Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា វត្តឦសាន្តគីរីសាមគ្គីមានជ័យ

Views: 1

ដោយ សៅវ៉ាន់ឌី/ព្រះវិហារ :នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ លោកទេសរដ្ឋមន្រ្តី មាស សុភា ទទួលបន្ទុកបេសកម្មពិសេស និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារបានអញ្ចើញ ជាអធិបតីភាពក្នុងពិធីបញ្ចុះខណ្ឌសីមាក្នុងវត្តឦសាន្តគីរីសាមគ្គីមានជ័យ ហៅវត្តប្រយុទ្ធ ស្ថិតនៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារខេត្តព្រះវិហារ។

ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្រ្តី ចូលរួមអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលកើតមាននៅក្នុងទីអារាមគ្រប់តំបន់សូម្បីតែនៅតំបន់គ្មានវត្តក៏បានកកើតយ៉ាងច្រើននិងកោតសរសើរចំពោះចក្ខុវិស័យវែងឆ្ងាយរបស់ព្រះចៅអធិការវត្តគ្រប់វត្ត ដែលបានផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត ក្នុងការកសាងសមិទ្ធផលទាំងអស់នេះឱុ្យចេញជារូបរាងទ្បើង ដោយមានការចូលរួមពីសប្បុរសជនជិតឆ្ងាយ ដើម្បីជាប្រយោជន៍ដល់ពុទ្ធបរិស័ទគ្រប់រូប ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។នេះ ក៏មិនអាចកាត់ផ្តាច់បានឡើងពីកត្តាសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ដែលជាបច្ច័យដ៏មានតម្លៃមហាសាលនាំឱ្យមានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះ៕ srn / N

Post navigation