Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បញ្ជូនជនសង្ស័យ បួននាក់ ទៅតុលាការ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរនូវសារធាតុញៀន

Views: 3

ដោយៈ វ៉ៃកូ / ស្វាយរៀងៈ ជនសង្ស័យចំនួន បួននាក់ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថ ខេត្តស្វាយរៀង បញ្ជូន ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។

សមត្ថកិច្ច បានឲ្យដឹងថាៈ នៅវេលាម៉ោង​ ១៩និង៣៥នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ក្រោយទទួលបានបទបញ្ចាពីលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តស្វាយរៀង ឱ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុករំដួល ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ដោយមានការសម្របសម្រួល ពីលោក ស៊ន មុន្នី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តស្វាយរៀង បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវ សារធាតុញៀន នៅក្នុងលំនៅដ្ឋានម្ចាស់ផ្ទះ ឈ្មោះ ដួង សាវ៉េត ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

លោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង បានឱ្យដឹងថាៈ ក្នុងការបង្ក្រាបបទល្មើស នេះដែរ យើងឃាត់ខ្លួនជនសង្ស័យ បានចំនួន បួន នាក់ (ជាបុរសជនជាតិខ្មែរ) មានដូចជាៈ ១.ឈ្មោះ ដួង សាវ៉េត អាយុ ៤១ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។ ២.ឈ្មោះ សូ ឧត្តមរាសី អាយុ ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ។ ៣.ឈ្មោះ ប៉ុញ សារ៉េន អាយុ ២៣ ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល ។ ៤.ឈ្មោះ ទី សំអូន អាយុ ១៩ ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

លោកវរសេនីយ៍ឯក ស្រី វុត្ថា បានបញ្ជាក់ថាៈ ចំពោះវត្ថុតាងដែលបានដកហូត រួមមាន
– ថ្នាំម្សៅក្រាម ពណ៌សថ្លា ចំនួន ២កញ្ចប់ មានទម្ងន់ថ្នាំសុទ្ធ ៣៧,៦៨ ក្រាម – ជញ្ជីង សម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ១គ្រឿង – ម៉ូតូចំនួន ២គ្រឿង – ទូរស័ព្ទដៃចំនួន ៥គ្រឿង និង សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្វាយរៀង កសាងសំណុំរឿង បញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ត៕/V-PC

Post navigation