Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី នៃឃុំកោះថ្កូវ ស្រុកជលគីរី ចំនួន ២៩៨ រូប

Views: 5

ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣ លោកស្រី តុង ណារី ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ បានប្រារព្ធពិធី បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី នៃឃុំកោះថ្កូវ ស្រុកជលគីរី ចំនួន ២៩៨ រូប ។

បន្ទាប់ពីតំណាងសមាជិកថ្មី បានឡើងប្តេជ្ញាចិត្តរួចមក លោកស្រី តុង ណារី បានថែ្លងថាៈ ក្មួយៗទាំងអស់ ពិតជាបានយល់ច្បាស់ ពីគោលនយោបាយ ការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា គឺធ្វើអ្វីៗទាំងអស់ ដើម្បីប្រទេសជាតិ និងប្រជាជន ដែលកន្លងមក គ្រប់អាណត្តិគណបក្សប្រជាជនកម្ពុជា ត្រូវបានប្រជាជនបោះឆ្នោតគាំទ្រ ជានិច្ច ហើយក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល ដែលមានថ្នាក់ដឹកនាំជាច្រើន ដែលជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិ​មានការអភិវឌ្ឍ រីកចំរើន លើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ។ លោក តុង ណារី បានមានប្រសាសន៍ទៀតថាៈ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស តែមួយគត់ ដែលបានរំដោះប្រទេសជាតិ ប្រជាជន ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានកសាងប្រទេស តាំងពីបាតដៃទទេ រហូតដល់មានការចំរើន ដល់បច្ចុប្បន្ន ពិសេសនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានបង្រួប បង្រួមជាតិខ្មែរ តែមួយឡើងវិញ។ ប្រទេសជាតិ មានលទ្ធិប្រជាធិបតេយ្យ មានសុខសន្តិភាព ពេញលេញ មានគណបក្សជាច្រើន ចូលរួមបោះឆ្នោត បាន ក៏ដោយសារគណបក្សប្រជាជនកម្ពុជា ផងដែរ។ លោកស្រី តុង ណារី ក៏បានផ្តាំផ្ញើដល់សមាជិកបក្សទាំងអស់ ត្រូវរឹតចំណងសាមគ្គីផ្ទៃក្នុង បក្ស ឱ្យបានរឹងមាំ ត្រូវចូលរួមផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគាត់ បានយល់ច្បាស់ និងចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឱ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីធានាបានសុខសន្តិភាព និង បន្តដឹកនាំប្រទេស ឱ្យកាន់តែរីកចំរើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។

លោកស្រី តុង ណារី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ប្រឆាំងដាច់នូវព័ត៌មាន ដែលមានលក្ខណៈញុះញង់ លាភពណ៌ បំណងទុច្ចរឹត ដែលបង្កឱ្យសង្គមមានអស្ថិរភាព ចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា រួមគ្នាថែរក្សាសុខសន្តិភាព បច្ចុប្បន្ន ឱ្យនៅគង់វង្ស ត្រៀមឯកសារតាមការកំណត់របស់ គ.ជ.ប អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាង រាស្រ្ត នីតិកាលទី៧ ឱ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានាសុខសន្តិភាព និងការអភិវឌ្ឍ៕/V/r

Post navigation