Cambodia

បើ​មាន​បញ្ហា​ស្បែក​មុខ​និង​កយារ​ធ្លាក់​?

ចែករម្លែក

ជាធម្មតា​បញ្ហា​ស្បែ​កយារ​ធ្លាក់ គឺ​បណ្ដាលមកពី​ការចុះ​ខ្សោយ និង​បាត់បង់​ភាពបត់បែន​ធម្មជាតិ ក៏ដូចជា​កូ​ឡា​ជែ​ន​។ វ័យ​កាន់តែ​ជ្រេ ស្បែក​ក៏​ប្រែជា​យារ​តាម​នោះដែរ ជា ពិសេស​ប្រសិនបើ អ្នកចេះ​ថែរក្សា​។ មិនដឹង​ដោះស្រាយ​ទប់ស្កាត់​បញ្ហា​ស្បែ​កយារ​ធ្លាក់​តាម​វិធី​ណា​មែន​ទេ​? ប៉ុន្តែ​កុំ​បារម្ភ​!

១. ផ្នែក​ពណ៌​ស​នៃ​ស៊ុត​
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កូរ​វឹក​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​និង​លាប​ម៉ាស្សា​វា​លើ​ផ្ទៃមុខ​និង​ក​។ ទុកចោល​រហូតដល់​ស្ងួត សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។​

២. យ៉ា​អួរ​សុទ្ធ​
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​យ៉ា​អួរ​សុទ្ធ​លើ​មុខ​និង​ក​។ ទុកចោល​សម្រាប់ រយៈពេល ២០ នាទី សឹម​លាង​សម្អាត​ចេញ​។​

៣. ប្រទាល​កន្ទុយក្រពើ​
​លាប​ម៉ាស្សា​ស្បែក​មុខ​និង​ក​ជាមួយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់ រួច​ទុកចោល​សម្រាប់ រយៈពេល​ពី ១៥ ទៅ ២០ នាទី សឹម​លាង​សម្អាត​ចេញ​។​

៤. ទឹក​ត្រសក់​ស្រស់​
​កិន​ត្រសក់​យក​ទឹក បន្ទាប់មក​លាប​ម៉ាស្សា​ទឹក​ត្រសក់​ស្រស់​លើ​ផ្ទៃមុខ​និង​ក​។ ទុកចោល សម្រាប់​រយៈពេល​ប្រហែល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។​

៥. ប្រេង​អូ​លីវ​
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ប្រេង​អូ​លីវ​មួយ​ស្រទាប់​ស្ដើង​លើ​ផ្ទៃមុខ​និង​ក​។​

៦. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​
​ជា​វិធី​ដ៏​ងាយ​បំផុត​មួយ​ដើម្បី​ទប់ទល់​នឹង​បញ្ហា​ស្បែ​កយារ​ធ្លាក់​។ ទឹក​ជួយ​រក្សា​សំណើម កោសិកា​ស្បែក​ដែល​ធ្វើឱ្យ​តឹង​ណែន​។ ទឹក​ក៏​ជួយ​កម្ចាត់​ជាតិពុល​ផ្ដល់ឱ្យ​ស្បែ​កនូវ​ភាព រលោង​ស្រស់ថ្លា​ផងដែរ​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Hans-Dieter flick: I Hope Alaba will sign a contract with Bayern. Our club is one of the best in the world
Diego Maradona: Messi gave Barca everything, brought them to the top. He was not treated the way he deserved
Federico Chiesa: I hope to leave my mark in Juve. We will achieve great results
The Coach Of Benfica: I don't want us to look like the current Barcelona, it has nothing
Guardiola on returning to Barca: I'm happy at Manchester City. I hope to stay here
Fabinho will not play with West ham due to injury
Ronald Koeman: Maradona was the best in his time. Now the best Messi