Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធវិហារឥស្លាមម៉ាស្ជិទនូរុលមួសស៊ីនីន និងសមិទ្ធផលនានា នៅក្នុងស្រុកកោះអណ្តែត

Views: 3

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធវិហារឥស្លាម ម៉ាស្ជិទ នូរុលមួសស៊ីនីន និងសមិទ្ធផលនានា នៅក្នុងស្រុកកោះអណ្តែត ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះការសម្ពោធសមិទ្ធផលវិហារ ម៉ាស្ជិទនូរុលមួសស៊ីនីន និងសមិទ្ធផលនានា ដែលកើតចេញពីស្មារតីរួបរួមគ្នារបស់បង ប្អូនសាសនិកឥស្លាម ទាំងក្នុងមូលដ្ឋាន ខេត្តតាកែវ ក៏ដូចជាទាំងក្នុង និងក្រៅប្រទេស លើមូលដ្ឋាននៃការគោរពប្រតិបត្តិ ជំនឿសាសនា និងសិល្បៈនៃការចែករំលែក។

លោក បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមអរគុណចំពោះអ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ ជាសាសនិកឥស្លាមទាំងអស់ ដែលបានចូលរួមចំណែក ជាមួយអាជ្ញាធរដែនដី ក្នុងការថែរក្សាបាន នូវភាពសុខដុមរមនា ក្នុងមូលដ្ឋាន និងនៅទូទាំងប្រទេស នៅក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ​ដែលបានរំដោះជាតិខ្មែរ ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានដឹកនាំកសាង និងអភិវឌ្ឍ ប្រទេសអស់រយៈកាលជាង ៤០ ឆ្នាំ កន្លងមកនេះ រហូតមានការរីកចម្រើនលើគ្រប់ វិស័យ រួមទាំងការបង្កលក្ខណៈដល់ការអនុវត្តសិទ្ធសេរីភាពផ្នែកជំនឿសាសនាផងដែរ ដោយមិនមានការរើសអើងសាសនា ឬជាតិសាសន៍ សំដៅថែរក្សាបាននូវសន្តិភាព ស្ថិរភាព និងសុខដុមនីយកម្ម ក្នុងសង្គមកម្ពុជា៕ V / N

Post navigation