Cambodia

បញ្ជូនជនសង្ស័យចំនួន៣នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ សមកិច្ចជំនាញនៃការិយា ល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង ១៤និង៣០នាទី រសៀល ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាឱ្យកម្លាំងមន្ទីយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ៖
១.ឈ្មោះឈូក សំអន់ ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅបច្ចុប្បន្ន ភូមិតាពៅសង្កាត់ បាវិតក្រុង បាវិតខេត្តស្វាយរៀង ។
២.ឈ្មោះនង សុខុន ភេទប្រុសអាយុ ២០ ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
៣.ឈ្មោះទិត្យ អូន ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅបច្ចុប្បន្ន ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ហើយ វត្ថុតាងដែលសមត្ថកិច្ចយើងដកហូតបានរួមមាន:
១.ម្សៅក្រាមពណ៌សថ្លាចំនួន ០៨ កញ្ចប់
២.ទូរសព្ទដៃ ០៣ គ្រឿង
៣.អត្តសញ្ញាណប័ណ្ណ ១ សន្លឹក
៤.ម៉ូតូចំនួន ០១ គ្រឿង
៥.សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ប្រភពដដែលបានបន្តថា បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត៕/B

Football news:

Sanchez finished the match against Bayer, despite the injury
Solskjaer is the fifth coach with whom Manchester United reached the semi-finals of the European Cup
Manchester United are set to buy Sancho this summer despite Borussia's claim that he is staying
Shirokov beat the judge at an Amateur tournament: promised that # # # # # [vdarit] for a red card-and # # # # # [vdarit]
Brunu has scored 11 goals in 20 games for Manchester United. 7 of them were penalties
Lukaku has scored in 9 consecutive Europa League games. This is a tournament record
Konstantinos Tsimikas: Liverpool is the biggest club in the world. I supported them as a child