Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បន្ទាប់ពី​ចប់​ស៊ី​ហ្គេម លើក​ទី​៣១ ចំបាប់ រៀបចំ​យុទ្ធសាស្ត្រ សម្រាប់​ស៊ី​ហ្គេម​ទី​៣២

Views: 14

​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ សម្រាប់​កម្ពុជា ចំបាប់​ជា​ប្រភេទ​កីឡា ដែលមាន​សក្ដានុពល​មួយ ដែល​ស្ទើរតែ​គ្រប់​ស៊ី​ហ្គេម ប្រភេទ​កីឡា​មួយ​នេះ តែងតែ​ប្រជែង​បាន​មេដាយ ដែលមាន​កម្រិតខ្ពស់ ។​

​សម្រាប់​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ ដែល​ទើបតែ​បញ្ចប់​ទៅនេះ ចំបាប់​រកបាន មេដាយមាស ១​គ្រឿង ប្រាក់​១​គ្រឿង និង​សំរិទ្ធ​៤​គ្រឿង គឺ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ លើ​ ១៥ ប្រភេទ​កីឡា ដែល​ប្រជែង​បាន​មេដាយ​។​

​អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា គឺ​លោក Cassey Barnett បាន​ថ្លែងថាៈ សហព័ន្ធ​កី​​ឡា​ចំបាប់​កម្ពុជា បានដាក់​ចេញ នូវ​យុទ្ធសាស្ត្រ បង្កើន​ឲ្យ​មានការ​ប្រកួត​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ដើម្បី​ទទួលបាន​បទពិសោធន៍ បច្ចេកទេស និង​ដើម្បី​ពង្រឹងស្មារតី​កីឡាករ កីឡាការិនី សម្រាប់​ត្រៀម​ដណ្ដើម មេដាយ​ឲ្យ​បាន​ច្រើនជាង​នេះ នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ជា​លើកដំបូង ។​

​សហព័ន្ធ នឹង​បង្កើន​នូវ​ការហ្វឹកហាត់ ឲ្យ​កាន់តែខ្លាំង​ថែមទៀត ដើម្បី​បង្កើន​សិទ្ធ​ផល ឲ្យ​កាន់តែ​ខ្ពស់ ពិសេស​ការបញ្ជូន​ពួកគេ ទៅ​ហ្វឹកហាត់ នៅក្រៅ​ប្រទេស និង​ការចូលរួម​ប្រកួត​កម្រិត​អន្តរជាតិ​នានា ដើម្បី​ទទួលបាន​បទពិសោធន៍ ឆ្ពោះទៅ​ដណ្ដើម​មេដាយ ក្នុងឋានៈ​ជា ម្ចាស់ផ្ទះ​បន្តវេន ទី​៣២ ឆ្នាំ​២០២៣ ។​

​សម្រាប់​ចុងឆ្នាំ​២០២២​នេះ កម្ពុជា គ្រោង​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​ការប្រកួត​ចំបាប់​ជើងឯក​​អាស៊ីអាគ្នេយ៍ ដើម្បី​ពង្រឹងស្មារតី​កីឡាករ កីឡាការិនី ដែល​នេះ ក៏​ជាការ​ត្រៀមខ្លួន​មួយ សម្រាប់​​ស៊ី​ហ្គេម ឆ្នាំ​២០២៣​ដែរ ៕/V​

Post navigation