Views: 16
ភ្នំពេញៈ លោក ហេង សំណាង ប្រធានបណ្តុំអង្គការសង្គមស៊ីវិល មានជំនឿចិត្តយ៉ាង មុតមាំចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ពិសេស ក្នុងដំណើរជំនួបការទូតនានា ពេលចូលរួមមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុមញូវយ៉ក សហរដ្ឋអាមេរិក ដោយសម្ដេចធិបតី បានបញ្ជាក់ពី ការពង្រឹងបន្ថែមទៀត នៃការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះសន្ដិភាពសកល និងការអភិវឌ្ឍ ប្រកបដោយចីរភាព ជាសក្ខុវិស័យសម្រាប់អនាគត។
ស្របពេលដែរប្រជាពលរដ្ឋខ្មែរ កំពុងមានសេចក្តីរីករាយសាទរ ជាទីមោទកភាពបំផុត ចំពោះរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌ ពិភពលោក នៅថ្ងៃ១៧ កញ្ញា ២០២៣ សមិទ្ធផលដ៏ធំធេងមួយទៀតគឺ សម្តេចធិបតី ហ៊ុន ម៉ាណែត បាននាំយកមកនូវកិត្តិយសជូនជាតិមាតុភូមិ ក្នុងកំឡុងពេលទៅបំពេញ បេសសកម្មនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ សម្តេចធិបតី បានបង្ហាញឲ្យអន្តរជាតិដឹង អំពីវឌ្ឍនភាព សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា និងបង្ហាញវត្តមាន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាម ជា នាយករដ្ឋមន្រ្តី ចំពោះមុខបណ្តាប្រទេសដែលជាសមាជិក អង្គការសហប្រជាជាតិ លើកដំបូង។ ជាពិសេសជាងនេះទៅទៀត សម្តេចធិបតី បានទទួលជោគជ័យ ក្នុងការបង្ហាញឲ្យសហរដ្ឋអាមេរិក យល់ពីកម្ពុជា និងបានផ្តល់នូវជំនួយមកឲ្យកម្ពុជា ជាបន្តបន្ទាប់ រួមនឹងកិច្ចការទាក់ទាញដៃគូវិនិយោគមកប្រទេសកម្ពុជាផងដែរ។

ក្នុងនាមជាយុវជន សិស្ស និស្សិត មន្ត្រីរាជការ ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន ពិតជាមាន មោទកភាពបំផុត ក្រោមកិច្ចខំប្រឹងប្រែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាថ្នាក់ដឹកនាំកំពូលវៃក្មេងឈ្លៀសវៃ និងប៉ិនប្រសព្វបំផុត ដើម្បីបន្តអភិវឌ្ឃប្រទេសជាតិគ្រប់វិស័យ ជាពិសេសគោលនយោ បាយ បញ្ចកោណ ដំណាក់កាលទី១ និងវិធាននានា មិនយូរមិនឆាប់ប្រទេសកម្ពុជា និងរីកចម្រើនជាលំដាប់។
យុវជនសង្គមស៊ីវិល និងប្រជាជនខ្មែរ មានជំនឿចិត្តយ៉ាងមុតមាំ ចំពោះ នាយករដ្ឋមន្រ្ដី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិសេសក្នុងដំណើរជំនួបការទូតនានា ពេលចូលរួម មហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយសម្ដេចធិបតី បានបញ្ជាក់ពីការពង្រឹងបន្ថែមទៀត នៃការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះសន្ដិភាពសកល និងការអភិវឌ្ឍប្រកបដោយចីរភាព ជាចក្ខុវិស័យ សម្រាប់អនាគត៕/V/r