម្មាធិការ​ណូបែល​នៅ​ក្រុង​អូ​ស្លូ​កាលពី​ថ្ងៃ​១០​កញ្ញា ។​

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង បាន​និយាយថា លោកពូ​ទីន ត្រូវបាន​តែងតាំង​នៅ​សម្រាប់​រង្វាន់​នេះ​នៅ​ឆ្នាំ​២០១៣ តែ​មិន​ត្រូវបាន​មន្ត្រី​រុស្ស៊ី​បញ្ជូនទៅ​អោយ​គណៈកម្មាធិកា​រ​ពិនិត្យ​សំរេច​ផ្តល់​រង្វាន់​ទេ​។​

​ទោះជា​យ៉ាងណា​ ​បុគ្គល​ឬ​អង្គការ​ដែល​មាន​សង្ឃឹម​សំរាប់​ពានរង្វាន់​នៅ​ឆ្នាំនេះ រួមមាន​អង្គការ​សុខភាព​ពិភពលោក​(WHO) នាយករដ្ឋមន្ត្រី នូវែ​លសេ​ឡង់ ចា​ស៊ីន​ដា អា​ដឺ​ន​និង​សកម្មជន​បរិស្ថាន​​វ័យក្មេង ហ្គ្រេ​តា ថា​ន់​ប៊ឺក​។​

​សូមបញ្ជាក់​ថា ការតែងតាំង​អាច​បញ្ជូន​និង​ស្នើសុំ​ដោយ​នរណា​ម្នាក់​ដែល​បាន​បំពេញ​លក្ខខណ្ឌ​ចាំបាច់​របស់​គណៈកម្មាធិកា​រ​ណូបែល​ដែល​រួមមាន​សមាជិក​សភា​សាស្ត្រា​ចារ្យ និង​ក្រុម​បណ្ឌិតសភា​នៅ​​ក្នុង​លោក​។​

​លោក​ត្រាំ ត្រូវបាន​តែងតាំង​ដោយគ្រី​ស្ទៀន ទី​ប្រ៊ីង ជេ​តដេ សមាជិក​សភាន័​រវេស​អភិរក្សនិយម​ខ្លាំង​ម្នាក់​ដែល​បាន​លើកសរសើរ​ត្រាំ​ចំពោះ​ការដឹកនាំ​សម្រុះសម្រួល​អោយមាន​កិច្ចព្រមព្រៀង​រវាង​​អេ​មី​រ៉េត​អារ៉ាប់​រួម និង​អ៊ីស្រាអែល​នៅ​ឆ្នាំ​នេះ​។​

​តារា​សម្តែង ហ្គេម​ម៉ា ខូល​លីន ក៏​ត្រូវ​តែងតាំង​សំរាប់រ​ង្វាន់​នេះ​ផងដែរ​។​

​សូមបញ្ជាក់​ថា អ្នកឈ្នះ​រង្វាន់​នៅ​ឆ្នាំ​នេះ​នឹង​ទទួលបាន​ប្រាក់​១​លាន​ក្រូណា​បន្ថែម​លើ​ប្រាក់រង្វាន់​១​លាន​ដុល្លារ ដែល​អ្នកឈ្នះ​តែ​ង​ទទួល​បាន​រាល់​ឆ្នាំ​៕​ប្រែ​សម្រួល​៖​វាសនា​

​វ្ល៉ា​ឌី​មៀ ពូ​ទីន ត្រូវបានតែងតាំង​សំរាប់​រង្វាន់​ណូបែល​សន្តិភាព​ដោយ​អ្នកនិពន្ធ​រុស្ស៊ី​មួយក្រុម​

​យុវតី ហ្គ្រេ​តា ថា​ន់​ប៊ឺក ហាក់​នៅ​លើ​គេ​សំរាប់រ​ង្វាន់​នេះ ដោយសារ​ការ​យ៉ាងសកម្ម​មិនចេះ​នឿយហត់​របស់​នាង​ក្នុង​ការបង្កើន​ការយល់ដឹង​អំពី​វិបត្តិ​អាកាសធាតុ​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Hans-Dieter flick: I Hope Alaba will sign a contract with Bayern. Our club is one of the best in the world
Diego Maradona: Messi gave Barca everything, brought them to the top. He was not treated the way he deserved
Federico Chiesa: I hope to leave my mark in Juve. We will achieve great results
The Coach Of Benfica: I don't want us to look like the current Barcelona, it has nothing
Guardiola on returning to Barca: I'm happy at Manchester City. I hope to stay here
Fabinho will not play with West ham due to injury
Ronald Koeman: Maradona was the best in his time. Now the best Messi