Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បណ្ដុះបណ្ដាលអ្នកធ្វើការងារស្ម័គ្រចិត្ត សម្រាប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

Views: 7

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី២៥ មីនានេះ គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) បានបើកវគ្គបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្ត សម្រាប់ព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រទាំងពីរ។

លោក សុខ សប្បាយណា ប្រធានគណៈកម្មការស្ម័គ្រចិត្ត នៃគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេម បានលើកឡើងថាៈ ការរួមចំណែករបស់ប្រជាពលរដ្ឋខ្មែរ និងជាពិសេស អ្នកស្ម័គ្រចិត្ត ដែលលះបង់ពេលវេលា កម្លាំងកាយចិត្ត ដើម្បីចូលរួមជួយកីឡាស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេម គឺជាឱកាសបង្ហាញពិភពលោក ឲ្យឃើញយ៉ាងច្បាស់ថា នេះហើយជាខ្មែរ។នេះក៏ជាការស្វាគមន៍របស់ខ្មែរ ទៅកាន់ពិភពលោក។ នេះហើយជាការបង្ហាញ ទៅកាន់ពិភពលោកឱ្យឃើញថា កម្ពុជាមានមោទនភាពប៉ុណ្ណា ពេលរៀបចំស៊ីហ្គេម បានល្អបំផុត។

វគ្គបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តនេះ ធ្វើឡើងរយៈពេល ពីរថ្ងៃ គឺថ្ងៃទី២៥២៦ ខែមីនា ដោយមានសិក្ខាកាម ចូលរួមប្រមាណជាង ០០០ នាក់ ក្រោមអធិបតីភាពលោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC, លោក យីវាសនា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា៕/V-PC

Post navigation