Views: 7
ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតកីឡាមហាជនរាជធានីភ្នំពេញ បានបញ្ចប់ហើយនាថ្ងៃទី ២៦ កញ្ញានេះ នាវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ។

លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍ ថា ការចូលរួមប្រកួតជើងឯក នាពេលនេះ ជាកាយវិការ និងជាការចូលរួម ដោយស្មោះ ក្នុងការកសាង និងអភិវឌ្ឍវិស័យកីឡា នៅរាជធានីភ្នំពេញ និងជំរុញដល់យុវជនមហាជន ឲ្យចូលរួមហាត់ និងលេងកីឡា ទៅតាមប្រភេទ ដែលពួកគេចូលចិត្ត និងចូលរួមកាត់បន្ថយ នូវអំពើឧបាយមុខ មាននៅក្នុងសង្គម។ ការហាត់ និងលេងកីឡាជាកត្តាចាំបាច់ នាំមកនូវ ការស្គាល់ យល់គ្នា និងស្រឡញ់ចូលចិត្តគ្នា ទៅវិញទៅមក ធ្វើឲ្យសង្គមជាតិយើង មានការឯកភាព និងសាមគ្គីភាពដ៏រឹងមាំ ក្នុងការកសាង និងការពារជាតិយើង។
ដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡា ស្របតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល កំពុងឈាន ឆ្ពោះទៅរកកម្រិតមួយ ឲ្យស្របនឹងការវិវត្តន៍ និងរីកចម្រើនរបស់ប្រទេសជាតិ ជាក់ស្តែង ឆ្នាំ២០២៣ នៅប៉ុន្មានខែ កន្លងទៅនេះ ប្រទេសកម្ពុជាយើង បានធ្វើជាម្ចាស់ផ្ទះ រៀបចំការ ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ទទួលបានលើសលទ្ធផល ដែលបានរំពឹងទុក ហើយក៏ ទទួលបានការកោតសរសើរ ពីសំណាក់ជាតិ និងអន្តរជាតិ។
លោកអនុប្រធាន បានបន្តថា ការចូលរួម នាពេលនេះ បានខិតខំទៅតាមសមត្ថភាព ដែលខ្លួនបានហ្វឹកហាត់ ហើយបានយកចិត្តទុកដាក់ គោរពបទបញ្ជា បច្ចេកទេស នៃប្រភេទកីឡានិមួយៗ ក្នុងការដណ្តើមយកជ័យលាភី នាពេលនេះ ដើម្បីសម្រេចផែនការ របស់ខ្លួន ដែលបានកំណត់មក៕ V / N



