Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បណ្ឌិត ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល និងវិស័យឯកជន គឺជាដៃគូយ៉ាង សំខាន់ដែលត្រូវធ្វើការជាមួយគ្នា

Views: 1

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត បាន បញ្ជាក់ថា រាជរដ្ឋាភិបាល និងវិស័យឯកជន គឺជាដៃគូយ៉ាងសំខាន់ដែលត្រូវធ្វើការ ជាមួយគ្នា និងសហការគ្នាយ៉ាងស្អិតរមួត ដោយមិនអាចខ្វះភាគីណាមួយ បាននោះឡើយ ដោយហេតុថា វិស័យឯកជនគឺជាសរសៃឈាមនៃដង្ហើម សេដ្ឋកិច្ចជាតិ។ ដើម្បីសម្រេចបាននូវគុណតម្លៃរួមតែមួយ និងជោគវាសនា រួមគ្នាក្នុងបុព្វហេតុជាតិមាតុភូមិ រាជរដ្ឋាភិបាល និងវិស័យឯកជន ត្រូវ ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវដែលជាការសកម្មភាពយ៉ាងប្រទាក់ក្រឡារវាងតួអង្គទាំងពីរ ដើម្បីធានាបាន នូវការកួតប្រជែងលើឆាកអន្តរជាតិ និងការចាប់យកទីផ្សារ ដែលនឹងជួយ ដល់ការលូតលាស់នៃសេដ្ឋកិច្ចជាតិជាពិសេសការឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់។

ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាល និងលៀងសាយភោជន៍ របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅមជ្ឍមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ឈរលើគោលដៅរួមគ្នានេះ, រាជរដ្ឋាភិបាល បានបន្តប្តេជ្ញាធានាសន្តិភាព ស្ថិរភាពសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សំដៅធ្វើយ៉ាង ណាបង្កើតបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការអភិវឌ្ឍ រីកចម្រើននៃវិស័យឯកជន ដូចដែលបានអនុវត្តកន្លងមក និងដោយខិត ខំធ្វើឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល នឹងមិនរុញរាឡើយក្នុងការផ្តល់នូវសិទ្ធិ ដោយភ្ជាប់ជាមួយនឹងការ ទទួលខុសត្រូវ ជូនដល់វិស័យឯកជន ហើយវិស័យឯកជនខ្លួនឯង ចាំបាច់ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសការប្រកាន់ខ្ជាប់នូវ ផ្នត់គំនិតបោះជំហានដើររួមគ្នាដោយម៉ឺងម៉ាត់ច្បាស់លាស់ និងឆ្ពោះទៅគោលដៅតែមួយ គឺខ្មែរធ្វើបានsrn-pc

Post navigation