Cambodia

បញ្ជូន​ចោរ បន្លំ​ជា​បុគ្គលិក​ផ្ទះសំណាក់ «​មហា​រុងរឿង​» ទៅ​អាវុធហត្ថ​ខេត្តតាកែវ ដើម្បី​បន្ត​នីតិវិធី

ចែករម្លែក


ដោយ​៖​ឆាយា​នាថ /
​ភ្នំពេញ​៖
កម្លាំង​អាវុធហត្ថ នៃ​ការិយាល័យ​ស្រាវជ្រាវ បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ រួមសហការ​ជាមួយ អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ដូនពេញ និង ខណ្ឌចំការមន កាលពី​រសៀល ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ បាន​ឃាត់ខ្លួន ចោរ​មាន​ល្បិច​ខ្ពស់ ដែល​បន្លំ​ធ្វើជា​បុគ្គលិក ផ្ទះសំណាក់ «​មហា​រុងរឿង​» ចូល​យក​សោ​រថយន្ដ​ពី​ភ្ញៀវ ហើយ​បើករថយន្ត យកទៅ​បាត់ នៅ​កោះ​ពេជ្រ ។​

​នៅ​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០ នេះ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ចេញផ្សាយ​ថា ជនសង្ស័យ មាន​ល្បិច​ខ្ពស់​ណាស់ ដោយបាន​បន្លំ ធ្វើ​ដូចជា​បុគ្គលិក ផ្ទះសំណាក់ ជួយ​លើក​ឥ​វ៉ាន់ ដាក់ចូល​បន្ទប់ ហើយ​បាន​សុំ​សោ​រថយន្ត ពី​ភ្ញៀវ​ដោយ​ប្រាប់ថា យកទៅ​រៀបចំ​ទុកដាក់ រថយន្ត​ឲ្យ​មាន​សណ្ដាប់ធ្នាប់ ។​

​បន្ទាប់មក ក៏​បំភ័ន្ត​ខាង​ម្ចាស់​ផ្ទះសំណាក់ ធ្វើ​ដូចជា​សាច់ញាតិ​ម្ចាស់​រថយន្ត ហើយក៏​លួច​យក​រថយន្ត ជនរងគ្រោះ ជិះ​គេចខ្លួនបាត់​តែម្ដងទៅ ។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១១ យប់ ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ ថ្មីៗ​នេះ ត្រង់ចំណុច​ផ្ទះសំណាក់ «​មហា​រុងរឿង​» ស្ថិតក្នុង​ភូមិ​ខ្លា​គ្រហឹម ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​

​រថយន្ត​ដែល​ជនសង្ស័យ បន្លំ​លួច​ទៅ​បាត់​ម៉ាក Toyota Rivo ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ ភ្នំពេញ 2BK-4443 របស់​ម្ចាស់​ឈ្មោះ រិ​ន រ៉ាវី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​សុ​ភី ឃុំ​កំពង់ស្វាយ ស្រុក​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ដែល​បានមក​ស្នាក់នៅ ផ្ទះសំណាក់​ខាងលើ ។​

​ពេលនេះ សមត្ថកិច្ច​អាវុធហត្ថ រាជធានី​ភ្នំពេញ បានប្រគល់​ជនសង្ស័យ និង​រថយន្ត​ជនរងគ្រោះ អោយ​អាវុធហត្ថ​ខេត្តតាកែវ ចាត់ចែង​បន្ត តាម​នីតិវិធី ៕​/V

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Arteta on not including Ozil in Arsenal's Premier League bid: I couldn't get a better game out of him
Ex-FIFA inspector Bartfeld on Loko Red Bull's 2nd goal: the Referee made a mistake. There was a direct kick to the legs, went the development of the attack
Vinicius after 2:3 with Shakhtar: real are already focused on winning the Clasico
Coman on the defeat of Atletico: Bayern want to keep winning. We played great
Filimonov about Safonov and Maksimenko in the national team: A question of time
Milner on 1-0 with Ajax: it was important for Liverpool to show a good game after a week of UPS and downs
Lukaku has 4+2 in the last 3 games in the Champions League. He participated in all 6 Inter goals