Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បើកទ្វារបញ្ចេញទឹក ពីខេត្តឧត្តរមានជ័យ ទៅសង្គ្រោះស្រូវជាង ១.០០០ ហិកតា នៅខេត្តបន្ទាយមានជ័យ

Views: 1

ដោយៈ ប.ខុន / ភ្នំពេញៈ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានបើកទ្វារអាងទឹកស្រែង ១ ជាលើកចុងក្រោ ​បញ្ជូនទឹកទៅជួយសង្គ្រោះដំណាំស្រូវ ប្រមាណជា ១.០០០ ហិកតា ដែលគេបានធ្វើលើកទី២ នៅក្នុងឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ខណៈពេលអាងទឹកធំៗ ទាំងបី នៅក្នុងខេត្តឧត្តរ មានជ័យ នៅសល់ទឹក ៥០ ភាគរយ នៃបរិមាណស្តុក បានកាលពីចុងរដូវវស្សា ហើយទឹកដែលនៅសល់ទុក សម្រាប់បញ្ចេញស្រោចស្រពស្រូវដើមរដូវ ដែលគេចាប់ផ្តើមធ្វើ នៅក្នុងខែឧសភា។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានប្រាប់ឱ្យ រស្មីកម្ពុជាដឹង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ថាៈ ស្រូវប្រាំងចំនួនប្រមាណជា ១.០០០ ហិកតា ដែលគេធ្វើលើកទី២ នៅក្នុងឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលប្រឈមនឹងការខូច ដោយសារខ្វះទឹក ត្រូវបានជួយសង្គ្រោះ ហើយដោយបញ្ជូន ទឹកពីអាងស្រែង១ ដាក់ចូលទៅក្នុងស្ទឹងស្រែង។

លោកប្រធានមន្ទីរ បាននិយាយឱ្យដឹងទៀតថាៈ ទ្វារទឹកអាងស្រែង១ បានបើកកាលពី ថ្ងៃទី ២២ ខែមីនា តាមការស្នើសុំការបើកទឹកនេះ មានរយៈពេល ១២ ថ្ងៃ បន្ទាប់ពីនេះ ទ្វារទឹកត្រូវបិទទៅវិញ រហូតដល់ដើមខែឧសភា ទើបបើកបញ្ចេញទឹកជាថ្មី សម្រាប់ ស្រោចស្រពស្រូវដើមរដូវ ។ ទឹកនៅក្នុងអាងស្រែង ស្រែង២ និងអាងទំនប់ថ្មី នៅតាមដងស្ទឹងស្រែង ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ មានសមត្ថភាពរក្សាទឹកទុក ប្រមាណជា ៥០០ លានម៉ែត្រគូប កាលពីចុងរដូវវស្សា បន្ទាប់ពីបញ្ចេញទៅប្រើជា​ បន្តបន្ទាប់ នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ពេលនេះនៅសល់ទឹក ប្រមាណជា ៥០ ភាគរយ នៃបរិមាណ ដែលបានស្តុក។ ទឹកនៅសល់ទុក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពស្រូវដើមរដូវ។

អាងទឹកធំៗ នៅក្នុងខេត្តឧត្តរមានជ័យ ជាទូទៅ សម្រាប់ស្រោចស្រពផ្ទៃដីស្រូវ ទាំងប្រាំង និងវស្សា នៅក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដោយបញ្ចេញ តាមរយៈស្ទឹងស្រែង និងប្រឡាយមេ ដែលសាងសង់ពីបេតុង។ ការងារដាំដុះស្រូវប្រាំង ឆ្នាំ២០២២ ឆ្នាំ២០២៣ នៅខេត្តបន្ទាយមានជ័យ អនុវត្តបានរហូតដល់ ៥២.១៤០ ហិកតា ស្មើនឹង ២៣៧ ភាគរយ នៃផែនការ ២២.០០០​ ហិកតា នៅខេត្តសៀមរាប អនុវត្តបាន ២៤.៧៨៤ ហិកតា ស្មើនឹង ៩៨,៦៨ ភាគរយ នៃផែនការ គិតត្រឹមថ្ងៃទី១៥ ខែមីនា។ ការងារដាំដុះស្រូវប្រាំង ឆ្នាំ២០២២ ឆ្នាំ២០២៣ នៅទូទាំងប្រទេស អនុវត្តបាន ៦៧៣.៨៣៦ ហិកតា ស្មើនឹង ១៣៦,៦៦ ភាគរយ នៃផែនការ ៤៩៣.០៧០ ហិកតា៕ V / N

Post navigation