Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បណ្តា​ស្ថានទូត​អ៊ុយ​ក្រែន​នៅ​អឺរ៉ុប​បាន​ទទួល​កញ្ចប់​បញ្ញើ​ឈាម​ដែល​ផ្ទុក​គ្រាប់ភ្នែក​សត្វ​

Views: 4

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ស្ថានទូត​អ៊ុយ​ក្រែន​នៅ​ទីក្រុង​ម៉ា​ឌ្រី​ត​បាន​ទទួល​កញ្ចប់​មួយ​ផ្ទុក​ភ្នែក​សត្វ​កាលពី​ថ្ងៃ​សុក្រ ។​វា​ជា​ឧបទ្ទវហេតុ​ស្រដៀង​គ្នា​ចុងក្រោយមួយ​បន្ទាប់​ពី​«​កញ្ចប់​បញ្ញើ​ឈាម​»​ត្រូវបាន​បញ្ជូន​ទៅ​​អោយ​ស្ថាន​បេសកកម្ម​ការទូត​របស់​អ៊ុយ​ក្រែន​នៅ​ទូ​ទាំង​អឺរ៉ុប​។​

​កាលពី​ថ្ងៃ​សុក្រ ប៉ូលីស​បាន​បិទ​តំបន់​មួយ​ក្នុង​រដ្ឋធានី​អេ​ស្ប៉ាញ​និង​បាន​ចាប់ផ្តើមឆែក​ឆេ​រ​ពិនិត្យ​តំបន់​នោះ​ជាមួយនឹង​ឆ្កែ​ហិត​ក្លិន​។​

​កញ្ចប់​បញ្ញើ​ដែល​ប្រឡាក់​ជោគជាំ​ដោយ​ទឹក​ឈាម​និង​ក្លិន ត្រូវបាន​បញ្ជូន​ទៅកាន់​ស្ថានទូត​អ៊ុយ​ក្រែន​នៅ​ហុងគ្រី ហូ​ឡង់ ប៉ូឡូញ ក្រូ​អាស៊ី​និង​អ៊ីតាលី​ព្រមទាំង​ស្ថាន​កុងស៊ុល​នៅ​ទីក្រុង​ណាប​(Naples)​ក្រា​កូវ​(Krakow)និង​ព្រែ​ណូ​(Brno)​។​

​អូ​ឡេក នី​កូឡេន​កូ​(Oleg Nikolenko)​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ុយ​ក្រែន​បាន​និយាយថា​«​យើង​កំពុង​សិក្សា​អត្ថន័យ​នៃ​សារ​ទាំងនេះ​»​។​

​ការបញ្ជូន​កញ្ចប់​ឈាម​នេះ​កើតឡើង​ក្រោយ​ពី​គ្រាប់បែក​បង្កប់​ក្នុង​ស្រោមសំបុត្រ​ចំនួន​ប្រាំមួយ​ត្រូវបាន​បញ្ជូន​កាលពី​សប្តាហ៍​មុន​ទៅ​កាន់​អ​ស័យដ្ឋា​ន​នានា​នៅអេ​ស្ប៉ាញ រួម​មាន​ស្ថានទូត​អ៊ុយ​ក្រែន​នៅ​​ទីក្រុង​ម៉ា​ឌ្រី​ត នាយកដ្ឋមន្ត្រី ប៉េ​ដ្រូ សាន់​ឆេស​(Pedro Sanchez )​និង​ស្ថានទូត​អាម៉េរិក​ប្រចាំ​ទីក្រុង​ម៉ា​ឌ្រីត ជាហេតុ​នាំ​អោយ​អេ​ស្ប៉ាញ​បង្កើន​សន្តិសុខ​។​

​លោក នី​កូឡេន​កូ បាន​និយាយថា ផ្លូវ​ចូល​ផ្ទះ​មួយ​របស់​ឯកអគ្គរដ្ឋទូត​ប្រចាំ​បុរី​វ៉ាទី​កង់​ក្នុង​ទីក្រុង​រ៉ូម​របស់​អ៊ីតាលី​ត្រូវ​ធ្វើអោយ​ប្រឡាក់​ជាមួយនឹង​លាមក​មនុស្ស នៅពេល​ស្ថានទូត​នៅ​កា​ហ្សាក់​ស្ថានបាន​​ទទួល​ការ​គំរាម​បំផ្ទុះ​គ្រាប់បែក​។​

​លោក​បាន​បន្តថា ស្ថានទូត​អ៊ុយ​ក្រែន​នៅ​អាម៉េរិកបាន​ទទួល​លិខិ​ត​គំរាម​មួយ​ពាក់ព័ន្ធ​នឹង​អ៊ុ​យក្រែន​៕

​នៅ​ក្រុង​ម៉ា​ឌ​ក​រីត បុគ្គលិក​សន្តិសុខ​នៅ​ស្ថានទូត​អ៊ុយ​ក្រែន​បាន​ប្រទះ​ឃើញ​កញ្ចប់​បញ្ញើ​សង្ស័យ តែ​ក្រុម​ជំនាញ​គ្រាប់​ផ្ទុះ​បាន​បញ្ជូន​ទៅ​ពិនិត្យ​តែ​មិន​បាន​រកឃើញ​គ្រឿងផ្ទុះ​អី​ទេ​

Post navigation