Cambodia

បណ្តា​ស្ថានទូត​អ៊ីស្រាអែល ប្រុង​ជើងការ​ក្រោយ​អ៊ីរ៉ង់​ប្រកាស​សងសឹក​

ប្រែ​សម្រួលៈ​វាសនា​/​ហ្សេ​រុយ​សាឡឹម​៖ អ៊ី​ស្រា​អ៊ែល​នៅ​ថ្ងៃសៅរ៍​នេះ​បានបញ្ជាទៅ​គ្រប់​ស្ថានទូ​ត​របស់ខ្លួន​អោយ​ប្រុងប្រយ័ត្ន​ខ្ពស់​បន្ទាប់ពី​អ៊ីរ៉ង់​គំរាម​សងសឹក​ក្រោយ​មាន​ឃាតកម្ម​លើ​អ្នកវិទ្យាសាស្ត្រ​នុយក្លេអ៊ែ​រ​​អ៊ីរ៉ង់​ម្នាក់​នៅ​ជិត​រដ្ឋធានី​តេ​អេ​រ៉ង់​កាល​ពី​មួយ​ថ្ងៃមុន ។​នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​អ៊ីស្រាអែល Israeli N12 news ។​

​តែ​អ្នកនាំពាក្យ​ម្នាក់​នៃ​ក្រសួងការបរទេស​អ៊ីស្រាអែល បាន​និយាយថា ក្រសួង​មិន​និយាយ​អំពី​បញ្ហា​សន្តិសុខ​ពាក់ព័ន្ធ​នឹង​តំណាង​របស់​ខ្លួន​នៅ​បរទេស​ទេ​។​

​អ៊ីរ៉ង់​បាន​បន្ទោស​អ៊ីស្រាអែល ចំពោះ​មរណភាព​របស់​លោក​ម៉ូ​សេន ហ្វាក​រី​ហ្សា​ដេស ដែល​បាន​ស្លាប់​ក្នុងការ​ឆ្មក់​វាយប្រហារ​លើ​រថយន្ត​របស់​លោក​កាលពី​ថ្ងៃ​សុក្រ​។​

​ប្រធានាធិបតី​អ៊ីរ៉ង់ កាលពី​ថ្ងៃ​សៅរ៍ បាន​ចោទប្រកាន់​អ៊ីស្រាអែល​ចំៗ ថា​ជា​អ្នក​សម្លាប់​អ្នកវិទ្យាសាស្ត្រ​នុយក្លេអ៊ែ​រ ដែល​លោក​ខាងលិច​សង្ស័យ​ជា​យូរ​មក​ហើយ​ថា​ជា​មេគំនិត​នៃ​កម្មវិធី​គ្រាប់បែក​នុយក្លេអ៊ែរ​​សម្ងាត់​របស់​អ៊ីរ៉ង់​។​

​លោក​ប្រធានាធិបតី ហាស​សាន រ៉ូ​ហានី បាន​ចោទប្រកាន់​សត្រូវ​សួ​ពូជ​អ៊ីស្រាអែល​ថា​ជា​«​អ្នកស៊ីឈ្នួល​»​អាម៉េរិក​និង​ស្វះស្វែង​បង្កចលាចល​។​លោក​បាន​ប្តេជ្ញា​ធ្វើ​ការឆ្លើយតប​«​ក្នុងពេល​សមគួរ​»​មួយ និង​​ថា ប្រទេស​លោក​នឹង​មិន​ធ្លាក់​ចូល​ក្នុង​«​អន្ទាក់​»​ណាមួយ នៅពេល​មេដឹកនាំ​សាសនា​អ៊ីរ៉ង់ លោក​អា​លី ខា​មេ​នី បាន​អំពាវនាវ​អោយ​ដាក់ទោស​ជន​ប្រព្រ​ត្តិ​និង​អ្នកទ​ទួលខុសត្រូវចំ​ពោះ​ការសម្លាប់​នេះ​៕

​លោក​ប្រធានាធិបតី រ៉ូ​ហានី បា​និយាយថា «​ប្រជាជាតិ​អ៊ីរ៉ង់​ឆ្លាត​ដោយ​មិន​ធ្លាក់​ចូល​ក្នុង​អន្ទាក់​នៃ​ការ​សមគំនិត បង្កើតឡើង​ដោយ​អ៊ីស្រាអែល​»​ឡើយ​

Football news:

Ex - Liverpool defender Flanagan is close to a move to Poland's Jagiellonia
Rodgers on 2-0 with Southampton: Should have scored more. Leicester are 2nd in the Premier League
Real Madrid may call up Castilla's top scorer Hugo Duro due to Jovic's departure
Covid at Ruiz's. The midfielder will not play for Napoli against Juve in the Italian Super Cup
Lampard on Hudson-Odoi: Callum is in great shape and will definitely get playing time
Agent: Cheryshev is not going to leave Valencia. The coach trusts him
Bayern gave the midfielder Dayak Union on loan with a buyout option