Cambodia

បង្ក្រាប បញ្ជូន​ជនសង្ស័យ​ករណី​ជួញដូរ ចែកចាយ​គ្រឿងញៀន​

ចែករម្លែក

ដោយ​: ប​.​ជ័យ​
​បន្ទាយមានជ័យ​:
ស្នាក់ការ​សន្តិសុខ​នៃ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត និង​បាន​បង្ក្រាប បញ្ជូន​ជនសង្ស័យ​ករណី​ជួញដូរ ចែកចាយ​គ្រឿងញៀន​ទៅ​ខេត្ត​និង​តុលាការខេត្ត​។ ការបង្ក្រាប​បានធ្វើ​កាល​ពី​ល្ងាច​ថ្ងៃទី​១៧​ខែកក្កដា នៅ​ចំណុចដើម​អំ​ពឹ​ល​ទឹក ស្ថិតនៅ​ភូមិ​រស្មី​សាម​គី្គ​មានជ័យ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​

​លោក​អនុ​សេ​វី​យ៍​ឯក ស សុ​ភ័​ក្ត្រា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ក្រុង និង​ជា​ប្រធាន​ស្នាក់ការ​សន្តិសុខ​៥៦៨ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៦​នាក់ និង​បាន​កសាង​សំណុំរឿង​បញ្ជូនមក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​ស្តីពី​ករណី ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុចកើតហេតុ​ខាងលើ លោក​បាន​ស្នើសុំ​គោលការណ៍​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចុះបង្ក្រាប និង​ដោយមាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារ​អម​សាល​ដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ដល់ទី​តាំងតែ​ម្តង រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៦​នាក់​។ រួមមាន ៖ ១-​ឈ្មោះ ហេង ពិសី ហៅ ដែ​ត ភេទ ស្រី អាយុ ១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ​ភូមិ​រស្មី​សាម​គី្គ​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ២-​ឈ្មោះ នុត ស្រី​មាន ភេទ ស្រី អាយុ ១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ​ភូមិ​រស្មី​សាម​គី្គ​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ៣-​ឈ្មោះ សាន់ សាន ភេទ ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើស​អេតចាយ បច្ចុប្បន្ន​រស់នៅ​ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។ ៤-​ឈ្មោះ សួន មៀ​ច ភេទ ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើស​អេតចាយ បច្ចុប្បន្ន​ស្នាក់នៅ​មិន​ពិតប្រាកដ ក្នុង​ក្រុង​ប៉ោយប៉ែត ៥-​ឈ្មោះ ណូន វិត ភេទ ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្ន​រស់នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ៦-​ឈ្មោះ ស៊ុន គោ ភេទ ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើស​អេតចាយ បច្ចុប្បន្ន​រស់នៅ​ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត និង​ដកហូត​វត្ថុតាង​រួមមាន ៖ -​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក ចំនួន ១០​កូន​ថង់ ស្មើ ១៦,៦៤​ក្រាម -​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​។

​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បន្ថែមថា ៖ ក្រោយ​ធ្វើការ​សាកសួរ ជនសង្ស័យ​ខាងលើ​បាន​សារភាពថា​ខ្លួន ពិតជា​បាន​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ពិតមែន​។ ថ្ងៃទី​១៩​ខែកក្កដា កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕ ល​

Football news:

Fabregas on the best coaches in their careers: Guardiola, Mourinho and Wenger. The way Jose played with my mind was unbelievable
Napoli will extend the contract with Gattuso until 2023
Henri knelt for more than 8 minutes in the first match in charge of Montreal, honoring the memory of George Floyd
Kalu moved from Herta to Botafogo
Goalie of the banner of Labor, who was hit by lightning: everything is good at the moment. Back soon
Ole Gunnar Solskjaer: I Think it was a penalty against Aston Villa
Philadelphia played in t-shirts with the names of black people who died at the hands of the police