Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បង្ក្រាប​ក្លិប ML ឃាត់ខ្លួន​មនុស្ស​ជាង ១០០ នាក់ ពាក់ព័ន្ធ​ករណី​ល្បែងស៊ីសង គ្រឿងញៀន និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​

Views: 2

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ មនុស្ស​ចំនួន​ជាង ១០០ នាក់ មាន​ទាំង​ជនជាតិ​ចិន និង​ខ្មែរ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប ក្លិប​កម្សាន្ត ML ពាក់ព័ន្ធ​ករណី ល្បែងស៊ីសង​ខុសច្បាប់ គ្រឿងញៀន និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ កាលពី​ម៉ោង ១ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២២​។ ក្លិប​កម្សាន្ត ML មាន​ទីតាំង​ស្ថិតនៅ តាម​បណ្តោយ​ផ្លូវ​ប្រឡាយ​លូ ១០៥ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​អ្នកនាំពាក្យ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១ ខែតុលា​នេះ​ថាៈ ពិតជា​មាន​ករណី​បង្ក្រាប​ក្លិប ML ប្រាកដ​មែន កាលពី​ម៉ោងជាង ១ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២២ ដោយ​អនុវត្តតាម​បទបញ្ជា និង​ការណែនាំ​របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ការិយាល័យ​ប្រឆាំង គ្រឿងញៀន សហការ​ជាមួយ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រួមទាំង​ការិយាល័យ​អន្តរាគមន៍ បាន​ចុះបង្ក្រាប​ក្លិប​នេះ ដោយបាន​ឃាត់ខ្លួន​មនុស្ស ជាង ១០០ នាក់ និង​កំពុងតែ​អនុវត្ត តាម​នីតិវិធី​ច្បាប់ ។​

​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថាៈ ” ការបង្ក្រាប​ក្លិប​នេះ មាន​ពាក់ព័ន្ធ​ការលេង​ល្បែងស៊ីសង​ខុសច្បាប់ ប្រើប្រាស់​សារធាតុ​ញៀន និង​មាន​ការប្រើ ប្រាស់​អាវុធ​ខុសច្បាប់ ហើយ​សមត្ថកិច្ច​ជំនាញ កំពុងតែធ្វើការ​តាម​នីតិវិធី លើ​រឿងនេះ​” ៕ V / N

Post navigation